ចំណាត់ការវិន័យ

ចំណាត់ការវិន័យ

សិស្សណាម្នាក់ដែលបង្ហាញចេញនូវឥរិយាបថមិនអាចទទួលយកបាន ដូចមានរៀបរាប់នៅក្នុងសៀវភៅសិស្ស ឬមានដាក់បន្ថែមទៀតនៅពេលក្រោយ នឹងត្រូវទទួលពិន័យ យោងតាមទង្វើរបស់ខ្លួន ។ ចំណាត់ការវិន័យរួមមានការជូនដំណឹងប្រាប់ឪពុកម្ដាយ ការឃាត់ខ្លួនសិស្សទុកក្នុងថ្នាក់ និងផ្អាកសកម្មភាពសាលាភ្លាមៗ ឬការផ្អាកមិនឱ្យចូលរៀនបណ្ដោះអាសន្ន ការបណេ្ដញចេញពីសាលា និងការផ្ដន្ទាទោសតាមបទព្រហ្មទណ្ឌ។

សិស្សទាំងអស់នៅសាលាហ្សាម៉ាន់អន្ដរជាតិមានសិទ្ធិទទួលបានអារម្មណ៍មានសុវត្ថិភាពទាំងផ្នែករាងកាយ ទាំងផ្នែកអារម្មណ៍ និងបញ្ញា។

ហេតុដូចនេះ ប្រសិនបើនៅពេលណាមួយដែលអ្នកយល់ ថាអ្នកអាចរងគ្រោះដោយការយាយី ការបង្ខិតបង្ខំ ការគំរាមកំហែង ឬការបំភិតបំភ័យ គប្បីអ្នកជជែកជាមួយគ្រូបង្រៀន ឬបុគ្គលិករដ្ឋបាលអំពីបញ្ហានេះភ្លាម។ សាលានឹងស៊ើបអង្កេតស្ថានការណ៍ជាបន្ទាន់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ រាល់សេចក្ដីរាយការណ៍ពាក់ព័ន្ធនឹងបញ្ហានេះនឹងរក្សាទុកជាសម្ងាត់ជាទីបំផុត។

ដូចគ្នានេះដែរ ប្រសិន បើអ្នកព្រួយបារម្ភអំពីសុវត្ថិភាពរបស់សិស្សណាម្នាក់ដែលទំនងជាអាចរងគ្រោះការយាយី ការបង្ខិតបង្ខំ ឬការគំរាមកំហែង អ្នកគួររាយការណ៍ប្រាប់គ្រូបង្រៀនឬបុគ្គលិករដ្ឋបាលភ្លាម។ សាលានឹងស៊ើបអង្កេតស្ថានការណ៍ជាបន្ទាន់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ រាល់សេចក្ដីរាយការណ៍បែបនេះនឹងរក្សាទុកជាការសម្ងាត់ជាទីបំផុត។

 

សេចក្ដីព្រមាន

សាលានឹងជូនដំណឹងដល់សិស្សដែលមានឥរិយាបទមិនអាចទទួលយកបាន និងខុសពីបទដ្ឋាននៃឥរិយាបថរបស់សិស្សសាលា។ សេចក្ដីព្រមាននេះរួមមានការបញ្ជាក់អំពីចំណាត់ការវិន័យកាន់តែធ្ងន់ធ្ងរ ប្រសិនបើសិស្សបន្តល្មើសគោលការណ៍របស់សាលាទៀតនៅពេលក្រោយ។ ក្នុងករណីខ្លះវាអាចជាការដាក់វិន័យ បណ្ដោះអាសន្នក្នុងជំហានដំបូង។

 

ការឃាត់ខ្លួនទុក

ការឃាត់ខ្លួនទុកត្រូវធ្វើឡើងនៅបន្ទាប់ពីម៉ោងចេញពីសាលា ឬនៅថ្ងៃចុងសប្ដាហ៍។ សិស្សនឹងត្រូវឱ្យសរសេរតែងសេចក្ដី និងធ្វើកិច្ចការនៅផ្ទះបន្ថែមដែលគ្រូដាក់ឱ្យធ្វើ។ សិស្សមិនត្រូវបានអនុញ្ញាតឱ្យញុំា ផឹកទឹក គេង ឬ ចេញក្រៅថ្នាក់ ទោះក្នុងហេតុផលណាក៏ដោយ។

 

ការកំណត់ពេលវេលាឃាត់ខ្លួនទុក :

