ការរំពឹងទុក

ក្រមចរិយាធម៌ និងក្ដីរំពឹងអំពីឥរិយាបថ

ការពិចារណា : ក្នុងនាមជាសិស្សសាលាអន្ដរជាតិហ្សាម៉ាន់់ អ្នកនឹងត្រូវបានរំពឹង ៖

  • ចេះពិចារណាអំពីអារម្មណ៍អ្នកដទៃ
  • មានចិត្ដស្មោះត្រង់នៅគ្រប់ស្ថានភាពទាំងអស់
  • ចេះស្ដាប់អ្នកដទៃនៅពេលដែលគេនិយាយ
  • គោរពទីកន្លែងរបស់អ្នកដទៃ
  • សុំការអនុញ្ញាតមុននឹងប្រើទ្រព្យសម្បត្ដិអ្នកដទៃ
  • មានភាពត្រឹមត្រូវ និងយុត្ដិធម៌ជាមួយគ្នាទៅវិញទៅមក និងចេះព្យាយាមស្វែងយល់អំពីហេតុផលនៃទង្វើរបស់អ្នកដទៃ
  • ចេះគោរពបរិស្ថាន

ទំនាក់ទំនង : ក្នុងនាមជាសិស្សសាលាហ្សាម៉ាន់អន្ដរជាតិ អ្នកនឹងត្រូវបានរំពឹង ៖

  • ចេះយកចិត្ដទុកដាក់នៅពេលអ្នកដទៃកំពុងតែទំនាក់ទំនងជាមួយអ្នក
  • ចេះបញ្ជាក់អំពីខ្លួនឯងឱ្យបានច្បាស់លាស់
  • ចេះរំលែកគំនិតយោបល់របស់ខ្លួនជាមួយអ្នកដទៃ
  • គោរពសិទ្ធិជំទាស់របស់អ្នកដទៃ
  • ជម្រាបប្រាប់អ្នកដទៃក្នុងលក្ខណៈសុជីវធម៌ប្រកបដោយភាពវិជ្ជមាន ប្រសិនបើអ្វីដែលគេនិយាយធ្វើឱ្យគេមានអារម្មណ៍មិនល្អ

កិច្ចសហប្រតិបត្ដិការ : ក្នុងនាមជាសិស្សសាលាហ្សាម៉ាន់អន្ដរជាតិ អ្នកនឹងត្រូវបានរំពឹង ៖

  • ធ្វើការដោយចុះសម្រុងនឹងគេដើម្បីផលប្រយោជន៍រួមដែលមាន
  • សហការគ្នាដោយប្រើការគិតគូរយ៉ាងលម្អិតនិងយុទ្ធសាស្ដ្រដោះស្រាយបញ្ហា
  • វាយតម្លៃស្ថានភាពមុននឹងធ្វើការសម្រេចដ៏មានតម្លៃ
  • ចេះបត់បែន និងមានឆន្ទៈទទួលយកការផ្លាស់ប្ដូរ

ការចេះគួរសម :  ក្នុងនាមជាសិស្សសាលាអន្ដរជាតិហ្សាម៉ាន់ អ្នកនឹងត្រូវបានរំពឹង ៖

  • ចេះគួរសមជាមួយអ្នកដទៃ ចូរចងចាំត្រូវនិយាយពាក្យ «សូមមេត្ដា សូមអរគុណ និងសូមមេត្ដាអភ័យទោស»
  • ចេះសំដែងការដឹងគុណចំពោះអ្នកដទៃ
  • ត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមនិងការរៀនសូត្រ
  • ចេះគាំទ្រគ្នាទៅវិញទៅមក
  • ចេះគោរពពេលវេលា
  • ដើរ និងនិយាយដោយភាពស្ងៀមស្ងាត់ និងក្ដីគោរព នៅពេលចេញពីកន្លែងមួយទៅកន្លែងមួយទៀត

ការតាំងចិត្ដ  : ក្នុងនាមជាសិស្សសាលាអន្ដរជាតិហ្សាម៉ាន់ អ្នកនឹងត្រូវបានរំពឹង ៖

  • ចេះរក្សាការសន្យារបស់ខ្លួន
  • ជាអ្នកសិក្សាយ៉ាងសកម្ម និងចេះរក្សាការបំពេញការងារ
  • តែងតែបំពេញការងារបានល្អប្រសើរបំផុត និងខិតខំព្យាយាម
  • បង្ហាញភាពស្មោះត្រង់ និងចេះក្រោកឈរចំពោះអ្វីដែលខ្លួនមានជំនឿជាក់
  • ចេះទទួលខុសត្រូវចំពោះសកម្មភាពដែលខ្លួនបានធ្វើ
  • គាំទ្រអ្នកធ្វើសេចក្ដីសម្រេច

ជាមួយនឹងការតាំងចិត្ដខាងលើ យើងខ្ញុំសង្ឃឹមថាអ្នកនឹង ៖

  • ចេះរៀបរយខ្លួនស្អាតបាត និងស្លៀកឯកសណ្ឋានសាលាឱ្យបានសមរម្យ អំឡុងពេលរៀននិងម៉ោងអប់រំកាយ
  • ការប្រព្រឹត្ដិទំលាប់ល្អនៅកន្លែងអាហារដ្ឋាន
  • ការប្រព្រឹត្ដិទំលាប់ល្អ និងការអនុវត្ដវិធានសុវត្ថិភាព នៅលើរថយន្ដដឹកសិស្ស ឬនៅក្នុងសកម្មភាពនានាដែលសាលាបានចាត់ចែង
  • ទប់ស្កាត់ថ្នាំជក់ គ្រឿងស្រវឹង ឬថ្នាំញៀននៅគ្រប់ពេលវេលា