គោលការណ៍នៃបម្រើបម្រាស់ឱសថ

សាលាអន្ដរជាតិហ្សាម៉ាន់មិនស្វាគមន៍ឱ្យសិស្សយកថ្នាំខុស ច្បាប់មកសាលារៀនឡើយ។ នេះរួមទាំងការប្រើប្រាស់ខុសច្បា់នៅក្រៅសាលា រាល់ចុងសបា្ដហ៍ និងរាល់ថ្ងៃឈប់សម្រាក់។ សាលាមានសិទ្ធិធ្វើការត្រួតពិនិត្យដោយសម្ងាត់ (ការវិភាគទឹកនោម) ចំពោះសិស្សណាដែលជាប់សង្ស័យថាមានការប្រើប្រាស់ថ្នាំខុសច្បាប់។ អនុលោមទៅតាមសំណើរសុំនេះ បើមានការប្រើប្រាស់ថ្នាំញៀន សិស្សនោះនឹងត្រូវបានបណេ្ដញចេញភ្លាមៗ។

និតិវិធី : ប្រសិនបើសាលាបានដឹងថាសិស្សណាម្នាក់ឬសិស្សច្រើននាក់បានប្រើប្រាស់ថ្នាំដោយមិនមានការចេញវេជ្ជបញ្ជាពីគ្រូពេទ្យទេនោះ នាយកសាលានឹងទូរសព្ទ័ហៅគណៈកម្មាធិការអប់រំផ្នែកឱសថមកធើ្វតេស្ដសិស្ស។ គណៈកម្មាធិការនេះនឹងធ្វើដោយស្ងៀមស្ងាត់ ជាមួយនាយកសាលា

រដ្ឋបាល និងគ្រូពីរនាក់ដែលជ្រើសរើសដោយនាយកសាលា និងដោយរដ្ឋបាល។ ជានិច្ចកាល គណៈកម្មាធិការនេះប្រហែលសម្រេចធ្វើការស៊ើបអង្កេត ដោយត្រួតពិនិត្យថ្នាំ (ការវិភាគទឹកនោម) របស់សិស្សទាំងនោះ។ ក្នុងករណីនេះ មាតាបិតាសិស្សនឹងត្រូវបានសាលាទាក់ទង និងដាក់សំណើរសុំធ្វើការត្រួតពិនិត្យ។ ប្រសិនបើឪពុកម្ដាយ និងសិស្សយល់ព្រម សិស្សនឹងត្រូវបានត្រួតពិនិត្យដោយសម្ងាត់។ ប្រសិនបើពួកគេ បដិសេធមិនព្រមសហការធើ្វការត្រួតពិនិត្យទេនោះ សិស្សនឹងត្រូវបណេ្ដញចេញភ្លាម។ ក្នុងករណីដែលសិស្សណាម្នាក់ត្រូវបានត្រួតពិនិត្យ ហើយរកឃើញថាមានការប្រើប្រាស់ថ្នាំញៀន នោះឪពុកម្ដាយនឹងត្រូវបានជម្រាបដំណឹងជូន ហើយសាលានឹងផ្ដល់ជម្រើស៣យ៉ាងដល់គ្រួសារសិស្ស ដូចជា ៖

  1. ដកសិស្សចេញពីសាលាអន្តរជាតិហ្សាម៉ាន់ជារៀងរហូត ហើយក្នុងករណីនេះសាលានឹងមិនទទួលសិស្សនេះឱ្យចូលរៀនវិញឡើយ។
  2. យល់ព្រមដើម្បីត្រួតពិនិត្យទឹកនោមតាមពេលកំណត់ ហើយការចំណាយលើសេវានេះជាបន្ទុករបស់ឪពុកម្ដាយ។ ប្រសិនបើការវិភាគលើកទីពីរ ឃើញថាវិជ្ជមាន សិស្សនឹងត្រូវបណេ្ដញចេញពីសាលាភ្លាម។
  3. ប្រសិនបើឪពុកម្ដាយ និងសិស្សមិនយល់ព្រមឱ្យគេធ្វើការវិភាគទេ សិស្សនោះនឹងត្រូវបណេ្ដញចេញពីសាលាជារៀងរហូត។

ការមានគ្រឿងញៀនជាប់ខ្លួន

ក្នុងករណីដែលសាលារកឃើញថា សិស្សណាម្នាក់មានជាប់គ្រឿងញៀនតាមខ្លួនដូចមានបញ្ជាក់ខាងក្រោម ទោះជានៅក្នុងបរិវេណសាលា ឬ នៅពេលចូលរួមសកម្មភាពនានារបស់សាលា នឹងត្រូវបានបណ្ដេញចេញពីសាលា។

ប្រភេទថ្នាំញៀន

ថ្នាំដែលចែងក្នុងគោលការណ៍នេះរួមមានថ្នាំប្រភេទអាហេ្វតាមីន ដូចជា កូខេង (ស្រដៀងអាភៀន) ថ្នាំសន្លប់ ថ្នាំមមាល ក៏ដូចជាថ្នាំស្រវឹងម្យ៉ាងហៅថា hashish និងកញ្ឆាដែលមានជាតិអាភៀន និងថ្នាំស្ពឹក។

ប្រភេទថ្នាំដូចបញ្ជាក់ខាងលើត្រូវហាមប្រាមប្រើប្រាស់ ប្រសិនបើគ្មានការចេញវេជ្ជបញ្ជាពីគ្រូពេទ្យទេនោះ ទាំងនៅក្នុងម៉ោងសិក្សា ឬអំឡុងពេលនៅសាលា។ ជាអាទិ៍ សិស្សរបស់សាលាអន្តរជាតិហ្សាម៉ាន់មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំញៀន នៅថ្ងៃចុងសបា្ដហ៍ ឬ ថ្ងៃឈប់សម្រាក់ឡើយ។ ប្រសិនបើសិស្សប្រើប្រាស់ថ្នាំដែលមានចែងខាងលើនេះតាមវេជ្ជបញ្ជាពីគ្រូពេទ្យ សាលាគួរទទួលបានសេចក្ដីជូនដំណឹងភ្លាមៗ។ ការជូនដំណឹងនេះជួយឱ្យសាលាត្រួតពិនិត្យអាកប្បកិរិយារបស់សិស្ស និងជូនដំណឹងដល់ឪពុកម្ដាយសិស្ស ប្រសិនបើថ្នាំញៀនផ្ដល់ផលប៉ះពាល់ដល់អាកប្បកិរិយាសិស្សនៅសាលា។