ដេប៉ាតឺម៉ង់ភាសាអង់គ្លេស

សាលាតែងតែព្យាយាមខិតខំអស់ពីសមត្ថភាពបង្រៀនភាសាអង់គ្លេស តាមរយៈវិធីសាស្រ្តបង្រៀនជោគជ័យដែលបានប្រើនៅក្នុងប្រទេសនានាជុំវិញពិភពលោក។ សាលាជ្រើសយកគ្រូបង្រៀននិងសៀវភៅយ៉ាងយកចិត្តទុកដាក់ ព្រោះកត្តាគ្រូនិងធនធានសិក្សាត្រឹមត្រូវមានសារៈសំខាន់សម្រាប់ការបង្រៀនភាសាអង់គ្លេសដ៏មានប្រសិទ្ធភាព។

សាលាជ្រើសរើសយកសុទ្ធតែគ្រូដែលមានបទពិសោធន៍និងមានសមត្ថភាព។

កម្មវិធីបង្រៀនភាសាអង់គ្លេសមានដូចខាងក្រោម៖

ភាសាអង់គ្លេស

ថ្នាក់ទី៧ A/E

សៀវភៅគោល

All About English

កម្មវិធីសិក្សានេះបង្កើតឡើងដោយយកមេរៀនដែលសិស្សានុសិស្សបានរៀនកាលពីកម្រិតបឋមសិក្សាមកធ្វើជាមូលដា្ឋន ហើយត្រូវបានរៀបរៀងជាពិសេសដើម្បីជួយសិស្សឱ្យចេះប្រើភាសាអង់គ្លេសបានយ៉ាងរលូននិងមានទំនុកចិត្ត ឧ. ការនិយាយភាសាអង់គ្លេសបានត្រឹមត្រូវនិងស្ទាត់ជំនាញ។ ការដឹកនាំការបង្រៀនធ្វើឡើងយ៉ាងគួរឱ្យចាប់ចិត្តនិងចាប់អារម្មណ៍ដោយផ្តល់នូវឱកាសអនុវត្តន៍ជាច្រើនដល់សិស្សដើម្បីអភិវឌ្ឍជំនាញសា្ដប់ អាន និយាយ និងសរសេរ។

ការអាន

Interactions 1 Reading

សៀវភៅនេះគឺយោងតាមសៀវភៅគោលឈ្មោះ Interactions 1 Reading និងបង្កើតឡើងសម្រាប់សិស្សកម្រិត High Beginning និង Pre-Intermediate ។ សៀវភៅគោលនេះចែកចេញជា១២ជំពូក ហើយជំពូកនីមួយៗមាន៤ផ្នែក។ មេរៀនជាច្រើនផ្ដល់នូវសកម្មភាពសិក្សាដើម្បីអភិវឌ្ឍវាក្យសព្ទដូចជាសកម្មភាពបន្ទាប់ពីការអាន និងការពិភាក្សាក្នុងថ្នាក់ជាដើម ដែលជួយឱ្យសិស្សច្របាច់បញ្ចូលគ្នានូវជំនាញនិយាយ ស្របតាមវត្ថុបំណងក្នុងមេរៀនអំណាន។

ការសន្ទនា

Empowers English

សៀវភៅនេះផ្ដោតលើការសន្ទនាដែលជួយសិស្សឱ្យនិយាយនិងបញ្ចេញគំនិតបានកាន់តែច្បាស់ ស្តាប់ដោយចេះគួរសម និងបង្កើនជំនឿជាក់ មិនត្រឹមតែក្នុងការពិភាក្សាជាក្រុមប៉ុណ្ណោះទេ តែក៏ក្នុងការធ្វើបទបង្ហាញនៅពីមុខអ្នកទស្សនាផងដែរ។ សិស្សនឹងទាញយកអ្វីដែលគេបានសិក្សាដើម្បីផ្សារភ្ជាប់ទៅនឹងបរិបទពិតនិងមានអត្ថន័យ ហើយបង្កើតទំនាក់ទំនងរវាងថ្នាក់រៀននិងពិភពលោកខាងក្រៅ តាមរយៈការងារឬសកម្មភាពសិក្សាដ៏មានអត្ថន័យ។ វគ្គសិក្សានេះនឹងដឹកនាំសិស្សតាមរយៈវិធីសាស្រ្តផ្សេងៗ និងតាមរយៈការគិតត្រិះរិះដែលជួយដល់ការត្រៀមខ្លួនសម្រាប់ជោគជ័យលើការសិក្សា។

 

ថ្នាក់ទី៧ B/F

សៀវភៅគោល

Cutting Edge Elementary

យើងចាប់ផ្ដើមបង្រៀនភាសាអង់គ្លេសមូលដ្ឋាន និងបន្តបង្រៀនវេយ្យាករណ៍ដូចជាកាលៈទេសៈណាដែលសិស្សត្រូវប្រើទម្រង់វេយ្យាករណ៍ដោយឡែកពីគ្នា និងវិធីបញ្ចេញសំឡេងឱ្យបានត្រឹមត្រូវ។ សិស្សនឹងអភិវឌ្ឍជំនាញអាននិងស្ដាប់ក្នុងគោលបំណងរួមនៃការធ្វើឱ្យភាសាអង់គ្លេសរបស់ពួកគេប្រសើរឡើង។ វិធីសាស្រ្តមួយចំនួនដើម្បីអភិវឌ្ឍការប្រកបពាក្យនឹងត្រូវមានបង្រៀនសិស្សផងដែរ ដោយសិស្សដែលជួបផលវិបាកខ្លាំងនឹងត្រូវអនុវត្តឱ្យបានស៊ីជម្រៅ។ វត្ថុបំណងរួមនៃកម្មវិធីនេះគឺ ៖

ការអាន: ការចំណាំអត្ថន័យត្រង់ ជ្រើសរើស ប្រមូលផ្ដុំ សង្ខេបរឿងពិត និងគំនិត។​ សិស្សឆ្លើយសំណួរដោយប្រើពាក្យពេ​ច​ន៍ខ្លួនឯង ដើម្បីគ្រូអាចពិនិត្យមើលការយល់របស់សិស្ស។

ការសរសេរ: ការសរសេរពណ៌នា និងវិធីផ្ដល់ការពន្យល់ដ៏មានប្រសិទ្ធភាព។

វេយ្យាករណ៍ និងសញ្ញាវណ្ណយុត្ត: ការប្រើប្រាស់សញ្ញាខណ្ឌ អក្សរធំ​ និងសញ្ញាវណ្ណយុត្តក្នុងភាសាអង់គ្លេស។

សូរស័ព្ទ ការប្រកបពាក្យ និងវាក្យសព្ទ: ការសិក្សាវាក្យសព្ទថ្មីជាច្រើន និងអនុវត្តការប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

ការនិយាយ និងស្ដាប់: ការនិយាយពីប្រធានបទក្នុងគោលបំណងចម្រុះ។

ការអាន

Interactions Access Reading

សៀវភៅនេះផ្ដល់នូវឱកាសដល់សិស្សអនុវត្តជំនាញអានដូចជាការអានបែបកម្សាន្តនិងបែបសិក្សា។ សៀវភៅ Interactions Access Reading ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការ និងជួយឱ្យចំណេះដឹងនៃការអានរបស់សិស្សឈានដល់កម្រិតថ្មីមួយទៀត តាមរយៈការលើកទឹកចិត្តឱ្យសិស្សអភិវឌ្ឍជំនាញអានតាមការវិភាគអត្ថបទបែបត្រិះរិះ។ នៅក្រោយការវិភាគអត្ថបទ សិស្សនឹងអាចពិភាក្សាគំនិតសំខាន់នៃអត្ថបទនោះ។

ការសរសេរ

Writing to Learn – The sentence (Beginning to High Beginning)

សៀវភៅនេះបង្កើតឡើងដើម្បីផ្ដល់ឱ្យសិស្សនូវការសរសេរមូលដ្ឋានដោយប្រើវេយ្យាករណ៍ឱ្យបានត្រឹមត្រូវ ចេះរៀបចំការសរសេរ និងធ្វើឱ្យកថាខណ្ឌស៊ីគ្នា។ តាមរយៈការសិក្សានេះ សិស្សនឹងរៀនតាម Writing to Learn, the Sentence  ដែលបង្កើតឡើងដើម្បីអភិវឌ្ឍសមត្ថភាពសរសេរប្រយោគជាភាសាអង់គ្លេសឱ្យបានត្រឹមត្រូវនិងបែបពណ៌នា ក្នុងគោលបំណងសិក្សាភាសាអង់គ្លេសសម្រាប់ការសិក្សា។ ចំណុចចម្បងរួមមានការបង្កើនវាក្យសព្ទ អនុវត្តន៍វេយ្យករណ៍ ការសរសេរ ការកែតម្រូវ ការសរសេរឡើងវិញ និងជំនាញបង្កើតទិនានុប្បវត្តិ។

