គោលការណ៍នៃការមករៀនយឺត

សាលាអន្តរជាតិហ្សាម៉ាន់សូមប្រកាសអំពីគោលការណ៍នៃការមករៀនយឺតដូចខាងក្រោម:

a) ការមកយឺត៤ដងនឹងត្រូវរាប់ទុកថាអវត្ដមាន ០.៥ ឬ កន្លះថ្ងៃ (ការមកយឺត៨ដង = អវត្ដមាន១ថ្ងៃពេញ)

b) ការមកយឺតនឹងត្រូវបានរាប់បញ្ចូលបន្ថែមពីលើអវត្ដមានសរុបនៅចុងឆ្នាំសិក្សារបស់សិស្ស។

c) ចំនួនអវត្ដមានកំណត់សរុបក្នុងមួយឆ្នាំគឺ២០ថ្ងៃ ដោយយោងតាមលក្ខខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ខុជា។ អវត្ដមានលើសពី ២០ថ្ងៃ តម្រូវឱ្យសិស្សរៀនត្រួតថ្នាក់ ឬ ធ្លាក់ដោយស្វ័យប្រវត្ដិ។

d) ច្បាប់ថី្មនេះនឹងមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីដើមឆមាសទី២ (ថ្ងៃ៣០ ខែមករា ឆ្នាំ២០១២) ដូចនេះការមកយឺតនៅឆមាសទី១មុន គឺមិនគិតនោះឡើយ។ យើងនឹងចាប់ផ្ដើមរាប់ការមកយឺត នៅដើមឆមាសទី២ ហើយបញ្ចូលការមកយឺតនោះទៅលើអវត្ដមានបច្ចុប្បន្នរបស់សិស្ស តាំងពីដើមឆ្នាំសិក្សា។ អវត្ដមាន គឺមិនត្រូវបានរាប់ពីឆមាសទី ២ ទៅទេ គឺរាប់តាំងពីឆមាសទី១។