វិធាន និងបទបញ្ជា

សៀវភៅទំនាក់ទំនង និងការផ្លាស់ប្ដូរអាសយដ្ឋាន

សៀវភៅអាសយដ្ឋានត្រូវបានគេរៀបចំទ្បើងក្នុងខែកញ្ញា ដែលមានអាសយដ្ឋាន និងលេខទូរស័ព្ទផ្ទះរបស់គ្រប់ក្រុមគ្រួសាររបស់កូនសិក្សានៅសាលាអន្ដរជាតិហ្សាម៉ាន់ ។ សាលាក៏ពេញចិត្ដបញ្ចូលលេខទូរស័ព្ទចល័តនិងអាសយដ្ឋានអ៊ីមែល ប្រសិនបើមាន។ សៀវភៅអាសយដ្ឋានត្រូវបានប្រើតែក្នុងការទំនាក់ទំនងរបស់សាលាតែមួយគត់ ហើយពុំមានលក់ ឬ ដាក់ឱ្យប្រើប្រាស់នៅអង្គភាពផ្សេងឡើយ។ ក្នុងករណីដែលមានការផ្លាស់ប្ដូរអាសយដ្ឋាន អាណាព្យាបាលត្រូវជម្រាបដំណឹងដល់សាលា បើពុំដូច្នោះទេ សាលានឹងមិនទទួលខុសត្រូវលើបញ្ហាអ្វីទ្បើយដោយសារការពិបាកទាក់ទង។

 

ការរៃអង្គាសប្រាក់

សកម្មភាពរៃអង្គាសប្រាក់ នៅក្នុងបរិវេណសាលា ឬនៅក្រៅបរិវេណសាលាដែលធ្វើឡើងក្នុងនាមសាលា ត្រូវតែមានឯកភាពពីនាយកសាលា។ រាល់ការរៃអង្គាសប្រាក់ សេវាកម្ម ឬឧបត្ថម្ភ

ពីក្រុមហ៊ុននិងអង្គការពីខាងក្រៅ ត្រូវតែមានការសម្របសម្រួលដោយនាយកសាលា។

 

នីតិវិធីត្រៀមពេលមានអគ្គិភ័យ ការរញ្ជួយដី និងពេលមានគ្រោះអាសន្ន

សាលាប្រើប្រាស់គំរូថ្មីនៃ “សៀវភៅណែនាំស្ដីពីនីតិវិធីបន្ទាន់សម្រាប់សាលាបរទេស” (Emergency Procedures Manual for Overseas Schools) ក្នុងការត្រៀមខ្លួនពេលមានគ្រោះអាសន្ន។

គណៈកម្មការសុវត្ថិភាពត្រួតពិនិត្យឡើងវិញនូវគោលការណ៍ និងនីតិវិធីសុវត្ថិភាព ជាទៀងទាត់និងកំណត់ពេលធ្វើលំហាត់សាកល្បងត្រៀមឱ្យបានញឹកញាប់។

 

ការប្រើប្រាស់បណ្ណាល័យ និងបទប្បញ្ញត្តិ

បណ្ណាល័យគឺជាកន្លែងស្ងៀមស្ងាត់សម្រាប់អ្នកគ្រប់គ្នានៅក្នុងសហគមន៍សាលា អានសៀវភៅ សិក្សារៀនសូត្រ និងធ្វើការស្រាវជ្រាវ។ បណ្ណាល័យបើកទ្វារពីម៉ោង៨:៣០ព្រឹក ដល់ម៉ោង៤:៣០រសៀល ជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃអាទិត្យ។ បណ្ណារក្សអាចជួយអ្នកបានតាមរយៈការរៀបចំសម្រាប់គម្រោងស្រាវជ្រាវពិសេសក្រៅម៉ោងធ្វើការ ដើម្បីឱ្យគ្រប់គ្នាអាចទទួលបានផលប្រយោជន៍ជាអតិប្បរមានៃសម្ភារ និងធនធានរបស់សាលាដ៏សំខាន់នេះ។ វិធានខាងក្រោមនឹងត្រូវអនុវត្ដៈ

១.ត្រូវរក្សាភាពស្ងៀមស្ងាត់គ្រប់ពេលវេលា។

២.សម្ភារបណ្ណាល័យដែលខ្ចីត្រូវតែពិនិត្យនៅតុបណ្ណារក្សនៅពេលយកចេញក្រៅ។

៣.ឯកសារយោង និង/ឬក៏សម្ភារបំរុងអាចយកចេញបានតែនៅចុងម៉ោងសិក្សា ហើយត្រូវប្រគល់ជូនសាលាវិញត្រឹមម៉ោង១០:៣០ព្រឹក ​នាថ្ងៃសិក្សាបន្ទាប់ ។