ការសន្ទនា

Interactions Access Listening/Speaking

គោលបំណងនៃការសន្ទនាគឺការជួយឱ្យសិស្សនិយាយស្ទាត់ជំនាញ បង្ហាញពីគំនិតរបស់ខ្លួនបានច្បាស់លាស់ ស្ដាប់ដោយការគួរសម និងទទួលបានទំនុកចិត្តកាន់តែខ្ពស់ តាមរយៈការចូលរួមការពិភាក្សាក្រុម និងការឡើងធ្វើបទបង្ហាញនៅពីមុខទស្សនិកជន។ សិស្សនឹងអាចប្រៀបផ្ទឹមអ្វីដែលគាត់បានរៀនទៅនឹងបរិបទពិតនិងមានន័យ និងបង្កើតការផ្សារភ្ជាប់រវាងថ្នាក់រៀន និងស្ថានភាពពិតនៃពិភពលោក តាមរយៈសកម្មភាពសិក្សាបែបអនុវត្តន៍។ សរុបមក វគ្គសិក្សានេះនឹងជួយឱ្យសិស្សស្គាល់ពីវិធីសាស្រ្តចម្រុះ និងជំនាញនៃការគិតបែបត្រិះរិះ ដែលនាំមកនូវការត្រៀមខ្លួនដើម្បីសម្រេចបានសមិទ្ធផលលើការសិក្សា។

 

ថ្នាក់ទី៨

សៀវភៅគោល

New Cutting Edge Pre-intermediate

វគ្គសិក្សានេះគឺយោងតាមសៀវភៅគោលឈ្មោះ New Cutting Edge Pre-intermediate ដែលរួមបញ្ចូលនូវជំនាញជាច្រើន និងប្រធានបទនៃកម្មវិធីសិក្សា។ សៀវភៅនេះមានលំហាត់គ្រប់គ្រាន់ពេញលេញាទាក់ទងនឹងវេយ្យាករណ៍ ការបញ្ចេញសំឡេង និងជំនាញស្ដាប់ អាន និយាយ និងសរសេរ។

សិស្សត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍចំណេះដឹងវេយ្យាករណ៍ ហើយឱកាសប្រើប្រាស់ភាសាអង់គ្លេសត្រូវធ្វើឡើងជាលក្ខណៈដូចធម្មជាតិ និងបែបទំនាក់ទំនង។​ ក្រៅពីនេះ កម្មវិធីសិក្សានេះមានលំហាត់អនុវត្តន៍ចំពោះការទំនាក់ទំនងនិងការសរសេរទៀតផង។

ការចេះវាក្យសព្ទច្រើនមានសារៈសំខាន់ណាស់ចំពោះការទំនាក់ទំនងគ្នាដោយជោគជ័យ ដូចនេះសិស្សរៀននិងអនុវត្តពាក្យថ្មីៗនៅគ្រប់ដំណាក់កាល។ សិស្សមានឱកាសសួរគ្រូអំពីពាក្យឬវាក្យសព្ទដែលពួកគាត់ចង់ដឹង។​ សាលាលើកទឹកចិត្តឱ្យពួកគាត់ប្រើវចនានុក្រមតូច ហើយសាលាមានផ្ដល់វិធីសាស្រ្តសិក្សាជូនដើម្បីជួយសិស្សឱ្យប្រើវចនានុក្រមប្រកបដោយប្រសិទ្ធភាព។​

កម្មវិធីគោលនៃវគ្គសិក្សាភាសាអង់គ្លេសក្តោបបញ្ចូលនូវជំនាញផ្សេងៗដែលចាំបាច់សម្រាប់ការសិក្សាពីភាសាជីវិតរស់នៅ។

ការអាន

Interactions 1 Reading 

វគ្គសិក្សានេះផ្អែកតាមសៀវភៅ Interactions 1 Reading  និងរៀបចំឡើងសម្រាប់សិស្សកម្រិត high beginning និង pre-intermediate។ សៀវភៅនេះចែកចេញជា១២ជំពូក ដោយជំពូកនីមួយៗចែកជា៤ផ្នែក។ ជំពូកភាគច្រើនបញ្ជូលនូវសកម្មភាពជួយពង្រីកចំណេះដឹងវាក្យសព្ទនៅក្រោយការអាន ហើយសកម្មភាពពិភាក្សានាំឱ្យសិស្សដាក់បញ្ជូលគ្នានូវការអនុវត្តជំនាញនិយាយតាមរយៈការអាន។

ការសន្ទនា

Interactions 1 Speaking/Listening

វគ្គនេះបង្កើតឡើងសម្រាប់សិស្សកម្រិត pre-intermediate លើការនិយាយនិងស្ដាប់។ សិស្សនឹងមានឱកាសអនុវត្តការសន្ទនាក្រៅផ្លូវការនិងផ្លូវការតាមរយៈសកម្មភាពមុនស្ដាប់និងក្រោយពេលស្ដាប់។ អំឡុងពេលសិក្សា សិស្សនឹងសិក្សាតាមសៀវភៅ Speaking/Listening Silver Edition of Interactions 1 ដែលមានឯកសារសំឡេងនិងការសន្ទនាថ្មីៗដើម្បីជំរុញការចូលរួមរបស់សិស្សក្នុងខ្លឹមសារពាក់ព័ន្ធនឹងជីវិតរបស់ពួកគេ ការសិក្សា និងការងារ។ វត្ថុបំណងចម្បងមួយនៃវគ្គសិក្សានេះគឺការអភិវឌ្ឍការយល់ដឹងពីជំនាញកត់ត្រា និងជំនាញស្ដាប់បែបបែងចែក។ គួរកត់សម្គាល់ផលដែរថា សិស្សនឹងមានឱកាសអភិវឌ្ឍសមត្ថភាពចូលរួមការពិភាក្សានិងសន្ទនាខ្លីៗ តាមរយៈសកម្មភាពក្រុមឬជាមួយដៃគូប្រកបដោយភាពរីករាយ ព្រមទាំងមានការសំដែង និងល្ខោនសិក្សាផងដែរ។ ចំណុចផ្ដោតសំខាន់មួយទៀតគឺជំនាញលើការបញ្ចេញសំឡេង និងលើកដាក់សំឡេងរបស់សិស្ស។

 

ថ្នាក់ទី៩

សៀវភៅគោល

New Cutting Edge Intermediate

វគ្គសិក្សានេះប្រើប្រាស់សៀវភៅ New Cutting Edge Intermediate ដែលមានប្រធានបទជាច្រើន និងជាកម្មវិធីសិក្សាដែលយកប្រធានបទជាគោល ដែលមានបញ្ជូលនូវលំហាត់អនុវត្តន៍វេយ្យករណ៍ ការបញ្ចេញសំឡេង និងជំនាញស្ដាប់ អាន និយាយ និងសរសេរ ប្រកបដោយភាពពេញលេញ​និងយកចិត្តទុកដាក់។ សិស្សត្រូវបានលើកទឹកចិត្តឱ្យអនុវត្តចំណេះដឹងផ្នែកវេយ្យករណ៍ និងប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងបានតាមបែបទំនាក់ទំនង។ វគ្គសិក្សានេះមានលំហាត់និងសកម្មភាពអនុវត្តន៍ជាច្រើនទាំងជាការសរសេរ និងការទំនាក់ទំនងគ្នា។

