បទបញ្ជានៃការប្រឡង

វិធាននៃការប្រឡងរបស់សិស្ស

ការខកខានមិនបានគោរពតាមវិធានខាងក្រោមអាចត្រូវរឹបអូស

ក្រដាសប្រឡង និងដាក់វិន័យ :

១.អ្នកត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ចំពោះការប្រឡង។ ប៊ិក ខ្មៅដៃ

ប្រដាប់ខួងខ្មៅដៃ បណ្ដូលខ្មៅដៃ ទឹកប៊ិក និងជ័រលុប ត្រូវរៀបចំត្រៀមទុកជាសេ្រច។

២.មិនអនុញ្ញាតឱ្យចាកចេញពីបន្ទប់ប្រឡងក្នុងពេលប្រឡងឡើយ។

៣.មេប្រយោគអាចស្នើដាក់របាំងរវាងអ្នក និងបេក្ខជនដទៃទៀតដែលអង្គុយជិត។

៤.រយៈពេលនៃការប្រឡងមានកំណត់ ដូចេ្នះសិស្សត្រូវព្យាយាមប្រឡងឱ្យបានលឿន និងប្រយ័ត្នជាទីបំផុត។

៥.បើកក្រដាសប្រឡងនៅពេលដែលគ្រូបង្គាប់ឱ្យបើក។

៦.ត្រូវសរសេរឈ្មោះ នាមត្រកូល កាលបរិចេ្ឆទ និងលេខសម្គាល់សាលានៅលើក្រដាសប្រឡង។

៧.រក្សាក្រដាសប្រឡងឱ្យនៅស្អាតនិងរាបស្មើ។

៨.ប្រសិនបើអ្នកមានបញ្ហាជាមួយក្រដាសប្រឡង សូមលើកដៃ ហើយរង់ចាំការឆ្លើយតបរបស់មេប្រយោគ។

៩.មេប្រយោគមិនត្រូវឆ្លើយសំណួរអ្វីឡើយនៅពេលប្រឡងចាប់ផ្ដើម។

១០.មានតែឧបករណ៍ដែលចាំបាច់សម្រាប់ការប្រឡងប៉ុណ្ណោះទើបអនុញ្ញាតឱ្យមានលើតុ។

១១.រក្សាក្រដាសប្រឡងនៅលើតុដែលអ្នកអង្គុយប្រឡង។

១២.រក្សាភាពស្ងប់ស្ងាត់នៅពេលប្រឡង។

១៣.ចូរប្រុងប្រយ័ត្នដោយគូសចម្លើយលើសំណួរពហុជំរើសឱ្យបានត្រឹមត្រូវ។ ការគូសបន្លំអាចធ្វើឱ្យអ្នកខាតពិន្ទុ។

១៤.ប្រសិនបើអ្នកបំពេញកិច្ចការរួច ហើយសល់ពេល អ្នកគួរត្រួតពិនិត្យចម្លើយរបស់អ្នកឡើងវិញ។

១៥.ប្រសិនបើអ្នកបំពេញកិច្ចការចប់ទាន់ពេល សូមបិទក្រដាសប្រឡង ហើយរង់ចាំ។ សូមកុំរំខានអ្នកដទៃ។

១៦.នៅពេលដល់ប្រឡង មេប្រយោគនឹងប្រាប់ថាអ្នកថា ៖ «ដល់ម៉ោងហើយ ដាក់ប៊ិក ឬខ្មៅដៃចុះ»។ អ្នកត្រូវដាក់ប៊ិក ឬខ្មៅដៃចុះភ្លាម ហើយរង់ចាំគាត់មកប្រមូលក្រដាសប្រឡងរបស់អ្នក។

១៧. ត្រូវចាកចេញពីបន្ទប់ប្រឡងដោយរក្សាការស្ងៀមស្ងាត់ និងមិនត្រូវអង្គុយឬឈរលេងនៅមុខថ្នាក់ឡើយ។ អ្នកអាចទៅកង់ទីនឬសួនច្បារសាលា រួចសូមបន្តស្ថិតនៅទីនោះ រហូតដល់បេក្ខជនផ្សេងទៀតប្រឡងចប់។