បញ្ញាត្តិ

ការហាមឃាត់

  1. ជក់បារី សេពគ្រឿងស្រវឹង
  2. លេងល្បែងស៊ីសង ឬល្បែងភ្នាល់ផ្សេងទៀត (ទោះបីជាដាក់លុយ ឬមិនដាក់ក៏ដោយ)
  3. ការស្ដោះទឹកមាត់
  4. ការទំពារស្ករកៅស៊ូ ការទំពារអំពៅ
  5. ការលេងទឹក ឬការបើកទឹកចោលដោយខ្ជះខ្ជាយ
  6. ការស្រែកឡូឡា ការលេងល្បែងមិនសមស្រប និងឥរិយាបថរំខានដល់គេឯងនៅក្នុងថ្នាក់រៀន
  7. ការរត់លេងនៅលើថែវ ការឡើងដើមឈើ ការរត់ចុះឡើងលើតុនិងក្រោមតុ
  8. ការចោលដុំថ្ម ឬវត្ថុអ្វីផេ្សងទៀតដែលទំនងជាអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ
  9. ការសរសេរលេងលើជញ្ជាំង ឬលើក្ដារខៀន
  10. ការលេងបាល់នៅក្នុងបរិវេណអគារសិក្សា (រួមទាំងដំបូលផង)
  11. ការធ្វើឱ្យខូចខាត ឬការរុះរើសេចក្ដីប្រកាសផេ្សងៗ
  12. ការចោលពង្រាយសំរាម
  13. ការយកវិទ្យុ កាមេរ៉ា ម៉ាញ៉េ ស៊ីឌី ម៉ាស៊ីនចាក់ស៊ីឌី វ៉កម៉ែន ឬគ្រឿងអេឡិចត្រូនិចផេ្សងៗចូលទៅក្នុងថ្នាក់រៀន ឬសាលប្រជុំដោយគ្មានការអនុញ្ញាត
  14. ការហូបចំណីអាហារ ឬភេសជ្ជៈនៅក្នុងថ្នាក់រៀន
  15. ការនាំយកភេសជ្ជៈ ឬអាហារចូលក្នុងថ្នាក់រៀន
  16. ការដាក់ប្រកាសដោយគ្មានការអនុញ្ញាត។ ការចំលងកិច្ចការរបស់សិស្សដទៃ
  17. ការលួចបន្លំ
  18. ការលក់របស់របរផេ្សងៗ
  19. ការប្រើឈ្មោះប្រមាថ ឬអសុរស្ស
  20. ការប្រើភាសាមិនល្អ
  21. ការជាប់ពាក់ព័ន្ធក្នុងសកម្មភាពបងធំបងតូច
  22. ការវាយប្រយុទ្ធគ្នា
  23. ការនាំយកវត្ថុផេ្សងៗដែលមិនសមរម្យចូលក្នុងសាលា
  24. ការនាំយកសត្វចូលមកក្នុងសាលារៀន
  25. ការបំពានលើក្រមស្ដីពីការស្លៀកពាក់របស់សាលា ដោយគិតរួមទាំងការចូលសាលាក្នុងសំលៀកបំពាក់កខ្វក់ ការតុបតែងមុខមាត់ និងក្រចកដៃវែង
  26. ការមកសាលាដោយមិនពាក់កាតសម្គាល់ខ្លួន
  27. ការចូលបរិវេណធំរបស់សាលាក្នុងពេលវិស្សមកាល ឬក្នុងពេលមិនសិក្សា
  28. ការធ្វើឱ្យខូច ឬបំផ្លាញទ្រព្យសម្បត្ដិរបស់សាលា
  29. ការចូលក្នុងបន្ទប់ការិយាល័យរដ្ឋបាល ឬបន្ទប់បុគ្គលិក ដោយគ្មានការអនុញ្ញាត
  30. ការព្យាយាមបំពានវិន័យរបស់ សាលា នឹងត្រូវដាក់ពិន័យបង្កើត ឡើងដោយគ្រូ

 