ការសន្ទនា

Interactions 2 Speaking/Listening

វគ្គនេះបង្កើតឡើងសម្រាប់សិស្សកម្រិត intermediate លើការនិយាយនិងស្ដាប់។ សិស្សនឹងមានឱកាសអនុវត្តការសន្ទនាក្រៅផ្លូវការនិងផ្លូវការតាមរយៈសកម្មភាពមុនស្ដាប់និងក្រោយពេលស្ដាប់។ អំឡុងពេលសិក្សា សិស្សនឹងសិក្សាតាមសៀវភៅ Speaking/Listening Silver Edition of Interactions 2 ដែលមានការសន្ទនា និងការបទបង្រៀនថ្មីៗ ដើម្បីជំរុញការចូលរួមរបស់សិស្សក្នុងខ្លឹមសារទាក់ទងនឹងជីវិតរបស់ពួកគេ ការសិក្សា និងការងារ។ ដូចនៅក្នុងវគ្គសិក្សាមុន វត្ថុបំណងចម្បងមួយនៃវគ្គសិក្សានេះគឺការអភិវឌ្ឍការយល់ដឹងពីជំនាញកត់ត្រា និងជំនាញស្ដាប់បែបបែងចែក។ គួរកត់សម្គាល់ផលដែរថា សិស្សនឹងមានឱកាសអភិវឌ្ឍសមត្ថភាពចូលរួមការពិភាក្សានិងសន្ទនាខ្លីៗ តាមរយៈសកម្មភាពក្រុមឬជាមួយដៃគូប្រកបដោយការកម្សាន្ត ព្រមទាំងមានការសំដែង និងល្ខោនសិក្សាផងដែរ។ ចំណុចផ្ដោតសំខាន់មួយទៀតគឺជំនាញលើការបញ្ចេញសំឡេងនិងលើកដាក់សំឡេងរបស់សិស្ស។

 

ថ្នាក់ទី១០

សៀវភៅគោល

New Opportunities Education for Life

គោលបំណងនៃវគ្គនេះគឺផ្ដល់មូលដ្ឋានគ្រឹះរឹងមាំដល់សិស្សកម្រិត Intermediate ដើម្បីបន្តសិក្សាជំនាញភាសាអង់គ្លេសតាមរយៈការផ្ដោតសំខាន់បញ្ជូលគ្នារវាងការអាន វាក្យសព្ទ ការនិយាយ ការស្ដាប់ និងវេយ្យករណ៍។ តាមរយៈការសិក្សាខ្លឹមសារមេរៀនដែលគួរឱ្យចាប់អារម្មណ៍និងមានអត្ថន័យទាក់ទងនឹងចំណាប់អារម្មណ៍ផ្ទាល់របស់សិស្សដូចជាខ្លឹមសាររួមរវាងកម្មវិធីផ្សេងៗ វប្បធម៌ និងការផ្ដោតសំខាន់លើអក្សរសាស្ត្រ សិស្សនឹងមានឱកាសជាច្រើនដើម្បីចូលរួមការសិក្សាភាសាអង់គ្លេសយ៉ាងពេញលេញដែលជាភាសាទំនើបរបស់ពិភពលោកយើងនេះ។ លើសពីនេះ សិស្សនឹងអភិវឌ្ឍជំនឿជាក់ក្នុងការនិយាយភាសាអង់គ្លេសបានយ៉ាងមានប្រសិទ្ធភាពនៅក្រៅថ្នាក់រៀន និងនៅក្នុងស្ថានការណ៍នៃជីវិតពិត។

New Opportunities Education for Life​​ លើកទឹកចិត្តឱ្យសិស្សចេះសិក្សាដោយខ្លួនឯងតាមរយៈការធ្វើស្វ័យសិក្សា។ វគ្គនេះក៏នឹងផ្ដល់ឱកាសដល់សិស្សដើម្បីធ្វើស្វ័យវាយតម្លៃលើការសិក្សានិងការអភិវឌ្ឍការសិក្សារបស់ខ្លួនគេផងដែរ និងជួយឱ្យសិស្សដឹងពីឱកាសសិក្សានៅក្រៅថ្នាក់ ក៏ដូចជាបណ្ដុះបណ្ដាលសិស្សឱ្យចេះក្បួតប្រកួតទៅតាមប្រភេទវិញ្ញាសារនានាជុំវិញពិភពលោក។ សិស្សក៏នឹងមានឱកាសជាច្រើនដើម្បីអភិវឌ្ឍជំនាញនៃការស្ដាប់ទាំងជាលក្ខណៈអត្ថបទនិងកិច្ចការ។ ការបញ្ចេញសំឡេងផ្ដោតជុំវិញលើការបញ្ចេញសំឡេងនៃពាក្យសរសេរកាត់ ការលើកដាក់សំឡេង ការសង្កត់សំឡេងពាក្យពិបាក និងការស្ដាប់សំខាន់ (ពាក្យសង្កត់សំឡេងនៅក្នុងការនិយាយបែបពង្រីក)។

 

ថ្នាក់ទី១១

សៀវភៅគោល

Cutting Edge Upper Intermediate

វគ្គសិក្សានេះផ្ដោតលើការអភិវឌ្ឍអក្ខរកម្ម ការទំនាក់ទំនង ការគិតបែបត្រិះរិះ និងច្នៃប្រឌិតដែលសំខាន់ដល់ភាពជោគជ័យក្នុងជីវិតសិក្សា។ សិស្សត្រូវបានលើកទឹកចិត្តឱ្យអានច្រើនទាំងការអានបែបកម្សាន្ត និងការបន្តការយល់ដឹងពីលក្ខណៈនៃការប្រើប្រាស់ភាសាអង់គ្លេស។ វគ្គនេះក៏អភិវឌ្ឍជំនាញវិភាគទូទៅ និងការទំនាក់ទំនងដូចជាការធ្វើសំយោគ ការកាត់យល់ និងសមត្ថភាពរៀបលំដាប់លំដោយនៃការពិត និងបង្ហាញមតិយ៉ាងមានប្រសិទ្ធភាព។ សៀវភៅ New Cutting Edge Upper Intermediate មានប្រធានបទជាច្រើន និងជាកម្មវិធីសិក្សាដែលយកប្រធានបទជាគោល ដែលមានបញ្ជូលនូវការងារអនុវត្តន៍វេយ្យករណ៍ ការបញ្ចេញសំឡេង និងជំនាញស្ដាប់ អាន និយាយ និងសរសេរ ប្រកបដោយភាពពេញលេញ​និងយកចិត្តទុកដាក់។ វគ្គនេះផ្ដល់នូវការផ្ដោតសំខាន់លើការទំនាក់ទំនង ការប្រើប្រាស់បណ្ដុំពាក្យនិងពាក្យគូ ការសិក្សាសកម្ម និងជំនាញសិក្សា រំឮក និងទាញយកវិញ។

ថ្នាក់ទី១២

ការអាន

Mosaic 1 Silver Edition

វគ្គនៃជំនាញអានផ្ដោតជុំវិញវាក្យសព្ទពិបាកនិងវិធីសាស្រ្តស្វែងយល់ដើម្បីអភិវឌ្ឍសិស្សបន្ថែមពីលើការអាន និងយកជំនាញនៃការអានមកអនុវត្តក្នុងការសិក្សាមុខវិជ្ជាផ្សេងទៀត។ សិស្សអនុវត្តនិងដាក់បញ្ជូលជំនាញនិងវិធីសាស្រ្តដើម្បីអានអត្ថបទកាន់តែវែងនិងពិបាកជាងមុខ។ សៀវភៅគោលផ្ដោតលើខ្លឹមសារនិងបទពិសោធន៍នៃការសិក្សាដែលផ្ដល់ឱ្យសិស្សនូវឱកាសស្វែងយល់រឿងរ៉ាងពិភពលោក ពិភាក្សាអំពីប្រធានបទ និងសិក្សាពីវិធីរៀបចំគំនិតដែលជួយដល់ការសិក្សាចម្រុះ ព្រមទាំអវិធីនៃការគិតរបស់សិស្សផងដែរ។
ការសន្ទនា

Mosaic 1 listening and speaking

សិស្សក្នុងវគ្គសិក្សានេះដែរនឹងប្រើប្រាស់ជំនាញនៃការស្ដាប់ និងមតិផ្ទាល់ខ្លួនលើប្រធានបទជាច្រើនដូចជាការសហការគ្នានិងការប្រកួតប្រជែង ទំនាក់ទំនង សុខភាព និងការលំហែកាយ គុណសម្បត្តិនិងគុណវិបត្តិនៃបច្ចេកវិទ្យាខ្ពស់ទាប បញ្ហាលុយកាក់ ភាពច្នៃប្រឌិត។ ល។ ពួកគាត់នឹងប្រើប្រាស់គំនិតផ្ដួចផ្ដើមផ្ទាល់ខ្លួន និងធ្វើការសំដែងដែលបង្ហាញពីស្ថានការណ៍ទូទៅ និងការជជែកពិភាក្សាប្រធានបទនានា។ សិស្សនឹងសិក្សាអំពីបុគ្គលដែលសម្រេចបានសមិទ្ធផលអស្ចារ្យក្នុងជីវិត ព្រមទាំងវិធីសាស្រ្តជោគជ័យរបស់ពួកគាត់ ដូចនេះសិស្សរបស់យើងនឹងអាចប្រើប្រាស់វិធីសាស្រ្តទាំងនោះដើម្បីជាប្រយោជន៍ដល់ជីវិតរបស់ពួកគេក្នុងការសម្រេចបាននូវគោលដៅផ្ទាល់ខ្លួន។

