បរិក្ខារ

បន្ទប់សិក្សាធំទូលាយ មានម៉ាស៊ីនត្រជាក់ និងបំពាក់នូវឧបករណ៍គ្រប់គ្រាន់។  ថ្នាក់រៀននីមួយៗមានបំពាក់ដោយកុំព្យូទ័រទំនើបដែលភា្ជប់ប្រព័ន្ធណេតវើកនិងអ៊ីនធឺណិតរបស់សាលា។ ឧបករណ៍បញ្ចាំងស្លាយតភ្ជាប់ជាមួយនឹងកុំព្យូទ័រ និងការខៀនអេឡិចត្រូនិចនៅតាមថ្នាក់រៀនជាស្រេច ក្នុងគោលបំណងបង្ហាញពហុមេឌានិងការងារបង្រៀនដោយប្រើរូបភាព ដូចជាការបង្ហាញមេរៀនអនឡាញ កម្មវិធីកុំព្យូទ័រសម្រាប់ការអប់រំ វីដេអូអប់រំ និងមេរៀនអនឡាញ ដើម្បីជួយសិស្សឱ្យអាចស្ដាប់និងមើលយល់ពីមេរៀន។ ក្ដារខៀនឆ្លាតវៃត្រូវបានតភ្ជាប់ជាមួយកុំព្យូទ័រ និងឧបករណ៍បញ្ចាំងស្លាយឌីជីថលដើម្បីបង្ហាញរូបភាព។ គ្រូអាចបញ្ជារកម្មវិធីកុំព្យូទ័រផ្ទាល់ពីក្ដារខៀនឆ្លាតវៃ។

primary_facility_classroom

បន្ទប់ពិសោធន៍វិទ្យាសាស្ដ្រស្ថិតនៅជាន់ទី១ និងមានបំពាក់នូវតុសម្រាប់ធ្វើការពិសោធន៍ទំនើបៗគ្រប់គ្រាន់។ បន្ទប់ពិសោធន៍វិទ្យាសាស្ដ្រមានបំពាក់នូវកុំព្យូទ័រដែលភា្ជប់ទៅនឹងបណ្ដាញណេតវើកនិងអ៊ីនធឺណិតរបស់សាលា។ ឧបករណ៍បញ្ចាំងស្លាយដែលភ្ជាប់ជាមួយកុំព្យូទ័រត្រូវបានប្រើក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្ដ្រ​ ក្នុងគោលបំណងបង្ហាញពហុមេឌា ដូចជាការបង្ហាញមេរៀនអនឡាញ កម្មវិធីកុំព្យូទ័រសម្រាប់ការអប់រំវិទ្យាសាស្រ្ត វីដេអូអប់រំវិទ្យាសាស្រ្ត និងមេរៀនអនឡាញ ដើម្បីជួយសិស្សឱ្យអាចស្ដាប់និងយល់ពីមេរៀនវិទ្យាសាស្រ្ត។

sabay-8-1-1024×683

អាងហែលទឹកត្រូវបានសាងសង់ឡើងជាពិសេសសម្រាប់កេ្មងៗដែលមានជម្រៅ ១២០សង់ទីម៉ែត្រ និងមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី។ អាងហែលទឹកត្រូវបានត្រួតពិនិត្យនិងសម្អាតយ៉ាងទៀងទាត់ដោយបុគ្គលិករបស់យើងដើម្បីការពារការផលប៉ះពាល់សុខភាពកុមារ។ សិស្សានុសិស្សត្រូវបានមើលនិងគ្រប់គ្រងដោយគ្រូបង្រៀន និងគ្រូជំនួយការក្នុងពេលសិក្សាដើម្បីធានាដល់សុខសុវត្ថិភាព។

SwimmiingPool

បន្ទប់កុំព្យូរទ័រមានបំពាក់នូវកុំព្យូទ័រទំនើបៗទាន់សម័យ។ បន្ទប់នេះក៏ផ្ដល់នូវកន្លែងសិក្សាដល់សិស្សម្នាក់ៗផ្ទាល់ផងដែរ (workstation) ហើយគ្រប់កុំព្យូទ័រទាំងអស់នៅក្នុងបន្ទប់សុទ្ធតែមានប្រព័ន្ធបណ្ដាញតភ្ជាប់ណេតវើក និងអ៊ីនធឺណិត។ ផលធៀបជាមធ្យមរវាងគ្រូនិងសិស្សក្នុង១ថ្នាក់គឺ ១:១ ។

computer_laboratoyry

បន្ទប់សិល្បៈ មានបំពាក់នូវម៉ាស៊ីនត្រជាក់និងតុសម្រាប់ឱ្យសិស្សគូរគំនូរ ឬ ផាត់ពណ៌ដើម្បីបំពេញកិច្ចការសិក្សាទាំងនោះប្រកបដោយផាសុខភាព  ។

art_room

ទីធ្លាលេងខាងក្រៅជាកន្លែងដែលសិស្សានុសិស្សអាចលេងកម្សាន្តបានដូចជាការលេងបិទពួន   បាល់ទាត់ វាយសី និងវាយកូនបាល់លើតុជាដើម នៅពេលចេញលេងនិងម៉ោងអប់រំកាយ។

sport-area

បន្ទប់តន្ដ្រីសិ្ថតនៅជាន់ទីមួយហើយមានបំពាក់់ដោយឧបករណ៏តន្រ្តីសម្បូរបែប។

music-room