ការបពា្ចប់ការសិក្សា

ការបពា្ចប់ការសិក្សាថ្នាក់ទី១២នៅសាលាអន្ដរជាតិហ្សាម៉ាន់

សិស្សត្រូវចូលរួមប្រឡងថ្នាក់ជាតិដើម្បីទទួលបានវិញ្ញាបនបត្រដែលរដ្ឋទទួលស្គាល់។ កាលពីឆ្នាំកន្លងទៅ សិស្សរបស់យើង ១០០% បានប្រឡងជាប់ការប្រឡងថ្នាក់ជាតិ។ ដើម្បីមានសិទ្ធិទទួលបានសញ្ញាបត្រថ្នាក់ទី១២ របស់សាលាអន្ដរជាតិហ្សាម៉ាន់ សិស្សត្រូវបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅសាលា ហើយមានមធ្យមភាគពិន្ទុចាប់ពី៥០%ឡើងទៅ។ សិស្សដែលបញ្ចប់ការសិក្សានៅទីនេះ អាចបន្តការសិក្សានៅប្រទេសជប៉ុន សិង្ហបុរី កម្ពុជា អាមេរិក អូស្ត្រាលី ថៃ និងតួកគី។ ល។ ពួកគាត់អាចបន្ដថ្នាក់ឧត្តមសិក្សាផ្អែកវេជ្ជសាស្ត្រ គ្រប់គ្រង ព័ត៌មានវិទ្យា សង្គមវិទ្យា សេដ្ឋកិច្ច វប្បធម៌អាមេរិក អក្សរសាស្រ្ត ច្បាប់។ ល។

សេវាត្រៀមសិក្សាថ្នាក់ឧត្តមសិក្សា

យើងខ្ញុំមានបំណងឱ្យសិស្សរបស់យើងឆ្ពោះទៅរកឧត្តមភាព។ ចំពោះសិស្សដែលមានបំណងដាក់ពាក្យសិក្សានៅតាមសាកវិទ្យាល័យផ្សេងៗ នឹងទទួលបានជំនួយ និងការណែនាំពីសំណាក់អ្នកប្រឹក្សាការសិក្សានៅសាកលវិទ្យាល័យរបស់យើង។ សាលាសូមលើកទឹកចិត្តមាតាបិតា ព្រមទាំងសិស្ស ឱ្យទទួលយកប្រយោជន៍ពីសេវាប្រឹក្សានេះ។