ការវិត្ដន៍នៃបចេ្ចកវិទ្យានៅគ្រប់ទីកន្លែង។ បណ្ដាញទូរស័ព្ទ ការពិនិត្យសុខភាព ធនាគារ ការអប់រំ ការត្រួតពិនិត្យ ផលិតកម្ម និងការគូសប្លង់សុទ្ធតែគ្មានដែនកំណត់ ។

ទោះបីជាអ្នកប្រើបចេ្ចកវិទ្យាកុំព្យូទ័រថ្មីៗមិនអាចមានលទ្ធភាពដឹងពីប្រព័ន្ធស្មុគ្រស្មាញនៃបចេ្ចកវិទ្យាដែលគេកំពុងប្រើនោះក៏ដោយ ក៏អ្នកដែលបង្កើតបចេ្ចកវិទ្យានិងនិងបង្កើតកម្មវិធីកុំព្យូទ័រត្រូវតែមានជំនាញយ៉ាងពិតប្រាកដដដែល។ ការផុសផុលឡើងនៃការប្រើប្រាស់កុំព្យូទ័របាននាំមកនូវបដិវត្ដន៍ឧស្សាហកម្មសម័យទំនើបដ៏ស្ងៀមស្ងាត់ ។ ក្នុងរយៈពេលពីរបីឆ្នាំកន្លងទៅនេះ គេបានមើលឃើញនូវសន្ទុះនៃការរីកចម្រើននៃឧស្សាហកម្មសម័យថ្មីនៅជុំវិញពិភពលោកនៃវិស្វកម្មកុំព្យូទ័រ។ ចំពោះផ្នែកបចេ្ចកវិទ្យាសាំញ៉ាំ កម្មវិធីកុំព្យូទ័រអាចមានលក្ខណៈស្មុគស្មាញពាក់ព័ន្ធនឹងការគូសប្លង់ និងស្ថាបនាទម្រងស្ពានឬសំណង់អគារដ៏សែនខ្ពស់ទៅទៀត។ ដូចេ្នះ វាមិនមែនជាការគួរឱ្យភ្ញាក់ផ្អើលនោះឡើយដែលថា វិស្វកម្មកុំព្យូទ័រសម័យទំនើបត្រូវការស្ថាបត្យករកម្មវិធីកុំព្យូទ័រ អ្នករៀបចំប្លង់ និងអ្នកសាងសង់។

វិស្វករកម្មវិធីកុំព្យូទ័រត្រូវតែយល់អំពីមនុស្ស និងត្រូវដឹងអំពីរបៀបធ្វើឱ្យការច្នៃប្រឌិតបចេ្ចកវិទ្យាមានលក្ខណៈពេញនិយមពីសំណាក់អ្នកប្រើប្រាស់និងផ្ដល់នូវការចំណេញផ្នែកហិរញ្ញវត្ថុថែមទៀត។ វិស្វករកម្មវិធីកុំព្យូទ័រចូលចិត្ដដោះស្រាយបញ្ហានិងពេញចិត្ដជាមួយនឹងគំនិតច្នៃប្រឌិត។ ពួកគេក៏ចូលចិត្ដធ្វើការជាមួយមនុស្សជាក្រុមផងដែរ។ ការបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកវិទ្យាសាស្ដ្រកុំព្យូទ័រគឺជាគំនិតដ៏វិសេសវិសាលខ្លាំងណាស់សម្រាប់យុវវ័យប្រុសស្រីនាសម័យបច្ចុប្បន្ននេះ  ដែលចង់បានអាជីពនិងមានស្នាដៃ ហើយមានការប្រណាំងប្រជែងមុខរបរមួយដែលមានលក្ខណៈសម្បត្ដិច្រើនក្នុងការធ្វើឱ្យគុណភាពនៃជីវិតរបស់មនុស្សគ្រប់រូបមានលក្ខណៈកាន់តែល្អប្រសើរឡើង។

សាលាអន្ដរជាតិហ្សាម៉ាន់ មានកិត្ដិនាមល្អនិងត្រូវបានគេទទួលស្គាល់ចំពោះមុខវិជ្ជានេះ។ រីឯការបង្រៀនវិញ ជារឿយៗ សាលាតែងពិនិត្យឡើងវិញនូវប្រភេទនិងខ្លឹមសារនៃវគ្គសិក្សាទាំងឡាយដែលមានការផ្ដល់ជូនយ៉ាងល្អបំផុតដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា។

មុខវិជ្ជាវិទ្យាសាស្ដ្រកុំព្យូទ័រគឺពាក់ព័ន្ធទៅនឹងការកំណត់អំពីលក្ខណៈរបស់កុំព្យូទ័រ ការរៀបចំប្លង់ ការស្ថាបនា និងការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ។ ហេតុដូចេ្នះ មុខវិជ្ជានេះក៏ក្ដោបលើមុខវិជ្ជាដទៃទៀតផងដែរ ដូចជាវិស្វកម្មកម្មវិធីកុំព្យូទ័រ ស្ថាបត្យកម្មនិងការរៀបចំប្លង់កុំព្យូទ័រ ការវិភាគប្រព័ន្ធ ប្រព័ន្ធព័ត៌មាន ទូរគមនាគមន៍ ក្រាហ្វិក ការចម្លង និងការធ្វើគំរូ អង្គសិប្បនិម្មិត និងទំនាក់ទំនងរវាងកុំព្យូទ័រនិងមនុស្ស។ ប្រព័ន្ធកុំព្យូទ័រតែងតែមានលក្ខណៈស្មុគស្មាញខ្លាំង ហើយ ដំណើរការរបស់វាត្រូវតែមានការទុកចិត្ត។ ដើម្បីគ្រប់គ្រងភាពស្មុគ្រស្មាញនេះបាន និងអាចទទួលស្គាល់ប្រព័ន្ធដែលមានទំនុកចិត្ដ វិទ្យាសាស្ដ្រកុំព្យូទ័រមានបញ្ជូលនូវការប្រើប្រាស់គណិតវិទ្យាជាទ្រឹស្ដីជាមូលដ្ឋាន និងទម្រង់ដ៏មានសារៈសំខាន់របស់ខ្លួន ព្រមទាំងប្រើប្រាស់វិស្វកម្មសម្រាប់គោលគំនិតនិងវិធីសាស្ដ្រជាច្រើនដែលចាំបាច់។

គោលបំណងចម្បងនៃវគ្គកុំព្យូទ័រនៅ សាលាអន្ដរជាតិហ្សាម៉ាន់ មានដូចតទៅ៖

  • បង្រៀនជំនាញនិងបចេ្ចកទេសទាំងឡាយដែលចាំបាច់ដើម្បីឱ្យសិស្សដែលបពា្ចប់ការសិក្សាអាចចាប់ផ្ដើមអាជីពជាវិស្វករកម្មវិធីកុំព្យូទ័រ ឬក្លាយជាអ្នកមានសមត្ថភាពសមស្របដើម្បីអនុវត្ដការស្រាវជ្រាវក្នុងផ្នែកវិទ្យាសាស្ដ្រកុំព្យូទ័រ។
  • បង្រៀនមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ដ្រកុំព្យូទ័រ។

មុខវិជ្ជាសំខាន់ៗទាក់ទងនឹងផ្នែកនេះមានដូចតទៅ ៖

  • មូលដ្ឋានកុំព្យូទ័រ និងហាដវែរ
  • ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រដូចជា Microsoft Windows 7 និង Linux
  • កម្មវិធីកុំព្យូទ័រសម្រាប់ការងារការិយាល័យ Microsoft Office 2010 (ឧ. Word, Excel, Power Point,  and Access)
  • កម្មវិធីធ្វើក្រាហ្វិក (ឧ. Photoshop CS4 and CS5)
  • កម្មវិធីបង្កើតទំព័រវែប (Web Expression 2010)
  • ការវាយអក្សរទាំងខ្មែរនិងអង់គ្លេស
  • អ៊ីនធឺណិត កម្មវិធី Paint កម្មវិធី Corel Photo-Paint និងកម្មវិធី Google Earth
  • កម្មវិធីសព្វវចនាធិប្បាយ Encarta Premium
  • ភាសា HTML
  • ភាសា PHP/MySQL
  • កម្មវិធី Adobe Reader និងកម្មវិធី Illustrator
  • កម្មវិធី Ulead GIF Animation
  • កម្មវិធី Xara 3D
  • កម្មវិធី Crocodile (សម្រាប់មុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា)