៤.ការយកធនធានពីក្នុងបណ្ណាល័យដោយចេតនាដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកជាការលួចទ្រព្យសម្បត្ដិ ហើយចំណាត់ការអាចព្យួរឈ្មោះ។

៥.សិស្សដែលខ្ចីសម្ភារបណ្ណាល័យហួសកាលកំណត់ នឹងត្រូវបានទទួលលិខិត​ក្រើនរំឭកតាមរយៈគ្រូប្រចាំថ្នាក់។ ចំពោះសិស្សដែលមិនប្រគល់សម្ភារបណ្ណាល័យតាមកាលកំណត់នៅដំណាច់ឆមាសនឹងពុំបានទទួលរបាយការណ៍លទ្ធផលពិន្ទុឡើយ។

 

សម្ភារបណ្ណាល័យ

បណ្ណាល័យសាលាអន្ដរជាតិហ្សាម៉ាន់របស់យើងគឺជាបន្ទប់ធនធានសម្រាប់សាលាទាំងមូលចាប់ពីថា្នក់មតេយ្យដល់ថ្នាក់ទី៧ ដល់ទី១២។ គោលដៅរបស់យើងគឺដើម្បីលើកកម្ពស់ជំនាញអាននិង សរសេរសម្រាប់ការសិក្សាក្នុងថ្នាក់ តាមក្រុម ឬការស្រាវជ្រាវផ្ទាល់ខ្លួន។

ការលើកកម្ពស់ការអានបែបលំហែក៏ជាកត្តាចម្បងដូចគ្នាដែរ។ បណ្ណាល័យយើងមានសៀវភៅនិងកម្មវិធីសៀវភៅបែប​​​ CD-Rom ជាច្រើន។

 

ច្បាប់បណ្ណាល័យ

១-សៀវភៅខ្ចីបានច្រើនបំផុតគឺ២ក្បាល។

២-សៀវភៅខ្ចីបានរយៈពេលមិនលើសពី១៤ថ្ងៃ។

៣-អាចពន្យាពេលបានដល់១៤ថ្ងៃ(បើចង់ពន្យាពេលខ្ចូ ត្រូវមកកាន់បណ្ណាលយ័ដោយផ្ទាល់)។

៤-បើយឺតរយៈពេលមួយថ្ងៃ ត្រូវពិន័យ៥០០រៀល ។

៥-បើលើសពី៣០ថ្ងៃនឹងត្រូវផ្អាកមិនឱ្យខ្ចីរយៈពេល១០០ថ្ងៃ។

៦-ការធ្វើឱ្យខូចខាតប្លាស្ទិចគម្របខាងក្រៅ ឬការធ្វើឱ្យរហែកលេខលើសៀវភៅ ត្រូវពិន័យ ១០០០រៀល

៧-បាត់សៀវភៅ ត្រូវបង់ថ្លៃដើមសៀវភៅ ហើយពិន័យ ៤០០០រៀល បន្ថែមពីលើទៀត។

 

វិធាននៃបន្ទប់ពិសោធន៍

១.អង្គុយតាមកន្លែងដែលបានកំណត់។

២.អង្គុយតាមកន្លែងលើកលែងតែមានការបង្គាប់ឱ្យចាកចេញ។

៣.គោរពតាមសេចក្ដីណែនាំរបស់គ្រូដោយប្រុងប្រយ័ត្ន។

៤.ទុកកាតាបសិក្សានៅក្នុងថ្នាក់រៀនធម្មតា។ មិនអនុញ្ញាតឱ្យយកកាតាបចូលក្នុងបន្ទប់ពិសោធន៍ឡើយ។

៥.ប្រើឬដំណើរការឧបករណ៍តែពេលណាដែលគ្រូប្រាប់ឱ្យចាប់ផ្ដើមប្រើ។

៦.ជាតិគីមីអាចមានគ្រោះថ្នាក់។ ទុកសារធាតុគីមីនៅដោយឡែក លើកលែងតែពេលដែលអ្នកយកវាមកធ្វើការពិសោធន៍។