ថ្ងៃសិក្សាធ​ម្មតា

១៦:២០ ដល់ ១៨:០០

ថ្ងៃចុងសប្ដាហ៍ :  

០៨:០០–១០:០០

១០:០០–១២:០០

១៣:០០–១៥:០០ ឬ

១៥:០០–១៧:០០

 

ការព្យួរឈ្មោះបណ្ដោះអាសន្ន

សេចក្ដីជូនដំណឹងស្ដីពីការព្យួរឈ្មោះបណ្ដោះអាសន្ន និងមូលហេតុនៃការព្យួរនឹងត្រូវបានផ្ដល់ជូនឱ្យសិស្សជាលាយលក្ខណ៍អក្សរ ដោយនាយកសាលាបន្ទាប់ពីបានដឹងឮពីបញ្ហាដែលពាក់ព័ន្ធទៅនឹងស្ថានការណ៍នោះ។ ប្រសិនបើអ្នកត្រូវបានព្យួរឈ្មោះ នោះអ្នកគ្មានឱកាសបំពេញសងវិញចំពោះកិច្ចការដែលអ្នកខកខានពុំបានធ្វើក្នុងពេលព្យួរនោះឡើយ។

ក្នុងពេលនៃការព្យួរឈ្មោះសិស្សត្រូវទទួលខុសត្រូវសាកសួរ មិត្ដភក្ដិដើម្បីយកការងារមកធ្វើ ហើយក៏រំពឹងថា អាចរៀនតាមឱ្យទាន់កម្មវិធីសិក្សានៅពេលដែលគេត្រឡប់ចូលរៀនវិញ។

សវនាការរបស់ក្រុមប្រឹក្សាវិន័យទាំងអស់នឹងត្រូវធ្វើក្នុងរយៈពេលពីរ (២) ថ្ងៃបន្ទាប់ពីមានតវ៉ា។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិន័យគឺជាសេចក្ដីសម្រេចស្ថាពរ។

 

ការបណេ្ដញចេញពីសាលា

សេចក្ដីសម្រេចដើម្បីបណេ្ដញសិស្សណាម្នាក់ចេញពីសាលានឹងត្រូវធ្វើជាលាយលក្ខណ៍អក្សរ ហើយនឹងរួមមានបញ្ចូលទាំងមូលហេតុនៃការបណេ្ដញចេញដោយនាយកសាលា បន្ទាប់ពីបានស្ដាប់អំពីព្រឹត្ដិការណ៍ដែលកើតឡើងទាក់ទងនឹងបញ្ហា។ សិស្សនិងឪពុកម្ដាយ ឬអាណាព្យាបាលសិស្សអាចតវ៉ាពីការបណេ្ដញចេញ ឬការព្យួរឈ្មោះក្នុងរយៈពេលពីរ(២)ថ្ងៃធ្វើការបន្ទាប់ពីការព្យួរ ឈ្មោះ ឬការបណេ្ដញចេញពីសាលាត្រូវបានប្រកាស។ ការតវ៉ានេះត្រូវប្រគល់ជូនអ្នកគ្រប់គ្រង (Superintendent ) ហើយសេចក្ដីសម្រេចនឹងធ្វើឡើងដោយក្រុមប្រឹក្សាវិន័យដែលមានគ្រូបង្រៀនបី(៣)រូបជាសមាជិក។ អ្នកមិនអាចចូលរៀនបានឡើយរហូតទាល់តែការតវ៉ាត្រូវបានធ្វើសវនាការរួចប៉ុន្ដែអ្នកអាចប្រគល់កិច្ចការជូនសាលាសម្រាប់មេរៀនដែលសិស្សមិនបានចូលរៀន និងរង់ចាំការតវ៉ា ហើយសិស្សក៏អាចទទួលពិន្ទុចំពោះកិច្ចការនោះផងដែរ។ រាល់សវនាការរបស់ក្រុមប្រឹក្សាវិន័យទាំងអស់ពាក់ព័ន្ធនឹងការព្យួរឈ្មោះ ឬការបណេ្ដញចេញពីសាលានឹងត្រូវដំណើរក្នុងរយៈពេលបួន (៤) ថ្ងៃ បន្ទាប់ពីការតវ៉ា។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិន័យគឺជាសេចក្ដីសម្រេចស្ថាពរ។

 

