វិទ្យាសាស្រ្ត

វិទ្យាសាស្រ្តជំរុញនិងភ្ញោចការចង់ដឹងចង់ឮរបស់កុមារពាក់ព័ន្ធនឹងបាតុភូតនិងព្រឹត្តិការណ៍ពិភពលោកនៅជុំវិញពួកគាត់។ វិទ្យាសាស្រ្តក៏ផ្ដល់នូវចំណេះដឹងដើម្បីបំពេញនូវការចង់ដឹងចង់ឮរបស់កុមារផងដែរ។ ដោយសារវិទ្យាសាស្រ្តផ្សារភ្ជាប់ផ្ទាល់ទៅនឹងបទពិសោធន៍អនុវត្តន៍តាមរយៈគំនិត វិទ្យាសាស្រ្តអាចជំរុញសិស្សនៅគ្រប់កម្រិតទាំងអស់។ គោលវិធីវិទ្យាសាស្រ្តផ្ដោតលើការអភិវឌ្ឍ និងវាយតម្លៃសេចក្ដីពន្យល់ផ្សេងៗតាមរយៈភស្កុតាងនិងការធ្វើគំរូពិសោធន៍។ នេះជាការជំរុញគំនិតបែបត្រិះរិះនិងច្នៃប្រឌិត។ តាមរយៈវិទ្យាសាស្រ្ត កុមារយល់ពីលក្ខណៈនៃគំនិតវិទ្យាសាស្រ្ដចម្បងដែលរួមចំណែកក្នុងការផ្លាស់ប្ដូរបច្ចេកវិទ្យាដែលមានឥទ្ធិពលមកលើឧស្សាហកម្ម អាជីវកម្ម ឱសថ និងការអភិវឌ្ឍគុណភាពរស់នៅរបស់មនុស្ស។ កុមារចេះសួរ និងពិភាក្សាអំពីរឿងរ៉ាវវិទ្យាសាស្រ្តដែលមានឥទ្ធិផលមកលើជីវិតរបស់ពួកគេ ទិសដៅនៃសង្គម និងអនាគតនៃពិភពលោក។