វត្ថុបំណងនៃមេរៀនកុំព្យូទ័រសម្រាប់ថ្នាក់ទី៧ដល់ទី១០៖

ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ Window 7

Window 7 ត្រូវបានប្រើក្នុងបន្ទប់កុំព្យូទ័រ ដូចនេះសិស្សទាំងអស់គ្រប់កម្រិតអាចសិក្សាពីការប្រើប្រាស់អន្តរមុខ កម្មវិធីរកមើលឯកសារ (windows explorer) និងកម្មវិធីជំនួយបន្ថែម (windows accessories) កម្មវិធីផ្លាស់ប្ដូរការកំណត់ និងការគ្រប់គ្រងកុំព្យូទ័រទូទៅ (administrate devices) ណេតរើក ផ្នោះពុម្ព ការរក្សាឯកទុក និងការដោះស្រាយបញ្ហាកុំព្យូទ័រ។

កុំព្យូទ័រនិម្មិត

សិស្សសិក្សាពីការរៀបកុំព្យូទ័រលើតុបែបនិម្មិតនិងផ្លាស់ប្ដូរគ្រឿងកុំព្យូទ័រយួរដៃតាមរយៈការសិក្សាកម្មវិធីរូបតំណាងនៅក្នុងកុំព្យូទ័រ។ សិស្សដំឡើងគ្រឿងហាដវែរដូចជាថ្មសាក ស៊ីភីយូ គ្រឿបស្រូបកម្ដៅ រែម ហាដដ្រាយ ស៊ីឌីរ៉ម ថាស់ទន់ ក្ដារមេ និងដំឡើងថ្មក្នុងនិងខែ្សភ្លើង។

ជំនាញសិក្សា

សិស្សចាំបាច់ក្រេបយកចំណេះដឹង ដោយហេតុនេះហើយ ជំនាញក្នុងការកត់ចំណាំមានសារៈសំខាន់ណាស់។ ជំនាញប្រភេទនេះត្រូវបានអនុវត្ត (និងអភិវឌ្ឍបន្ថែម) នៅក្នុងកម្រិតសិក្សា។ ជាពិសេសទៅទៀត សិស្សសិក្សាពីវិធីកត់ត្រាចំណុចសំខាន់ៗ សរសេរអក្សរកាត់ និងត្រូវបានលើកទឹកចិត្តឱ្យចេះច្នៃប្រឌិត នៅពេលកត់ត្រា។ សិស្សានុសិស្សសិក្សាពីវិធីរំឮកឯកសារកត់ត្រា និងសិក្សាពីធនធានបន្ថែមដែលអាចប្រើដើម្បីទទួលបាននូវលទ្ធផលល្អបំផុតក្នុងថេរវេលាមានកំណត់ដែលពួកគាត់ចំណាយលើការសិក្សា។

ថ្នាក់ទី៧

នៅថ្នាក់ទី៧ អ្នកគ្រូ លោកគ្រូបង្រៀនសិស្សអំពីមូលដ្ឋានពិតនៃការប្រើប្រាស់កុំព្យូទ័រ ដែលមានការណែនាំអំពីហាដវែរសំខាន់ៗដែលធ្វើឱ្យកុំព្យូទ័រដំណើរការ។ ឈ្មោះនិងការប្រើប្រាស់ប្រព័ន្ធតភ្ជាប់ខាងក្នុងខាងក្រៅនិងផត ឧបករណ៍ចេញចូលធម្មតា (បច្ចេកទេសប្រើប្រាស់កណ្ដុរដូចជាការចុច ការទាញ ការប្រើប្រាស់ក្ដារចុចជាដើម) សុទ្ធតែត្រូវបានបង្រៀនដល់សិស្ស។ គន្លឹះសម្ងាត់នៃ Window 7 ត្រូវបានបង្ហាញ ហើយសិស្សសិក្សាអំពីលក្ខណៈពិសេសនៃការប្រើប្រាស់ថ្មីៗជាច្រើន ដូចជា aero peeks ជាដើម។ ចំណេះដឹងអនុវត្តន៍លើការប្រើប្រាស់ឯកសារត្រូវបានផ្ដោតសំខាន់ ដូចនេះសិស្សអាចចាប់ផ្ដើមប្រើប្រាស់កម្មវិធីកុំព្យូទ័របានកាន់តែងាយស្រួល និងប្រកបដោយប្រសិទ្ធភាព។

ថ្នាក់ទី ៨

ដោយសារក្ដារចុចជាឧបករណ៍សំខាន់ដើម្បីបញ្ជូលទិដ្ឋន័យក្នុងកុំព្យូទ័រ មេរៀនកុំព្យូទ័រចំពោះកម្រិតនេះផ្ដោតទៅលើចំណុចខ្លះនៃការសិក្សាអំពីវិធីអភិវឌ្ឍការវាយអត្ថបទតាមរយៈកម្មវិធី Mavis Beacon។ លើសពីនេះ សិស្សសិក្សាកម្មវិធីកម្មវិធីកុំព្យូទ័រសម្រាប់ការងារការិយាល័យ ហៅថា MS Word 2010 ដែលជាកម្មវិធីដ៏អស្ចារ្យសម្រាប់ការវាយអត្ថបទ។ កម្មវិធីកុំព្យូទ័រទាំងនេះរួមមានការកំណត់ទម្រង់អក្សរបែបច្នៃប្រឌិត និងការកែតម្រូវឯកសារ ព្រមទាំងមធ្យោបាយចំណេញពេលដូចជាការប្រើប្រាស់ឧបករណ៍រូបគំរូ រូបគ្រោង រូបបង្ហាញ និងយោង។ សិស្សក៏សិក្សាពីចំណេះដឹងមូលដ្ឋាននៃប្រព័ន្ធកុំព្យូទ័រធំតូចនៅក្នុងការប្រើប្រាស់សព្វថ្ងៃ ហើយក៏មើលពីវិធីភ្ជាប់ណេតវើកផងដែរ។

ថ្នាក់ទី ៩

សិស្សសិក្សាកម្មវិធីកុំព្យូទ័រសម្រាប់ការងារការិយាល័យ MS Excel 2010 ដែលរួមមានការបម្លែងទម្រង់ឯកសារ ការនាំឯកសារចូល ការរៀបចំ ការធ្វើតារាង ការធ្វើទម្រង់ ការបញ្ជា ម៉ាក្រូ និងការបង្កើតសំណុំស្មុគស្មាញ។ សិស្សក៏នឹងសិក្សាកាន់តែស៊ីជម្រៅលើបណ្ដាញវិធីការ (networking protocol) និងប្រព័ន្ធកុំព្យូទ័រ ព្រមទាំងកម្មវិធីកុំព្យូទ័រសម្រាប់ឧស្សាហកម្មផងដែរ។

ថ្នាក់ទី១០
សិស្សនឹងសិក្សាអំពី RDBMS (កម្មវិធីពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងមូលទិន្នន័យ) និងសិក្សាពីវិធីរចនា និងអនុវត្តមូលទិន្នន័យចូល MS ដែលពាក់ព័ន្ធ ដូចជាការធ្វើរបាយការណ៍និងសំណុំបែបបទជាដើម។ កម្មវិធី Queries ការភ្ជាប់តំណរភ្ជាប់ ម៉ាក្រូ ការនាំចេញនាំចូលទិន្នន័យដូចជាតំណរភ្ជាប់SQL នឹងត្រូវបានបង្ហាញជូនសិស្សយ៉ាងលម្អិត។ សិស្សនឹងទទួលបានឱកាសពិនិត្យមើលនិងអនុវត្តប្រព័ន្ធដាក់លេខទ្វេភាគនិងលេខគោលនិងកុំព្យូទ័រអាល់ហ្គោរីត។

ថ្នាក់ទី ១១

កម្មវិធីក្រាហ្វិច Adobe Photoshop

ព័ត៌មានអាចមានទម្រង់ជាអក្សរនិងលេខ ព្រមទាំងអាចជារូបភាពផងដែរ។ ពាក្យដែលគេលើកឡើងថា ៖ «រូបភាពមួយមានអត្ថន័យស្មើរនឹង១០០០ពាក្យ» គឺនៅតែត្រឹមត្រូវដដែល។

