គោលការណ៍លើការស្លៀកពាក់

សាលាអន្តរជាតិហ្សាម៉ាន់ មានបំណងចង់ឱ្យសិស្សមានទម្លាប់ល្អ។ សិស្សគួរតែស្លៀកពាក់ឱ្យបានស្អាតបាត និងមានអនាម័យល្អ គ្រប់ពេលនៅសាលា។ ការស្លៀកពាក់ឯកសណ្ឋានឆ្លុះបញ្ចាំងពីសាលាអន្តរជាតិហ្សាម៉ាន់ ដូចនេះសិស្សគប្បីធ្វើខ្លួនឱ្យបានត្រឹមត្រូវ ទោះនៅសាលាក្ដី ឬក្រៅសាលាក្ដី។ សិស្សរបស់ សាលាអន្ដរជាតិហ្សាម៉ាន់ ទាំងអស់ត្រូវគោរពតាម ក្រមស្ដីពីការស្លៀកពាក់ឯកសណ្ឋាន ដូចមានបញ្ជាក់ខាងក្រោម ៖

សិស្សស្រី ៖

ឯកសណ្ឋានសាលាមួយឈុត

ស្រោមជើង ឬស្រោមរឹបជើង

ស្បែកជើងឃ្លុប

កាតាបសាលា

សិស្សប្រុស ៖

ឯកសណ្ឋានសាលាមួយឈុត

ស្បែកជើងឃ្លុប និងស្រោមជើង

កាតាបសាលា