គោលការណ៍គ្រប់គ្រងវត្តមាន

សិស្សនៅសាលាអន្ដរជាតិហ្សាម៉ាន់ទាំងអស់ត្រូវមករៀនជារៀងរាល់ថ្ងៃ និងចូលរៀនគ្រប់ម៉ោង។ ការឈប់ដោយពុំមានពាក់ព័ន្ធនឹងជំងឺ មិនអាចដោះសារប្រកែកបានឡើយ។ ការកត់វត្តមានសិស្សធ្វើឡើងនៅម៉ោង៨:០០ព្រឹក ហើយការិយាល័យរដ្ឋបាលនឹងដឹងថា សិស្សណាអវត្តមាន។

  • ប្រសិនបើសិស្សឈប់លើសពី២០ថ្ងៃក្នុងមួយឆ្នាំសិក្សា សាលាអាចឱ្យសិស្សនោះរៀនត្រួតថ្នាក់។
  • ប្រសិនបើសិស្សមករៀនយឺត (មកក្រោយម៉ោង៨:០០ព្រឹក) សាលានឹងដាក់គាត់អវត្តមានកន្លះថ្ងៃ។