កម្មវិធីក្រាហ្វិ Adobe Photoshop គឺជាកម្មវិធីបែបស្ដង់ដារឧស្សាហកម្មសម្រាប់ការធ្វើរូបភាពឌីជីថលដែលធ្វើឱ្យជំនាញកម្មវិធី Photoshop ក្លាយជាគុណប្រយោជន៍ដ៏មានតម្លៃនៅកន្លែងការងារ។ ការសិក្សាកម្មវិធី Adobe Photoshop ក៏ជាវិធីល្អក្នុងការសិក្សាបញ្ញាត្តិនៃការធ្វើរូបភាព។ បញ្ញាត្តិបានមកពីការសិក្សា Adobe Photoshop នឹងជួយសិស្សឱ្យចេះប្រើកម្មវិធីក្រាហ្វិចផ្សេងៗទៀតដែរ ឧ. Photoshop Elements ដែលមានលក្ខណៈនិងអន្តរមុខស្រដៀងគ្នា។

ថ្នាក់ទី១២

កម្មវិធីបង្កើតទំព័រវែប Expression Web

Expression Web គឺជាកម្មវិធីឌីហ្សាញសម្រាប់អ្នកអាជីពក្នុងការបង្កើតគេហទំព័រទំនើបតាមស្ដង់ដារដែលមានគុណភាពល្អជាងគេ។

 

កម្មវិធីសិក្សាគណិតវិទ្យាថ្នាក់ទី៧ ដល់ទី១២ អនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីសិក្សាអន្តរជាតិ។

គោលដៅសំខាន់សម្រាប់ការអប់រំគណិតវិទ្យាគឺដើម្បីត្រៀមរៀបចំឱ្យសិស្ស ៖

  • ធ្វើទំនាក់ទំនងនិងចេះប្រើហេតុផលតាមមុខវិទ្យាគណិតវិទ្យា។
  • លើកសរសើរក៏ដូចជាឱ្យតម្លៃទៅលើមុខវិទ្យាគណិតវិទ្យា។
  • ប្ដេជ្ញាចិត្តលើការសិក្សាពេញមួយជីវិត
  • ប្រែក្លាយខ្លួនទៅជាបុគ្គលម្នាក់ដែលមានចំណេះដឹងផ្នែកគណិតវិទ្យាដោយប្រើប្រាស់មុខវិទ្យាគណិតវិទ្យានេះដើម្បីផ្ដល់ជា ប្រយោជន៍ដល់សង្គម ។

នៅពេលបពា្ចប់កម្មវិធីសិក្សា សិស្សនឹងអាចអភិវឌ្ឍអាកប្បកិរិយាវិជ្ជមានចំពោះមុខវិជ្ជាគណិតវិទ្យា ព្រមទាំងមានចំណេះដឹងនិងជំនាញជាមូលដ្ឋានខាងលេខនព្វន្ត រូបមន្ត និងទំនាក់ទំនង។ នេះជាចំណុចសំខាន់ណាស់សម្រាប់សិស្សក្នុងការអភិវឌ្ឍអាកប្បកិរិយាវិជ្ជមានលើមុខវិជ្ជាគណិតវិទ្យាដើម្បីក្លាយជាមនុស្សដែលមានជំនឿចិត្ដលើសមត្ថភាពខ្លួនឯងក្នុងការដោះស្រាយបញ្ហានៃការកែប្រែនៃពិភពលោក ហើយទទួលយកនូវបទពិសោធន៍ពីកម្លាំងនិងគុណប្រយោជន៍នៃគណិតវិទ្យា។ សិស្សក៏គប្បីយល់និងលើកសរសើរការរួមចំណែកនៃមុខវិជ្ជាគណិតវិទ្យាក្នុងផ្នែកវិទ្យាសាស្រ្ត សិល្បៈ អរិយធម៌ និងវប្បធម៌។

ថ្នាក់ទី៧

  • ផលគុណ និងពហុគុណ
  • ចំនួនគត់រឺឡាទីប
  • ចំនួនសនិទាន
  • ការប៉ាន់ស្មាន និងប៉ាន់តម្លៃ (Estimation and Approximation)
  • ពិជគណិតមូលដ្ឋាន
  • ចំនួនស៊្វីត
  • សមីការពិជគណិត និងវិសមភាពសាមញ្ញ
  • បរិមាត្រ និងរូបធរណីមាត្រ

 

ថ្នាក់ទី៨

  • ផលគុណ និងពហុគុណ
  • ចំនួនគត់រឺឡាទីប
  • ចំនួនសនិទាន
  • ការប៉ាន់ស្មាន និងប៉ាន់តម្លៃ
  • ពិជគណិតមូលដ្ឋាន
  • ចំនួនស៊្វីត
  • សមីការពិជគណិត និងវិសមភាពសាមញ្ញ
  • បរិមាត្រ និងរូបធរណីមាត្រ
  • មាឌ​និងក្រឡាផ្ទៃ

 

ថ្នាក់ទី៩

  • ផលគុណ និងពហុគុណ
  • ចំនួនគត់រឺឡាទីប
  • ចំនួនសនិទាន
  • ការប៉ាន់ស្មាន និងប៉ាន់តម្លៃ
  • ពីជគណិតមូលដ្ឋាន
  • ចំនួនស៊្វីត
  • សមីការពិជគណិត និងវិសមភាពសាមញ្ញ
  • បរិមាត្រ និងរូបធរណីមាត្រ
  • មាឌ​និងក្រឡាផ្ទៃ
  • ផលធៀប អត្រា និងល្បឿន
  • ភាគរយ
  • អនុគមន៍ និងក្រាហ្វ
  • ស្ថិតិ
  • បញ្ញត្តិធរណីមាត្រមូលដ្ឋាន និងលក្ខណៈ
  • លក្ខណៈមុំ និងពហុកោណ
  • សំណង់ធរណីមាត្រ

ថ្នាក់ទី១០

  • ភាពជាប់គ្នា និងដូចគ្នា
  • សមាមាត្រផ្ទាល់ និងច្រាស
  • ការពន្លាត និងកត្តានៃកន្សោមពិជគណិត
  • ការប្រើប្រាស់ និងរូបមន្តពិជគណិត
  • សមីការអង់លីនេអ៊ែរស្យែលស៊ីម្ញូលេស៊ីន
  • ទ្រឹស្ដីបទពីតាក័រ
  • មាឌ និងផ្ទៃក្រឡា
  • ក្រាហ្វសមីការអង់លីនេអ៊ែរក្នុងប៉ារ៉ាម៉ែត្រចំនួនពីរ
  • ក្រាហ្វសមីការកាដ្រាទីក
  • ភាសាកំណត់ និងសញ្ញាណ
  • ស្ថិតិ
  • ប្រូបាប

ថ្នាក់ទី១១

  • ចម្លើយសមីការកាដ្រាទីក
  • ទម្រង់ខិតជិត និងស្ដង់ដារ
  • វិសមភាពអង់លីនេអ៊ែរ
  • កូអរដោណេធរណីមាត្រ
  • ម៉ាទ្រីស
  • ការគណនាគណិតវិទ្យានៅក្នុងស្ថានការណ៍អនុវត្តន៍
  • ក្រាហ្វអង់លីនេអ៊ែរ និងការគណនា
  • ត្រីកោណជាប់គ្នានិងដូចគ្នា
  • មាឌនិងក្រឡាផ្ទៃនៃលេខនិងសូលីតដូចគ្នា
  • ផលធៀបត្រីកោណមាត្រ
  • ត្រីកោណមាត្រ
  • ខ្នាត៖ ប្រវែងធ្នូ ផ្នែក និងរ៉ាដ្យង់
  • លក្ខណៈធរណីមាត្រនៃរង្វង់

 

ថ្នាក់ទី១២

  • ចំនួនកុំផ្លិច
  • ដេរីវេ
  • អាំងតេក្រាល

វិទ្យាសាស្រ្ត-គណិតវិទ្យា

សិស្សានុសិស្សសិក្សាពីនិយមន័យមូលដ្ឋាននៃវិទ្យាសាស្រ្តនិងគណិតវិទ្យាក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត-គណិតវិទ្យា។ អំឡុងត្រីមាសទី១នៃឆ្នាំសិក្សានេះ សិស្សនឹងសិក្សាគណិតវិទ្យា ហើយនៅត្រីមាសទី២ គាត់នឹងសិក្សាមុខវិទ្យាសាស្រ្ត។ ពួកគាត់នឹងសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត-គណិតវិទ្យាម្ដងក្នុងមួយសប្ដាហ៍។