៧.រក្សាទុកសារធាតុគីមីឱ្យឆ្ងាយពីភ្នែក។

៨.កុំយកដៃឱ្យប៉ះមាត់ បន្ទាប់ពីអ្នកបានយកដៃកាន់សារធាតុគីមី។

៩.រក្សាទុកជាតិគីមីនៅក្នុងបន្ទប់ពិសោធន៍។

១០.ឧស្ម័នអាចបង្កគ្រោះថ្នាក់បាន។ បិទឆ្នុកឧស្ម័នឱ្យជិត លើកលែងតែពេលដែលអ្នកត្រូវបានប្រាប់ឱ្យបើក។

១១.ដុសលាងដៃឱ្យបានស្អាតមុនពេលចាកចេញពីបន្ទប់ពិសោធន៍។

១២.ប្រាប់សិស្សានុសិស្សគ្រប់រូបអំពីវិន័យក្នុងបន្ទប់ពិសោធន៍។

១៣.ការបង្កឱ្យបាក់បែកឬការធ្វើឱ្យខូចឧបករណ៍តម្រូវឱ្យឪពុកម្ដាយសិស្សជាអ្នកចេញសង។

 

វិធាននៃបន្ទប់កុំព្យូទ័រ

១.សិស្សមិនត្រូវបោះបង់ម៉ោងកុំព្យូទ័រចោលឡើយ។

២.សិស្សមិនអាចយកឌីសរបស់ខ្លួនចូលក្នុងបន្ទប់កុំព្យូទ័រឡើយ។

៣.សិស្សមិនអាចយកកាតាបចូលក្នុងបន្ទប់កុំព្យូទ័រនោះឡើយ។

៤.សិស្សមិនត្រូវរុះរើឬផ្គុំគ្រឿងកុំព្យូទ័រឬផ្នែកខាងក្រៅនៃកុំព្យូទ័រនោះឡើយ។

៥.មិនគួរប្រើដី ស នៅក្នុងបន្ទប់កុំព្យូទ័រឡើយ។

៦.ប្រាប់សិស្សានុសិស្សគ្រប់រូបអំពីវិធានក្នុងបន្ទប់កុំព្យូទ័រឱ្យបានញឹកញាប់។

៧.ការបង្កឱ្យបាក់បែកឬការធ្វើឱ្យខូចឧបករណ៍តម្រូវឱ្យឪពុកម្ដាយសិស្សជាអ្នកចេញសង។

 

វិធាននៃការប្រើអ៊ីនធឺណិត និងណេតវើក

១.ការប្រើធនធានបចេ្ចកវិទ្យារបស់សាលាអនុញ្ញាតសម្រាប់តែ

សិស្សដែលបច្ចុប្បន្នបានចុះឈ្មោះហើយតែប៉ុណ្ណោះ។

២.ធនធានគឺសម្រាប់តែបម្រើដល់គោលបំណងនៃការអប់រំរបស់សាលានេះតែប៉ុណ្ណោះ។

៣.នៅពេលប្រើណេតវើករបស់សាលា ឬធនធានកុំព្យូទ័រ សិស្សត្រូវគោរពតាមវិធានសម្រាប់កន្លែងនោះ ដោយរួមទាំងការបង្ហាញផ្ទៃខាងមុខនៃប័ណ្ណសម្គាល់ខ្លួននៅសាលាអន្តរជាតិហ្សាម៉ាន់ ផងដែរ។

៤.នៅពេលមិនច្បាស់ត្រង់ណាសិស្សអាចសួរគ្រូមុននឹងបន្ដសិក្សាទៅមុខទៀត។

៥.ប្រសិនបើសិស្សប្រើអ៊ីនធឺណិតក្នុងគោលបំណងផេ្សងក្រៅពីគោលបំណងប្រើប្រាស់ដែលសាលាអាចទទួលយកបាន សិស្សនោះអាចបាត់បង់ឱកាសប្រើប្រាស់ធនធានបចេ្ចកវិទ្យារបស់សាលា។

៦.ហាមដាច់ខាតមិនឱ្យយកសម្ភារមិនសមរម្យចូលក្នុងបន្ទប់នេះឡើយ។ នេះគិតរួមទាំងសារធាតុឬសម្ភារដែលមិនពាក់ព័ន្ធនឹងមេរៀនសិក្សា។

៧.មិនអនុញ្ញាតឱ្យនាំយកអាហារ ឬភេសជ្ជៈចូលក្នុងបន្ទប់កុំព្យូទ័រ និងទីធ្លាក្នុងបន្ទប់នោះឡើយ។

៨.ហាមបង្កើត ឬបញ្ជូនសារឬធាតុអេឡិចត្រូនិចផ្សេងៗដើម្បីគំរាមកំហែង យាយី ឬអាចបង្កហិង្សា។

