ការរឹបអូសសម្ភារអេឡិចត្រូនិច

សាលានឹងរឹបអូសយកសម្ភារនិងគ្រឿងអេឡិចត្រូនិចរបស់សិស្ស ឧទាហរណ៍ដូចជា ថ្ម និងខ្សែអេឡិច​​ត្រូនិចជាដើម​ លើកលែងតែស៊ីមទូរស័ព្ទដៃប៉ុណ្ណោះ ចំពោះករណីសាលារកឃើញរបស់ទាំងនោះនៅក្នុង​បរិវេណ​របស់សាលា ក្នុងថ្ងៃសិក្សានិងម៉ោងសិក្សា។ សម្ភារអេឡិចត្រូនិចនឹងត្រូវរឹបអូសទុករយៈពេល​៦ខែគត់ គិតចាប់ពី​កាលបរិច្ឆេទ​​រឹបអូសតទៅ។

សាលានឹងកត់ត្រាការដាក់ពិន័យសិស្សនៅក្នុងសៀវភៅតាមដានការសិក្សាចំពោះរាល់ករណីនីមួយៗ  ហើយក្នុងករណីផ្ទួនៗគ្នា សាលានឹងចាត់វិធានការបន្ថែមដូចជាការឃាត់សិស្សទុក ការព្យួរការសិក្សា ឬការបណេ្ដញចេញតែ​ម្ដង។

ដើម្បីទទួលបាននូវសម្ភារដែលរឹបអូសមកវិញ សិស្សត្រូវបង្ហាញសាលានូវបង្កាន់ដៃសម្ភាររឹបអូសគ្រឿងអេឡិចត្រូនិចដែលសាលាចេញឱ្យ។ ក្នុងករណីសិស្សផ្លាស់ទៅរស់នៅទីក្រុងឬប្រទេសផេ្សង ឬសិក្សានៅសាលាផេ្សង សិស្សនឹងទទួលបាននូវសម្ភារអេឡិចត្រូនិចទាំងនោះមកវិញនៅថ្ងៃចុងក្រោយដែលគាត់ចាកចេញពីសាលា។

ក្នុងករណីសិស្សមិនបានទៅទាមទារយកសម្ភារអេឡិចត្រូនិចក្នុងរយៈពេល១ខែ (៣០ថ្ងៃគិតចាប់ពីកាលបរិច្ឆេទប្រគល់របស់ជូនវិញ) សាលានឹងលក់សម្ភារអេឡិចត្រូនិចទាំងនោះ ក្រោមការគ្រប់គ្រងរបស់នាយករងដើម្បីបានថវិកានិងចំណូលពីការលក់នោះទុកប្រើក្នុងមូនិធិអាហារូបករណ៏របស់សាលា។