ការចុះឈ្មោះចូលរៀនឡើងវិញនៃសិស្សដែលធ្លាប់មានបញ្ហាវិន័យ

ការចុះឈ្មោះចូលរៀនឡើងវិញនៃសិស្សដែលធ្លាប់មានការកំណត់ត្រាលើវិន័យចាប់ពី២ឡើងទៅ នឹងត្រូវលើកយកមកពិភាក្សានៅក្នុងការប្រជុំរបស់គ្រូនាចុងឆ្នាំសិក្សា។

 

កំណត់ត្រាវិន័យការចុះឈ្មោះចូលរៀនឡើងវិញនៃសិស្សដែលមានកំណត់ត្រាវិន័យលើសពី ២ដងនឹងត្រូវលើកមក ពិភាក្សានៅក្នងការប្រជុំរបស់គ្រូនាចុងឆ្នាំសិក្សា។ សាលាអាចបណេ្ដញសិស្សដោយយោងតាមការសម្រេចពីការប្រជុំនេះ និងអាចបដិសេធការសុំចុះឈ្មោះចូលរៀនឡើងវិញរបស់សិស្ស។

ចំណាត់ការ

ឥរិយាបថល្មើសវិន័យ (ជំនួបរវាងមាតាបិតានិងគ្រូ)

