ដេប៉ាតឺម៉ង់

សាលាអន្តរជាតិហ្សាម៉ាន់ត្រូវបានទទួលស្គាល់គុណភាពអប់រំ ពីកម្មវិធីប្រឡងតេស្តអន្តរជាតិខេមប្រ៊ីជ (CIE)។ កម្មវិធីសិក្សាខេមប្រ៊ីជផ្ដល់នូវការអប់រំតាមដំណាក់កាលជាមួយនឹងមុខវិជ្ជាស្នូលនៅក្នុងការអប់រំទាំងអស់របស់កុមារ។

កម្មវិធីសិក្សាខេមប្រ៊ីជមានក្រមខណ្ឌក្នុងកម្មវិធីសិក្សាជាតិនៃចក្រភពអង់គ្លេសដើម្បីធានាថា ការបង្រៀននិងការរៀនសូត្រមានតុល្យភាពនិងមានភាពស៊ីគ្នា។

កម្មវិធីសិក្សាកំណត់ដូចខាងក្រោម៖

  • មុខវិជ្ជាបង្រៀន
  • ចំណេះដឹង ជំនាញ និងការយល់ដឹងដែលមុខវិជ្ជានីមួយៗតម្រូវឱ្យសិស្សចេះ
  • ស្ដង់ដារ ឬសមិទ្ធផលគោលដៅក្នុងមុខវិជ្ជានីមួយៗដែលគ្រូអាចប្រើប្រាស់បានដើម្បីវាស់ស្ទង់ការសិក្សារបស់សិស្ស និងរៀបចំគម្រោងសិក្សានាពេលអនាគតរបស់ពួកគាត់
  • លក្ខណៈនៃការវាស់ស្ទង់ការសិក្សារបស់សិស្សនឹងត្រូវបានកត់ត្រាជូន

 

កម្មវិធីប្រឡងតេស្តអន្តរជាតិខេមប្រ៊ីជបែងចែកការវាស់ស្ទង់ការសិក្សារបស់សិស្សទៅតាមផ្នែកផ្សេងៗគ្នា។ បច្ចុប្បន្ន សាលាអន្តរជាតិហ្សាម៉ាន់កំពុងអនុវត្តផ្នែកចំនួន៦នៃការវាស់ស្ទង់ការសិក្សារបស់សិស្ស។

ដំណាក់កាលអាយុ*ក្រុមអាយុកម្រិតសិក្សាការវាស់ស្ទង់ការសិក្សា
ឆ្នាំទី ១បឋមសិក្សាការវាស់ស្ទង់ក្នុងសាលា
ឆ្នាំទី ២បឋមសិក្សាការវាស់ស្ទង់ក្នុងសាលា
ឆ្នាំទី ៣បឋមសិក្សាតេស្តស្ទង់សមត្ថភាពបឋម
ឆ្នាំទី ៤បឋមសិក្សាតេស្តស្ទង់សមត្ថភាពបឋម
១០ឆ្នាំទី ៥បឋមសិក្សាតេស្តស្ទង់សមត្ថភាពបឋម
១១ឆ្នាំទី ៦បឋមសិក្សាCambridge Checkpoint tests

* Age of child as of 1st September of current academic year

អាយុរបស់សិស្សគិតត្រឹមថ្ងៃទី១ ខែកញ្ញា នៃឆ្នាំសិក្សានេះ។

 

សម្រាប់កុមារក្នុងក្រុមអាយុទី១ និងទី២

សាលានឹងណែនាំឱ្យកុមារស្គាល់ពីវិធីសាស្រ្តសិក្សាខេមប្រ៊ីជនៅក្នុងកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់ឆ្នាំទី១។ រីឯការផ្សារភ្ជាប់រវាងមុខវិជ្ជាសិក្សាគឺធ្វើឡើងអំឡុងពេលនៃការរៀបចំគម្រោងក្នុងដំណាក់កាលទី១ ដើម្បីធានាថា មុខវិជ្ជាបន្ទាប់បន្សំ និងមុខវិជ្ជាអក្ខរកម្មនិងលេខនព្វន្តនឹងជួបបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ សំណេរដោយដៃ និងអំណានសម្រាប់ការសិក្សាដែលធ្វើឡើងនៅក្រៅម៉ោងលេខនព្វន្ត ផ្ដល់ពេលវេលាបន្ថែមសម្រាប់ការអាននិងសរសេររួមគ្នា ការសសេរ និយាយ និងស្ដាប់សម្រាប់ការសិក្សា និងការងារជាក្រុមឬផ្ទាល់ខ្លួន។ កុមារអភិវឌ្ឍចំណេះដឹង និងការយល់ដឹងពីគណិតវិទ្យាតាមរយៈសកម្មភាពអនុវត្តន៍ ការសែ្វងយល់ និងការពិភាក្សា។

 

សម្រាប់កុមារក្នុងក្រុមអាយុទី២ និងទី៣ ដល់ទី៦

នៅក្នុងដំណាក់កាលទីពីរនៃការអភិវឌ្ឍកុមារ កម្មវិធីសិក្សារបស់យើងកសាងមូលដ្ឋានគ្រឹះនៃដំណាក់កាលសិក្សាទី១ និងបំពាក់បំប៉នកុមារឱ្យក្លាយជាបុគ្គលដែលចេះគិតបែបត្រិះរិះពិចារណា។ បន្ថែមពីលើការពង្រើកវិសាលភាពចំណេះដឹងនៅគ្រប់ផ្នែកទាំងអស់នៅក្នុងកម្មវិធីសិក្សា ការអប់រំកុមារនឹងបន្តអភិវឌ្ឍតាមរយៈកម្មវិធីសិក្សាក្រៅកម្មវិធី ដែលមានដូចជាសិល្បៈ ភាសាបរទេស និងអប់រំកាយ។ កម្មវិធីសិក្សារបស់យើងក៏មានការគាំទ្រពីសកម្មភាពអភិវឌ្ឍន៍សម្បូរបែបដូចជាដំណើរទស្សនកិច្ច និងការទទួលស្វាគមន៍ក្រុមអង្គការនានាដូចជាក្រុមសំដែងល្ខោន និងក្រុមសិល្បៈជាដើម។