បទបញ្ជាទូទៅ

បទបញ្ជាទូទៅសម្រាប់សិស្ស

សិស្សអន្ដរជាតិសាលាហ្សាម៉ាន់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ញត្ដិនិងវិធានរបស់សាលាទាំងនៅក្នុងសាលា និងនៅជុំវិញបរិវេណសាលា។ វិធានទាំងនេះមានប្រសិទ្ធភាពចំពោះសកម្មភាពរបស់សាលា ដូចជាដំណើរទស្សនកិច្ចសិក្សា ដំណើរកម្សាន្ត។ល។ សិស្សដែលបំពានលើវិធានទាំងនេះនឹងត្រូវកែតម្រូវ ដោយយោងលើតារាងវិន័យនៅតារាងផ្នែកបញ្ចប់។

  • ស្លៀកពាក់ឯកសណ្ឋាន និងមានអនាម័យស្អាតបាត
  • មកសាលារៀនទាន់ពេលវេលា
  • ត្រៀមខ្លួនចូលថ្នាក់រៀននៅពេលឮសំឡេងកណ្ដឹងចូលរៀន
  • គោះទ្វារមុនពេលចូលក្នុងថ្នាក់រៀន ឬចូលក្នុងការិយាល័យរដ្ឋបាលឬការិយាល័យគ្រូបង្រៀន
  • មិនត្រូវចូលកន្លែងហាមឃាត់ដោយគ្មានការអនុញ្ញាតនោះឡើយ
  • អង្គុយនៅកន្លែងរបស់ខ្លួនឯង ដូចដែលសាលាបានកំណត់
  • ត្រៀមសៀវភៅសិក្សា សៀវភៅសរសេរ និងសម្ភារសិក្សាផេ្សងៗទៀត ហើយត្រៀមខ្លួនចាប់ផ្ដើមមេរៀនរួចជាសេ្រច នៅមុនពេលគ្រូចូលមកដល់
  • មិនត្រូវរុះរើតុកៅអីនៅក្នុងថ្នាក់រៀនឡើយលើកលែងតែគ្រូប្រាប់ឱ្យធ្វើ
  • រក្សាថ្នាក់រៀនស្អាតជានិច្ច
  • មិនត្រូវញុំាអាហារឬភេសជ្ជៈ មិនត្រូវទំពារស្ករកៅស៊ូ ឬអំពៅ នៅក្នុងថ្នាក់រៀន ហើយក៏មិនត្រូវយកម្ហូបអាហារចូលក្នុងថ្នាក់រៀនឡើយ
  • មិនត្រូវនិយាយសំឡេងខ្លាំងៗនៅក្នុងថ្នាក់រៀនឡើយ
  • ត្រូវស្ដាប់គ្រូបង្រៀនដោយយកចិត្ដទុកដាក់
  • កុំរំខានអ្នកផេ្សងដែលកំពុងនិយាយ។ ប្រសិនបើសិស្សផេ្សងកំពុងឆ្លើយសំណួរ ធ្វើបទរាយការណ៍ ឬពន្យល់អ្វីមួយ គប្បីអ្នកស្ដាប់គាត់ដោយស្ងៀមស្ងាត់និងយកចិត្ដទុកដាក់
  • គោរពអ្នកដទៃដូចអ្វីដែលអ្នកចង់ឱ្យអ្នកដទៃគោរពអ្នកវិញដូច្នេះដែរ
  • លើកដៃមុនពេលសួរសំណួរ ឬនិយាយ
  • ហៅឈ្មោះនិងងាររបស់គ្រូបង្រៀនឱ្យបានសមរម្យ
  • ប្រសិនបើគ្រូសួរអ្វីមួយ សូមអ្នកឆ្លើយសំណួរនោះ។ ប្រសិនបើអ្នកមិនដឹងចម្លើយ អ្នកគ្រាន់តែប្រាក់គាត់ថា អ្នកមិនដឹងទៅបានហើយ ព្រោះវាមិនចោទជាបញ្ហាអ្វីនោះឡើយ។
  • កុំចាកចេញពីតុរបស់អ្នកដោយគ្មានការអនុញ្ញាត
  • ត្រូវមានសណ្ដានចិត្ដល្អជាមួយមិត្ដភក្ដិគ្រប់ពេលវេលា
  • គោរពតាមវិធាន និងនីតិវិធីក្នុងថ្នាក់រៀនដែលកំណត់ដោយគ្រូបង្រៀន
  • គោរពតាមសេចក្ដីណែនាំរបស់ប្រធានថ្នាក់
  • ប្រគល់កិច្ចការធ្វើនៅផ្ទះឬគម្រោងផេ្សងៗឱ្យបានទាន់ពេលវេលា។ មិនត្រូវដោះសារឡើយ ប្រសិនបើខ្លួនមិនបានធ្វើកិច្ចការដែលគ្រូដាក់ឱ្យ។ ប្រសិនបើអវត្ដមាន គប្បីទូរស័ព្ទទៅមិត្ដរួមថ្នាក់ ហើយសុំកិច្ចការយកមកធ្វើ។ នេះជាទំនួលខុសត្រូវរបស់សិស្សក្នុងការរកកិច្ចការដែលគ្រូដាក់ឱ្យធ្វើ ចំពោះករណីដែលខ្លួនអត់មាន។ គ្រូពុំមានទំនួលខុសត្រូវលើការជួយរំឭកសិស្សអំពីកិច្ចការដែលសិស្សខកខានឬអត់មាននោះឡើយ។
  • ប័ណ្ណប្រកាស ក្ដារព្រឹត្តិបត្រព័ត៌មាន ឬសម្ភារផេ្សងៗដែលព្យូរលើជញ្ជាំង ត្រូវចាត់ទុកជាទ្រព្យសម្បត្ដិរបស់សាលា ហើយសិស្សមិនត្រូវសរសេរពីលើឬធ្វើការរុះរើដោយគ្មានការអនុញ្ញាតនោះឡើយ។
  • ការបិទផ្លាកសញ្ញា សេចក្ដីប្រកាស ឬការផ្សាយពាណិជ្ជកម្មផេ្សងៗលើក្ដាបិទប្រកាសពត៌មានដោយពុំមានការយល់ស្របពីរដ្ឋបាលសាលាជាមុន គឺមិនត្រូវបានអនុញ្ញាតនោះឡើយ។
  • សិស្សគ្មានសិទ្ធិជ្រៀតជ្រែកដំណើរការបង្រៀនឡើយ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