វិន័យសាលា

សាលាអន្តរជាតិហ្សាម៉ាន់ មានគោលដៅជួយដល់សិស្សគ្រប់រូបបំពេញបានសក្ដានុពលផ្នែកបញ្ញា សង្គម រូបសាស្ដ្រ និងអារម្មណ៍របស់គេ។ អ្វីៗគ្រប់យ៉ាងនៅក្នុងសាលា និងទាក់ទងនឹងសាលាត្រូវបានរៀបចំឡើងដើម្បីបង្កើតបរិយាកាសដែលមានសណ្ដាប់ធ្នាប់ និងដោយគ្មានការរំខាន ដើម្បីឱ្យសិស្សគ្រប់រូបអាច រៀនសូត្របានប្រកបដោយប្រសិទ្ធភាព និងដោយក្ដីរីករាយ។ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសនៃការសិក្សាបែបនេះ ផ្នែករដ្ឋបាលសាលាអន្តរជាតិហ្សាម៉ាន់និងគ្រូមិនត្រូវអនុញ្ញាតឱ្យមានអាកប្បកិរិយាមិនសមរម្យក្នុងសាលា លើទ្រព្យ សម្បត្ដិសាលា ឬនៅពេលធ្វើសកម្មភាពដែលសាលាឧបត្ថម្ភ។

បុគ្គលគ្រប់រូបត្រូវមានសិទ្ធិទទួលការគោរពស្រលាញ់ និងគិតគូរ។ សិស្សសាលាហ្សាម៉ាន់អន្ដរជាតិត្រូវបានគេរំពឹងថានឹងចេះគួរសមនៅក្នុងកិច្ចទំនាក់ទំនងរបស់គេ។ សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬពាក្យសម្ដីដែលរំខាន ឬបំពានដល់អ្នកដទៃនឹងមិនត្រូវអនុគ្រោះបានឡើយនៅគ្រប់ពេលវេលា។ នាយកសាលានិងគ្រូបង្រៀនអាចសហការជាមួយសិស្សដើម្បីដោះស្រាយបញ្ហាវិវាទ និងការយល់ច្រឡំផេ្សងៗ។ សិស្សដែលមានបញ្ហាវិវាទគួរទៅជួបគ្រូប្រចាំការដើម្បីជួយដោះស្រាយស្ថានភាពផ្ទាល់ឱ្យបានភ្លាមៗ។ ប្រសិនបើមានបញ្ហាអ្វីកើតមានឡើងចំពោះសិស្សនៅក្នុងសាលា ឬនៅក្រៅសាលា ដោយសារការបំពានលើវិន័យ នោះសាលាមិនទទួលខុសត្រូវចំពោះឧបត្ដិហេតុអ្វីដែលកើតឡើងនោះឡើយ។ គណៈកម្មការវិន័យដែលនឹងជួបប្រជុំពីរសប្ដាហ៍ម្ដង (ឬអាស្រ័យលើស្ថានភាពជាក់ស្ដែង) ដើម្បីធ្វើសេចក្ដីសម្រេចទាក់ទងនឹងករណីនីមួយៗនោះដែលរួមមានប្រធានក្រុមប្រឹក្សាវិន័យ នាយករង និងគ្រូប្រចាំថ្នាក់របស់សិស្ស។ គណៈកម្មការវិន័យ មានសិទ្ធិបន្ថែមឬបន្ថយទោស ដោយផ្អែកការសម្រេចរបស់ខ្លួន។ រាល់កំណត់ត្រាវិន័យនឹង ត្រូវបញ្ជូនទៅឆ្នាំបន្ទាប់។ ប្រសិនបើសិស្សមិនបានធ្វើអ្វីខុសក្នុងឆ្នាំបន្ទាប់នោះទេ កំណត់ត្រានេះនឹងត្រូវជម្រះចោល។

ខាងក្រោមនេះគឺជាវិធានការណ៍កែតម្រូវដែលនឹងត្រូវយកប្រើ ក្នុងករណីមានការបំពានវិន័យឬវិធានរបស់សាលា ៖

  • ការព្រមាន (ពិគ្រោះយោបល់ ស្ដីបន្ទោស ។ល។)
  • ដកហូតឯកសិទ្ធិ
  • ជួបប្រជុំជាមួយឱពុកម្ដាយ (សាលាសូមរក្សាសិទ្ធិប្រាប់ដល់ឪពុកម្ដាយក្នុងករណីណាមួយ)
  • កិច្ចការដែលប្រគល់ជូនដោយគណៈកម្មការ
  • ឃាត់ខ្លួនទុកបន្ទាប់ពីបពា្ចប់ម៉ោងរៀនក្នុងម៉ោងអាហារថ្ងៃត្រង់ ឬនៅថ្ងៃសៅរ៍។
  • ការបពា្ឈប់មិនឱ្យចូលសាលាបណ្ដោះអាសន្ន
  • ការបណេ្ដញចេញពីសាលា

នៅពេលដែលសិស្សបំពានវិន័យសាលាមួយលើកៗ គេត្រូវទទួលនូវវិធានការណ៍កែតម្រូវ។ សាលាអាចមិនទទួលសិស្សឱ្យចូលរៀននៅឆមាសបន្ទាប់ ផ្អែកតាមកំណត់ត្រាឥរិយាបថមិនសមស្របរបស់សិស្ស។