មុខវិជ្ជាវិទ្យាសាស្រ្ត-គណិតវិទ្យាសម្រាប់តែសិស្សថ្នាក់ទី៧ មានដូចជា៖

គណិតវិទ្យា

  • លំដាប់នៃចំនួនគត់
  • ពុំស្មើរនឹង និងស្មើរនឹង
  • ច្រើនជាង និងច្រើនជាងឬស្មើរនឹង
  • តិចជាង និងតិចជាងនិងស្មើរនឹង
  • បញ្ញត្តិនៃប្រមាណវិធីបូក
  • បញ្ញត្តិនៃប្រមាណវិធីដក
  • បញ្ញត្តិនៃប្រមាណវិធីគុណ
  • បញ្ញត្តិនៃប្រមាណវិធីចែក
  • លំដាប់នៃប្រមាណវិធី
  • កត្តា ពហុគុណ និងតួចែក
  • ចំនួនបឋម
  • ចំនួនបណ្ដាក់  (Composite Numbers)
  • បញ្ញត្តិនៃប្រភាគ
  • ប្រភេទនៃប្រភាគ
  • ស្វ័យគុណនៃចំនួនសនិទាន
  • ឫសការេ
  • រ៉ាឌីកាល់
  • មូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ
  • ការវាស់ប្រវែង
  • ការវាស់ក្រឡាផ្ទៃ
  • ការវាស់មាឌ
  • ដង់ស៊ីតេ
  • ខ្នាត I.
  • ពេលវេលា
  • អត្រា
  • ល្បឿន
  • ភាពចម្រុះគ្នានៃជីវិតរុក្ខជាតិ
  • ភាពចម្រុះគ្នានៃជីវិតសត្វ

រូបវិទ្យាគឺជាបទពិសោធន៍តែមួយគត់សម្រាប់សិស្សានុសិស្សនៅ សាលាអន្ដរជាតិហ្សាម៉ាន់។ គោលបំណងរបស់យើងគឺផ្ដល់ឱ្យ សិស្សនូវការវាយតម្លៃខ្ពស់ និងការយល់ដឹងអំពីពិភពរូបវន្ត។ គោលបំណងដ៏សំខាន់ដូចគ្នានេះដែរគឺឱ្យសិស្សត្រៀមខ្លួនរួចជាសេ្រចសម្រាប់ចូលមហាវិទ្យាល័យ និងចូលប្រឡូកក្នុងអាជីពការងារដែលទាមទារនូវការយល់ដឹងអំពីរូបវិទ្យា។ ការងារទាំងនេះរួមមានផ្នែកវិទ្យាសាស្ដ្រ វិស្វកម្ម វេជ្ជសាស្ដ្រ ឱសថសាស្ដ្រ ការអប់រំ កសិកម្ម ការដឹកជញ្ជូន ឧតុនិយម និងផ្នែកផេ្សងៗទៀតជាច្រើន។

ឧបករណ៍ដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍការយល់ដឹងអំពីគោលការណ៍រូបសាស្ដ្រនោះគឺគណិតវិទ្យា។ ការពណ៌នាបែបគណិតសាស្ដ្រអំពីចលនា កំលាំងថាមពល អគ្គិសនីម៉ាញេទិច   (មេដែក)   និងពន្លឺ ធ្វើឱ្យយើងអាចពណ៌នាអំពីអ្វីដែលយើងបានឃើញនិងព្យាករណ៍អំពីវត្ថុដែលយើងមិនទាន់បានឃើញប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដូចេ្នះនៅក្នុងរូបវិទ្យា សិស្សនឹងប្រើគណិតវិទ្យាជាឧបករណ៍ដើម្បីសង្ខេបនិងពង្រីកវិសាលភាពបន្ថែមលើការអងេ្កតរបស់យើង ។

រូបវិទ្យានិយាយអំពីបញ្ញត្ដិនិងព្រឹត្ដិការណ៍ជាក់ស្ដែងដែលនៅជុំវិញខ្លួនយើង។ សិស្សនឹងប្រើគណិតវិទ្យាដែលជាផ្នែកមួយយ៉ាងមានសារៈសំខាន់នៃភាសារូបវិទ្យា។ សិស្សានុសិស្សនឹងបានឃើញចម្លើយពាក់ព័ន្ធនឹងអាថ៌កំបាំងរូបវន្តដូចជាហេតុអ្វីបានជាមេឃពណ៌ខៀវ ហើយ តើអ្វីទៅដែលធ្វើឱ្យហ្សាក់សូហ្វូនមានសំឡេងស្រួយ។

សាលាមានផ្ដល់ជូននូវសកម្មភាពមួយចំនួនដែលជួយដល់ការសិក្សារូបវិទ្យា។ សិស្សនឹងធ្វើការអងេ្កត និងមើលការបង្ហាញមេរៀន ឬការ បង្រៀនតាមរយៈការឧទេ្ទសនាម ធ្វើការពិសោធន៍  និងសកម្មភាពផេ្សងៗ ការចូលរួមក្នុងសកម្មភាពពិសោធន៍ផ្ទាល់  ហើយសិស្សអាច សួរសំណួរដោយសេរីនៅក្នុងអំឡុងពេលរៀនមុខវិជ្ជារូបវិទ្យា។   ពួកគាត់ត្រូវបានលើកទឹកចិត្ដឱ្យនិយាយជាមួយមិត្ដភក្ដិញឹកញាប់ និងប្រាស្រ័យជាមួយអ្នកសម្របសម្រួល និងអ្នកគ្រូ លោកគ្រូរបស់ពួកគាត់។ ការពិភាក្សាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងគោលគំនិតនៃការសិក្សា។

រូបវិទ្យាត្រូវបានបង្រៀនជាភាសាខ្មែរ និងភាសាអង់គេ្លស។ ការធ្វើដូចេ្នះផ្ដល់ផលប្រយោជន៍ដល់ការសិក្សារូបវិទ្យាតាមរយៈប្រភពផេ្សងគ្នាចំនួនពីរក្នុងពេលតែមួយ ហើយក៏នឹងជួយសិស្សឱ្យយល់គោលគំនិតរូបវិទ្យាកាន់តែប្រសើរ។ ហេតុដូចេ្នះ សិស្សពីសាលារបស់យើងទទួលបានពិន្ទុខ្ពស់ពីការប្រឡងថ្នាក់ជាតិ ហើយយើងក៏ទទួលបានមតិយោបល់វិជ្ជមាននិងថ្លែងអំណរគុណពីសំណាក់អតីតសិស្សរបស់យើងដែលកំពុងសិក្សានៅក្រៅប្រទេស។

សន្លឹកកិច្ចការដែលមានភ្ជាប់នូវមេរៀន និង/ឬ សំណួរបន្ថែម ត្រូវបានផ្ដល់ឱ្យសិស្សជាទៀតទាត់។ សាលាតម្រូវឱ្យសិស្សបំពេញសន្លឹកកិច្ចការទាំងនេះ។

បំណែងចែកកម្មវិធីសិក្សា

កម្មវិធីសិក្សានៃចក្រភពអង់គ្លេសត្រូវបានយកមកប្រើសម្រាប់មុខវិជ្ជារូបវិទ្យាដែលបង្រៀនជាភាសាអង់គេ្លស។ សៀវភៅរូបវិទ្យា “លក្ខណៈរូបវិទ្យា” កម្រិត GCE ‘0’ ដែលសរសេរដោយលោក Charles Chew និង Chow Siew Foong ត្រូវបានយកមកប្រើសម្រាប់កម្មវិធីថ្នាក់ទី៩ និង ទី១០។ រីឯសៀវភៅ “រូបវិទ្យាឧត្ដមសិក្សា” របស់លោក Raymond Serway  និង Jerry Faughn នឹងត្រូវយកមកប្រើក្នុងកម្មវិធីសិក្សាថ្នាក់ទី១១ និងទី១២។

ថ្នាក់ទី៩

ថ្នាក់ទី៩ គឺជាជំហានដ៏សំខាន់មួយនៃការអប់រំមុខវិជ្ជារូបវិទ្យា។ សិស្សនឹងរៀនអំពីគន្លឹះសព្ទដែលគេប្រើក្នុងរូបវិទ្យា ហើយស្វែងយល់អំពី វត្ថុផេ្សងៗដែលកើតមានឡើងនៅជុំវិញខ្លួន។ សិស្សនឹងបានដឹងថា រូបវិទ្យាគឺមាននៅគ្រប់ទីកន្លែង។

