ទស្សនកិច្ចសិក្សា

សាលាផ្ដល់ជូននូវទស្សនកិច្ចសិក្សាដែលផ្សារភ្ជាប់ត្រូវទៅនឹងកម្មវិធីសិក្សារបស់សិស្ស ព្រោះយើងមានជំនឿថា ការសិក្សារៀនសូត្រមិនមែនមានតែនៅក្នុងថ្នាក់មួយនោះឡើយ។ ទស្សនកិច្ចសិក្សាដដែលៗមិនអាចធ្វើ នៅរៀងរាល់ឆ្នាំនោះឡើយ។ ប៉ុន្ដែ យើងនឹងព្យាយាមឱ្យមានទស្សនកិច្ចសិក្សាប្លែកៗដើម្បីជំរុញឱ្យសិស្សស្វែងយល់វប្បធម៌ជាតិ និងអន្ដរជាតិ។ សិស្សមានតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរទស្សនកិច្ចសិក្សា មិនមែនគ្រាន់តែជាអ្នកសិក្សាប៉ុណ្ណោះទេ តែថែមទាំងជាឯកអគ្គរដ្ឋទូតសាលា និតសហគមន៍សាលាទៀតផង។

តា​​មរយៈការរំពឹងទុកដូចបានកំណត់នៅក្នុងគោលការណ៍នៃក្រមចរិយាធម៌ សិស្សក៏ត្រូវគោរពតាមសេចក្ដីណែនាំដូចមានខាងក្រោមនេះ ៖

  • ទទួលយកការដាក់កម្រិតតឹងរឹងជាងធម្មតាក្នុងហេតុផលរក្សាសុវត្ថិភាព។ ក្រមចរិយាធម៌សិស្ស និងវិធានផេ្សងៗទៀតរបស់សាលាអន្ដរជាតិហ្សាម៉ាន់នឹងត្រូវអនុវត្ដ។ ជាពិសេស សិស្សត្រូវទទួលយល់ព្រមថា សារធាតុនានាដែលច្បាប់គ្រប់គ្រង (និង/ឬក៏សម្ភារ) នឹងពុំអាចត្រូវបានគេយកមកប្រើ កាន់កាប់ជាប់ខ្លួន ចែកចាយ ទិញដូរ ឬក៏លក់ អំឡុងដំណើរទស្សនកិច្ចសិក្សានេះបានឡើយ (ដោយមិនគិតពី អាយុស្របច្បាប់នៃការប្រើប្រាស់ដែលកំណត់ដោយប្រទេសនោះឡើយ)។
  • ប្រគល់លិខិតឆ្លងដែនជូនអ្នកមើលគ្រប់គ្រងដំណើរទស្សនកិច្ចជាមុន ក្នុងករណីដំណើរទស្សនកិច្ចទៅក្រៅប្រទេស។ មាតាបិតាត្រូវ ធានាលិខិតឆ្លងមានសុពលភាពនិងទិដ្ឋាការមានសុពលភាពចំពោះប្រទេសដែលសិស្សត្រូវទៅធ្វើទស្សនកិច្ច។
  • នាំយកតាមខ្លួននូវសំលៀកបំពាក់សមស្រប សម្ភារផ្គត់ផ្គង់ លុយកាក់ លិខិតឆ្លងដែន ទិដ្ឋាការ និងរបស់របរផេ្សងៗ ដែលអ្នកមើលគ្រប់គ្រងបានកត់ត្រា។
  • មិនត្រូវនៅម្នាក់ឯង។ ត្រូវនៅជាក្រុមដែលតែងមានសិស្សមិនតិចជាងបីនាក់ឡើយ ហើយត្រូវតែប្រាប់អ្នកមើលគ្រប់គ្រងជានិច្ចអំពីកន្លែងដែលអ្នកស្ថិតនៅ។
  • ត្រូវស្ថិតនៅកន្លែងដែលអ្នកមើលគ្រប់គ្រងបានកំណត់។
  • យើងរំពឹងថា ក្នុងនាមជាអ្នកតំណាងសាលាអន្ដរជាតិហ្សាម៉ាន់ សិស្សនឹងធ្វើខ្លួនឱ្យមានលក្ខណៈវិជ្ជមាននិងថ្លៃថ្នូរ។

ប្រសិនបើអ្នកគ្រប់គ្រងចាត់ទុកឥរិយាបថរបស់សិស្សមិនអាច ទទួលយកបានឬមិនមានសុវត្ថិភាព នោះគេនឹងបពា្ជូនសិស្ស  ត្រលប់មកផ្ទះវិញដោយឱពុកម្ដាយសិស្សគឺជាអ្នកចេញចំណាយ។ អាចមានការដាក់វិន័យបន្ថែម ឬនិង ការកម្រិតដំណើរទស្សនកិច្ច សិក្សានៅពេលខាងមុខ។

សិស្សត្រូវទទួលស្គាល់ថា ប្រសិនបើអ្នកមើលគ្រប់គ្រងដំណើរទស្សនកិច្ចសិក្សារកឃើញថា សិស្សណាម្នាក់មានឥរិយាបថដែលមិនអាចទទួលយកបានឬពុំមានសុវត្ថិភាព អ្នកមើលគ្រប់គ្រងអាចបញ្ជូនសិស្សនោះមកផ្ទះវិញបាន ដោយឪពុកម្ដាយសិស្សជាអ្នកចេញថ្លៃសោហ៊ុយ។ ក្រៅពីនេះ សាលាអាចមានចំណាត់ការវិន័យបន្ថែមចំពោះគាត់ និងដាក់កម្រិតចំពោះការធ្វើទស្សនកិច្ចសិក្សារបស់គាត់នៅពេលក្រោយៗទៀត។