ភាសាអង់គ្លេស

ភាសាអង់គ្លេសគឺជាមធ្យោបាយសំខាន់សម្រាប់ការទំនាក់ទំនងនៅក្នុងសាលា ជីវិតសាធារណ និងអន្តរជាតិ។ អក្សរសាស្រ្តអង់គ្លេសមានច្រើនសម្បូរបែបនិងមានឥទ្ធិពល ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍របស់មនុស្សដែលមកពីប្រទេសនិងពេលវេលាខុសៗគ្នា។ ចំពោះការសិក្សាភាសាអង់គ្លេស កុមារអភិវឌ្ឍជំនាញនិយាយ ស្ដាប់ អាន និងសរសេរ។ ភាសាអង់គ្លេសជួយឱ្យពួកគាត់បង្ហាញពីគំនិតរបស់ខ្លួនប្រកបដោយភាពច្នៃប្រឌិតនិងការស្រមើលស្រមៃ ហើយដើម្បីធ្វើទំនាក់ទំនងជាមួយអ្នកដទៃប្រកបដោយប្រសិទ្ធភាព។ កុមាររៀនក្លាយជាអ្នកអានរឿង កំណាព្យ អត្ថបទសំដែង អត្ថបទការពិត និងមេឌា ដ៏ក្លៀវក្លានិងមានការត្រិះរិះពិចារណា។ ការសិក្សាភាសាអង់គ្លេសជួយឱ្យកុមារយល់ពីលក្ខណៈនៃភាសាតាមរយៈការពិនិត្យទម្រង់ រចនាសម្ព័ន្ធ និងដើមកំណើតរបស់ភាសា។ តាមរយៈការប្រើប្រាស់ចំណេះដឹងភាសា កុមារអាចជ្រើសរើស និងសម្របខ្លួនទៅនឹងអ្វីដែលពួកគាត់និយាយ​និងសរសេរទៅតាមស្ថានការណ៍ខុសៗគ្នា។