សមិទ្ធផល

រង្វាន់លើកទឹកចិត្ដ និងប័ណ្ណសរសើរ

ពានរង្វាន់សាលាហ្សាអន្ដរជាតិហ្សាម៉ាន់ (ZIS Award) នឹងប្រគល់ជូនសិស្សដែលឆ្នើមជាងគេចំនួនម្នាក់ជារៀងរាល់ឆ្នាំ។ សាលានឹងផ្ដល់រង្វាន់ចំពោះសិស្សណាដែលបានពិន្ទុល្អលើសគេក្នុងចំណោមមុខវិជ្ជាសិក្សារបស់សាលាទាំង អស់ គិតចាប់ពីថ្នាក់ទី១០ ទី១១ និង១២។ រង្វាន់នឹងមិនត្រូវផ្ដល់ជូនសិស្សណាដែលធ្លាប់ល្មើសវិន័យសាលានៅក្នុងឆ្នាំនោះឡើយ។

វិញ្ញាបនបត្រសិស្សពូកែ (The Honor Roll) នឹងត្រូវផ្ដល់ជូនសិស្សដែលទទួលបានពិន្ទុជាមធ្យមលើស ៨៥ ក្នុងចំណោមពិន្ទុមុខវិជ្ជាសិក្សាទាំងអស់។ វិញ្ញាបនបត្រសិស្សពូកែនឹងមិនផ្ដល់ជូនសិស្សណាដែលធ្លាប់ល្មើសវិន័យសាលានៅក្នុងឆ្នាំនោះឡើយ។

វិញ្ញាបនបត្រសកម្មភាពក្រៅកម្មវិធីសិក្សា (Extra-curricular Activity Certificate) នឹងប្រគល់ជូនសិស្សដែលមានពិន្ទុខ្ពស់ពីសកម្មភាពមេរៀនក្រៅកម្មវិធីសិក្សា។