សម្ភារហាមប្រាម

ការនាំយកវត្ថុដូចខាងក្រោមដែលអាចមានគ្រោះថ្នាក់ដល់ខ្លួនឯង និងបរិស្ថានផងដែរនោះនឹងត្រូវហាមឃាត់ដាច់ខាតៈ

  • បារី ឈើគូស ដែកកេះ
  • គ្រឿងស្រវឹង
  • ស្ករកៅស៊ូ
  • កាំជ្រួច ឬផលិតផលដែលមានគ្រោះថ្នាក់ផេ្សងទៀត
  • កាំភ្លើង ទោះបីជាកាំភ្លើងជ័រក្ដី ឬកាំភ្លើងមែនទែនក្ដី
  • កាំបិត ឬកាំបិតបត់
  • បៀរសម្រាប់លេង ឬល្បែងភ្នាល់ផេ្សងៗទៀត
  • សៀវភៅ ឬសម្ភារដែលមិនសមរម្យ
  • ទូរស័ព្ទដៃ ឧបករណ៍ផ្ញើសារ (pager) ឬគ្រឿងអេឡិចត្រូនិចផេ្សងៗ
  • គ្រឿងអលង្កា (ដោយគិតរួមទាំងចិញ្ចៀន។ ល។ លើកលែងតែខ្សែកធម្មតា និងក្រវិលសម្រាប់សិស្សស្រី)។

 

សម្ភារអេឡិចត្រូនិចត្រូវបានហាមប្រាម

សាលារៀននឹងរឹបអូសយកសម្ភារអេឡិចត្រូនិចរបស់សិស្សជាមួយសមាសភាពរបស់វា ឧ. ថ្ម  ខ្សែ អេឡិចត្រូនិចជាដើម លើកលែងតែស៊ីមទូរសព្ទ័ដៃប៉ុណ្ណោះ នៅពេលសាលារកឃើញនៅក្នុងបរិវេណសាលាអំឡុងថ្ងៃសិក្សានិងម៉ោសិក្សា។ សម្ភារអេឡិចត្រូនិចនិងត្រូវរឹបអូសរយៈពេល ៦ ខែគិតចាប់ពីថ្ងៃដែលរឹបអូសទៅ។

សាលារៀននឹងកត់ត្រានូវការដាក់ពិន័យនៅលើរបាយការណ៏ពិន្ទុសម្រាប់ករណីនីមួយៗ  ហើយក្នុងករណីផ្ទួនៗគ្នា សាលារៀននឹងចាត់វិធានការដូចជាការឃាត់សិស្សទុក ការព្យួរការសិក្សា ឬការបណេ្ដញចេញតែ​ម្ដង។

ដើម្បីទទួលបាននូវសម្ភារដែលរឹបអូសមកវិញ សិស្សត្រូវបង្ហាញនូវបង្កាន់ដៃសម្ភារអេឡិចត្រូនិចដែលសាលាចេញឱ្យ។ ក្នុងករណីសិស្សមិនបានទៅទាមទារយកសម្ភារអេឡិចត្រូនិចក្នុងរយៈពេល១ខែ (៣០ថ្ងៃគិតចាប់ពីថ្ងៃដែលត្រូវប្រគល់របស់វិញ) សាលារៀននឹងលក់សម្ភារអេឡិចត្រូនិចនោះ ក្រោមការគ្រប់គ្រងរបស់នាយករងសាលារៀនផ្នែកហិរព្ញាវត្ថុ ហើយចំណូលនៃការលក់នឹងត្រូវប្រគល់ទៅ​ឱ្យមូនិធិអាហារូបករណ៏របស់សាលា។

ក្នុងករណីសិស្សផ្លាស់ទៅរស់នៅទីក្រុងផេ្សង ប្រទេសផេ្សង សាលាផេ្សង សិស្សនឹងទទួលបាននូវសម្ភារអេឡិចត្រូនិចរបស់ខ្លួនវិញនៅថ្ងៃចុងក្រោយដែលគាត់ចាកចេញពីសាលារៀន