៩.ការរំលោភបំពានលើសម្ភាររក្សាសិទ្ធិ : សូមរក្សាកម្មសិទ្ធិរបស់អ្នកដទៃ (ឧ. ព័ត៌មាន ក្រាហ្វិច តន្រី្ដ សំឡេង គម្រោង ។ល។) ជាទ្រព្យសម្បត្ដិឯកជន ហើយគោរពសិទ្ធិគ្រប់គ្រងរបស់គេ។

១០.ប្រសិនបើសិស្សមិនច្បាស់ពីសម្ភារផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់លក់ (ឬប្រើក្នុងគោលបំណងពាណិជ្ជកម្មផេ្សងទៀត) សូមសាកសួរគ្រូរបស់ខ្លួនអ្នកសិនមុននឹងបន្ដការងារទៅមុខទៀត។

១១.ការប្រើធនធានបចេ្ចកវិទ្យាសាលាហ្សាម៉ាន់អន្ដរជាតិគឺជាឯកសិទ្ធិ មិនមែនជាសិទ្ធិនោះទេ។ បុគ្គលិកបចេ្ចកវិទ្យា ឬ គ្រូបង្រៀនតាមថ្នាក់អាចមិនអនុញ្ញាតឱ្យសិស្សប្រើធនធានបចេ្ចកវិទ្យារបស់សាលានៅពេលណាមួយក៏បាន។

១២.រាល់ឯកសារដែលមិនមែនចេញពីសាលាត្រូវតែស្កែនរកមេរោគសិន ទើបសិស្សអាចបើកបាន។ នេះគិតរួមមានទាំងឯកសារផ្ញើតាមអ៊ីមែល ថាសទន់ (floppy disk) កម្មវិធីកុំព្យូទ័របែប CD-ROM និង​ USB។

១៣.ប្រសិនបើសិស្សរកឃើញបញ្ហាសន្ដិសុខដែលអាចកើតមានឡើង គេត្រូវប្រាប់គ្រូបង្រៀនតាមថ្នាក់ភ្លាម ហើយមិនត្រូវគូសបង្ហាញបញ្ហានោះឱ្យអ្នកដទៃមើលនោះឡើយ។

១៤.សាលាសូមរក្សាសិទ្ធិពិនិត្យមើលរាល់អ៊ីមែលនិងឯកសារទាំងអស់។

១៥.ចូរចងចាំថាអ្នកគឺជាតំណាងសាលាអន្ដរជាតិហ្សាម៉ាន់ និងត្រូវចេះគួរសមជានិច្ច។

១៦. សូមបង្ហាញឯកសារយោងចំពោះអំណះអំណាងរបស់អ្នក។ ការប្រើព័ត៌មានពីគេដោយមិនបញ្ជាក់ពីឯកសារយោងឱ្យត្រឹមត្រូវគឺជាការប្រព្រឹត្តខុសច្បាប់។ ចូរចងចាំថា ឯកសារដែលអ្នកដទៃបង្កើតឡើងគឺជាទ្រព្យសម្បត្ដិឯកជនរបស់គេ។

១៧.អ៊ីមែលមិនមែនជាកម្មសិទ្ធិឯកជននោះឡើយ។ អ្នកទទួលសារពីអ្នកអាចបញ្ជូនសារបន្ដទៅអ្នកផេ្សងទៀតបាន។ ប្រសិនបើអ្នកមិនចង់ឱ្យព័ត៌មានរបស់អ្នកបែកធ្លាយ សូមកុំផ្ញើវាតាមអ៊ីមែលឱ្យសោះ។

១៨.មិនត្រូវចូលមើលឯកសារនៅក្នុងណេតវើកអ្នកដទៃនោះឡើយ។

១៩.អ៊ីមែលអនុញ្ញាតសម្រាប់តែគោលបំណងនៃការអប់រំប៉ុណ្ណោះ។ សាលាមិនអនុញ្ញាតឱ្យប្រើសារឯកជន (instant messaging) នៅសាលានោះឡើយ។

 

សិស្សណាម្នាក់ដែលបំពានបម្រើបម្រាស់សមស្របដូចបានកំណត់ នឹងពុំអាចមានសិទ្ធិប្រើប្រាស់ធនធានបច្ចេកវិទ្យារបស់សាលាទៀតបានឡើយ។ រីឯសិស្សដែលបំពានសេចក្ដីណែនាំស្ដីពីសន្ដិសុខអនឡាញ នឹងពុំអាចមានសិទ្ធិប្រើប្រាស់អ៊ីនធឺណិត ណេតវើក និងកុំព្យូទ័ររបស់សាលាទៀតឡើយ។