ឥរិយាបថល្មើសលើកទី១ល្មើសលើកទី២ល្មើសលើកទី៣
បំពានលើក្រមស្ដីពីការស្លៀកពាក់របស់សាលាជួបគ្នារវាងឪពុកម្ដាយសិស្សនិងគ្រូ ឬ ជូនដំនឹងដោយផ្ទាល់ឃាត់ខ្លួន ១ ថ្ងៃឃាត់ខ្លួន ៣ ថ្ងៃ
ការយកទូរស័ព្ទ គ្រឿងអលង្ការ (នឹងរឹបអូសយក ហើយនឹងប្រគល់ជូន ឪពុកម្ដាយវិញនៅដំណាច់ឆ្នាំសិក្សា)ជួបគ្នារវាងឪពុកម្ដាយសិស្សនិងគ្រូ ឬ ជូនដំណឹងដោយផ្ទាល់ឃាត់ខ្លួន ១ ថ្ងៃឃាត់ខ្លួន ៣ ថ្ងៃ
ការមករៀនយឺត១ពេលជួបគ្នារវាងឪពុកម្ដាយសិស្សនិងគ្រូ ឬ ជូនដំណឹងដោយផ្ទាល់ឃាត់ខ្លួន ១ ថ្ងៃឃាត់ខ្លួន ៣
ការលេងល្បែងស៊ីសងឃាត់ខ្លួន ៣ថ្ងៃព្យួរការសិក្សា ៣ ថ្ងៃបណេ្ដញចេញពីសាលា
ការប្រើភាសាមិនល្អជួបគ្នារវាងឪពុកម្ដាយសិស្សនិងគ្រូ ឬ ជូនដំណឹងដោយផ្ទាល់ឃាត់ខ្លួន ១ ថ្ងៃព្យួរការសិក្សា ១ ថ្ងៃ
ការឆាឆៅដល់ការរៀនសូត្រឃាត់ខ្លួន ៣ ថ្ងៃព្យួរការសិក្សា ១ ថ្ងៃព្យួរការសិក្សា ៣ ថ្ងៃ
ការយកកាំជ្រួច ឬ គ្រាប់រំសេវផ្ទុះតាមខ្លួនព្យួរការសិក្សា ១០ ថ្ងៃព្យួរការសិក្សា ១ ឆមាសបណេ្ដញចេញពីសាលា
ការយកកាំភ្លើង កាំបិត ឧបករណ៏មុតស្រួច ឬឧបករណ៏ផេ្សងៗធ្វើជាអាវុធតាមខ្លួនព្យួរការសិក្សា ១០ ថ្ងៃព្យួរការសិក្សា ១ ឆមាសបណេ្ដញចេញពីសាលា
ការលួចបន្លំ ឬ ការលួចចំលងពិន្ទុទាបបំផុតជួបគ្នារវាងឪពុកម្ដាយសិស្សនិងគ្រូ និង ឃាត់ខ្លួន ១ ថ្ងៃព្យួរការសិក្សា ១ ថ្ងៃ
ចូលក្នុងបន្ទប់ដែលគ្មានការអនុញ្ញាតពីសាលាឃាត់ខ្លួន ១ ថ្ងៃឃាត់ខ្លួន ៣ ថ្ងៃព្យួរការសិក្សា ១ ថ្ងៃ
ឥរិយាបថរំខាន (យាយីដល់សិស្សដ៏ទៃ ដោយការរុញច្រាន-ល-)។ឃាត់ខ្លួន ១ ថ្ងៃឃាត់ខ្លួន ៣ ថ្ងៃព្យួរការសិក្សា ៣ ថ្ងៃ
ការវាយប្រយុទ្ឋគ្នាឃាត់ខ្លួន ៣ ថ្ងៃព្យួរការសិក្សា ១ ថ្ងៃព្យួរការសិក្សា៣ ថ្ងៃ
ការប្រយុទ្ឋ ឬសកម្មភាពក្រុមបងធំបងតូចព្យួរការសិក្សា ១ ថ្ងៃព្យួរការសិក្សា៣ ថ្ងៃបណេ្ដញចេញពីសាលា
ការបំភ័ន្ដសិទ្ឋិអំណាចសាលានៅពេលគេសួរឃាត់ខ្លួន ១ ថ្ងៃព្យួរការសិក្សា ៣ ថ្ងៃព្យួរការសិក្សា ៥ ថ្ងៃ
ការបំពានសិទ្ធិអំណាច ឬការមិនគោរពដោយចេតនាឃាត់ខ្លួន ៣ ថ្ងៃព្យួរការសិក្សា ៣ ថ្ងៃព្យួរការសិក្សា ៥ ថ្ងៃ
ការបំពានលើរាងកាយ ឬដោយពាក្យសំដីមកលើគ្រូបង្រៀន និងបុគ្គលិកសិក្សាព្យួរការសិក្សា ១០ ថ្ងៃព្យួរការសិក្សា ១ឆមាសបណេ្ដញចេញពីសាលា
ការធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្ដិសាលា និង ទ្រព្យសម្បត្ដិអ្នកដ៏ទៃជួបគ្នារវាងឪពុកម្ដាយសិស្សនិងគ្រូ និងទូទាត់លើការខូចខាតឃាត់ខ្លួន ១ ថ្ងៃនិងទូទាត់លើការខូចខាតព្យួរការសិក្សា ១ ថ្ងៃបណេ្ដញចេញពីសាលា
ការប្រើ ឬការយកថ្នាំជក់ដាក់តាមខ្លួនឃាត់ខ្លួន ៣ ថ្ងៃព្យួរការសិក្សា ១ ថ្ងៃព្យួរការសិក្សា ៣ ថ្ងៃ
ការបង្កការរំខាននៅក្នុងរថយន្ដ ឬក្នុងសកម្មភាពផ្សេងទៀតដែលសាលារៀបចំទ្បើងឃាត់ខ្លួន ៣ ថ្ងៃព្យួរការសិក្សា ១ ថ្ងៃព្យួរការសិក្សា ៣ ថ្ងៃ
ចោរកម្មព្យួរការសិក្សា ៣ ថ្ងៃព្យួរការសិក្សា ១ឆមាសបណេ្ដញចេញពីសាលា
ចាកចេញពីសាលាដោយគ្មានការអនុញ្ញាតឃាត់ខ្លួន ៣ ថ្ងៃព្យួរការសិក្សា ១ ថ្ងៃព្យួរការសិក្សា ៣ ថ្ងៃ
បង្កើតសំឡេងប្រកាសអាសន្នក្លែងក្លាយព្យួរការសិក្សា ៣ ថ្ងៃ និងទូរទាត់ការខូចខាតព្យួរការសិក្សា ៥ ថ្ងៃ និងទូរទាត់ការខូចខាតព្យួរការសិក្សា ១០ ថ្ងៃ និងទូរទាត់ការខូចខាត
ការធ្វើអោយខូចខាត ការបំផ្លាញ ឬការផ្លាស់ប្ដូរកែប្រែអក្សរ ប័ណ្ណរាយការណ៏ អត្ដសញ្ញាណប័ណ្ណសំគាល់ខ្លួន ឬឯកសារដែលសាលាចេញឱ្យជួបគ្នារវាងឪពុកម្ដាយសិស្សនិងគ្រូ និងឃាត់ខ្លួន ៣ថ្ងៃព្យួរការសិក្សា ៣ ថ្ងៃព្យួរការសិក្សា ១០ ថ្ងៃ