 

ការបាត់បង់ទ្រព្យសម្បត្តិ និងការរកឃើញវិញ

រាល់សំលៀកបំពាក់ផ្ទាល់ខ្លួនដែលទុកនៅក្នុងបរិវេណសាលា ត្រូវបានរក្សាទុកនៅក្នុង “ប្រអប់បាត់និងរកឃើញវិញ” ដែលនៅជិតការិយាល័យរដ្ឋបាល។ នៅចុងត្រីមាសនីមួយៗ របស់ដែលនៅក្នុងប្រអប់ “ប្រអប់បាត់និងរកឃើញវិញ” ត្រូវដាក់លើកៅអីច្រកចូល ដើម្បីឱ្យម្ចាស់ដើមទាមទារយកវិញ។ របស់ដែលមិនមានអ្នកទាមទារយកវិញនឹងត្រូវសំអាត និងផ្ដល់ជូនជនក្រីក្រ។ សាលាមិនទទួលខុសត្រូវចំពោះរបស់របរដែលបាត់បង់នោះឡើយ។

 

របស់របរដែលត្រូវគេលួច

សិស្សគប្បីរាយការណ៍ជូនរដ្ឋបាលសាលាភ្លាម នៅពេលដែលខ្លួនបាត់លុយកាក់ឬរបស់របរមានតម្លៃផ្សេងទៀត។ សូមកុំយកវត្ថុមានតម្លៃមកសាលា! សាលាអន្តរជាតិហ្សាម៉ាន់ ពុំទទួលខុសត្រូវចំពោះការបាត់បង់នោះឡើយ។

 

ព្រឹត្តិបត្រព័ត៌មាន

សាលាអន្តរជាតិហ្សាម៉ាន់បានបោះពុម្ពព្រឹត្តិបត្រព័ត៌មាន ចំនួនពីរដងក្នុងមួយខែ នៅលើគេហទំព័រ www.zamanisc.com

 

ការអ៊ីមែលទៅមាតាបិតាសិស្ស

សាលាប្រើអ៊ីមែលដើម្បីផ្ញើសារជូនដំណឹងជូនឪពុកម្ដាយសិស្ស

ដែលបានផ្ដល់អាសយដ្ឋានទំនាក់ទំនងមកសាលា។ សាលាមានអាសយដ្ឋានអ៊ីមែលចំនួន៤ទៅ៥សម្រាប់ឪពុកម្ដាយសិស្សទាក់ទងមកកាន់សាលា។

ភ្ញៀវសាលា

ភ្ញៀវទាំងឡាយត្រូវបានការទទួលស្វាគមន៍។ អ្នកដែលមានបំណងមកទស្សនាសាលាអន្ដរជាតិហ្សាម៉ាន់ គប្បីដាក់ស្នើមកកាន់សាលាជាមុន ដោយបញ្ជាក់ពីថ្ងៃនិងពេលវេលាដែលខ្លួនមាន បំណងចង់មកទស្សនាសាលា។ ភ្ញៀវត្រូវតែយកប័ណ្ណចេញចូលសាលាពីលេខាធិការរដ្ឋបាលនៅពេលមកដល់សាលា ហើយគេត្រូវប្រើប័ណ្ណនេះក្នុងពេលដែលគេនៅទស្សនាសាលា។ ឪពុកម្ដាយសិស្ស ដែលមានបំណងមកលេងកូនរបស់ខ្លួន គប្បីប្រាប់គ្រូជាមុនដើម្បីកុំឱ្យរំខានពួកគាត់ដល់ការរៀបចំមេរៀនបង្រៀននៅក្នុងថ្នាក់។

ភ្ញៀវដែលមកសួរសុខទុក្ខសិស្សមិនអនុញ្ញាតឱ្យចូលក្នុងថ្នាក់រៀននៅចន្លោះម៉ោង ៨:០០ព្រឹក ដល់ម៉ោង៣:១០ រសៀល ដោយគ្មានការអនុញ្ញាតពីផ្នែករដ្ឋបាលរបស់សាលានោះឡើយ។ ការសុំការអនុញ្ញាតដើម្បីមកជួបសិស្សត្រូវតែដាក់ស្នើឱ្យឱ្យបានយ៉ាងហោចណាស់២៤ម៉ោងមុន។