តើអ្វីខ្លះជាបរិមាណរូប? ហេតុអ្វីបានជាយើងចំាបាច់ត្រូវមានវា? ហេតុអ្វីបានជាចំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវបរិមាណ និង ខ្នាតរូប? តើយើងអាចធ្វើការវាស់វែងចំងាយចរខ្លីជិតប្រកបដោយប្រសិទ្ធបានយ៉ាងដូចមេ្ដច? តើគេធ្វើការវាស់ពេលវេលាដោយមធ្យោបាយដូចមេ្ដច? តើអ្វីទៅជាភាពខុសគ្នារវាងល្បឿននិងវ៉ិចទ័រ? ដូចមេ្ដចដែលហៅថាសំទុះ? តើយើងអាចប្រើក្រាបដើម្បីបកស្រាយចលនាយ៉ាងដូចមេ្ដច? ដូចមេ្ដចដែលហៅថាទន្លាក់សេរី និងល្បឿនចុងក្រោយ? អ្វីទៅជាកំលាំង? តើអ្វីទៅធ្វើឱ្យមានការប្រែប្រួលនៅក្នុង ចលនា? តើយើងអាចធ្វើការគណនាទៅលើទំហំនៃកំលាំងយ៉ាងដូចមេ្ដច? តើការកកិតជាបូន (Boon) ឬក៏ បេន (Bane) ? ហេតុអ្វីបានជាទម្ងន់មិនវាស់ជាគីឡូក្រាម? ដូចមេ្ដចដែលហៅថានិចលភាព? តើវាមានឥទ្ធិពលយ៉ាងដូចមេ្ដចមកលើយើង? ហេតុអ្វីបានជាកប៉ាល់អណ្តែត ចំណែកឯដុំបាល់ដែកបែរជាលិចទឹកទៅវិញ? ដូចមេ្ដចដែលហៅថាផលរបត់នៃកំលាំង? តើគេធ្វើការវាស់វាយ៉ាងដូចមេ្ដច? តើយើងអាចធ្វើឱ្យវត្ថុមួយឱ្យកាន់តែមានលំនឹងបានយ៉ាងដូចមេ្ដច? តើថាមពល និង កម្មនមានទំនាក់ទំនងគ្នាយ៉ាងដូចមេ្ដច? តើយើងអាចធ្វើការគណនាថាមពលស៊ីនេទិច និងថាមពលប៉ូតង់ស្យែលយ៉ាងដូចមេ្ដច? ដូចមេ្ដចដែលហៅថាការរក្សានៃថាមពល? ដូចមេ្ដចដែលហៅថា អនុភាព? តើសំពាធមានទំនាក់ទំនងទៅនឹងកំលាំង និងផ្ទៃក្រលាយ៉ាងដូចមេ្ដច? ដូចមេ្ដចដែលហៅថាសំពាធបរិយាកាស? តើគេធ្វើការវាស់សំពាធបរិយាកាសយ៉ាងដូចមេ្ដច? ដូចមេ្ដចដែលហៅថាសំពាធនៅក្នុងអង្គធាតុរាវ? តើគេប្រើវាដើម្បីដំណើរការងារយ៉ាងដូចមេ្ដច? តើសីតុណ្ហភាពនិងកំដៅមានទំនាក់ទំនងនឹងគ្នាយ៉ាងដូចមេ្ដចខ្លះ? តើយើងអាចបង្កើតមាត្រដ្ឋានសីតុណ្ហភាពបានយ៉ាងដូចមេ្ដច? ដូចមេ្ដចដែលហៅថាទែម៉ូមែត? ដូចមេ្ដចដែលហៅថាម៉ូដែលស៊ីនេទិចនៃរូបធាតុ? តើគេប្រើប្រាស់វាដើម្បីពិពណ៌នារចនាសម្ព័ន្ធនៃអង្គធាតុរឹង រាវ និងឧស្ម័នយ៉ាងដូចមេ្ដច? តើចលនានៃម៉ូលេគុលមានទំនាក់ទំនងនឹងសីតុណ្ហភាពយ៉ាងដូចមេ្ដច? តើអ្វីទៅដែលបង្កឱ្យមានបនេ្ទរកំដៅ? តើដំណើរការនៃបនេ្ទរកំដៅទាំងបីមានអ្វីខ្លះ? តើសីតុណ្ហភាពមាន ទំនាក់ទំនងទៅនឹងថាមពលក្នុងនៃរូបធាតុមួយយ៉ាងដូចមេ្ដច? ដូចមេ្ដចដែលហៅថាចំណុះកំដៅ និងកំដៅម៉ាស? តើអ្វីទៅជាភាពខុសគ្នារវាងរំពុះនិងរំហួត?

វគ្គសិក្សានេះមិនតម្រូវឱ្យសិស្សមានចំណេះដឹងគណិតវិទ្យាកម្រិតខ្ពស់នោះឡើយ ប៉ុន្ដែប្រសិនបើពួកគាត់ចេះគណិតវិទ្យាមូលដ្ឋាននោះគឺជារឿងប្រសើរ។

ប្រធានបទដែលសិក្សានៅថ្នាក់ទី៩ មានៈ

រង្វាស់

  • ដូចមេ្ដចដែលហៅថារូបវិទ្យា?
  • បរិមាណរូបវិទ្យា និង ឯកតា IS
  • រង្វាស់ប្រវែង
  • រង្វាស់ពេល

ស៊ីនេទិច

  • ចំងាយចរ ពេល និង ល្បឿន
  • ល្បឿន សំទុះ និង ល្បឿន
  • ក្រាបតាងល្បឿនពេល
  • សំទុះទំលាក់សេរី

កំលាំង

  • កំលាំង
  • ស្កាលែ និងវ៉ិចទ័រ
  • ផលបូកវ៉ិចទ័រ
  • កំលាំង និងចលនា
  • ការកកិត និងប្រសិទ្ធភាពរបស់វា

ម៉ាស ទម្ងន់ និងដង់ស៊ីតេ

  • ម៉ាស ទម្ងន់ និងនិចលភាព
  • ដង់ស៊ីតេ
  • ផលរបត់នៃកំលាំង

ម៉ូម៉ង់

  • គោលការណ៍ម៉ូម៉ង់
  • ទីប្រជុំទម្ងន់
  • លំនឹង

ថាមពល កម្មន្ដ និងអនុភាព

  • ថាមពល
  • កម្មន្ដ
  • អនុភាព

សំពាធ

  • សំពាធ
  • សំពាធនៃអង្គធាតុរាវ
  • សំពាធនៃឧស្ម័ន

សីតុណ្ហភាព

  • សីតុណ្ហភាព និងរង្វាស់របស់វា
  • សីតុណ្ហភាពមាត្រដ្ឋាន
  • ទែម៉ូមែត្រ

ម៉ូដែលស៊ីនេទិចនៃរូបធាតុ

  • បនេ្ទរថាមពលកម្ដៅ
  • ការចម្លង
  • ការសន្មត់
  • រស្មី
  • ការអនុវត្ដនៃបនេ្ទរថាមពលកំដៅ

សមាសភាគកំកម្ដៅនៃរូបធាតុ

  • ចំណុះកម្ដៅ
  • ការរលាយ និងកំណក
  • រំពុះ និងកំណកជាញើស
  • កំដៅរលាយ
  • រំហួត

ថ្នាក់ទី១០

នៅថ្នាក់ទី១០នេះ សិស្សរៀនអំពីរបៀបដែលវត្ថុធម្មតាធ្វើចលនានិងហេតុអ្វីបានជាវាមានចលនា។ បន្ទាប់មកទៀត ពួកគាត់នឹងត្រូវបានណែនាំឱ្យបានដឹងអំពីបរិមាណមូលដ្ឋានដ៏មានសារៈសំខាន់ដូចជាការបំលាស់ទី  ល្បឿន  សន្ទុះ  កម្លាំង ថាមពល និងបរិមាណចលនា។ សារៈសំខាន់ដ៏ជ្រាលជ្រៅនៃបរិមាណទាំងនេះជួយបំភ្លឺផ្លូវដល់សិស្សានុសិស្ស បន្ទាប់ពីបានសិក្សារូបវិទ្យារយៈពេលពីរបីឆ្នាំរួចមក។ ពិជគណិត ត្រីកោណមាត្រ និងគណិតសាស្ដ្រកម្រិតខ្ពស់ត្រូវបានគេប្រើដោយគ្មានខុសការស្ទាក់ស្ទើរឡើយ។ ប្រសិនបើសិស្សានុសិស្សមានការប្ដេជ្ញាខ្ពស់លើផ្អែកវិទ្យាសាស្រ្ត ពួកគាត់ត្រូវតែមានសមត្ថភាពក្នុងការអនុវត្ដគណិតវិទ្យារូបវន្ត។  ពួកគាត់ក៏ត្រូវមានបញ្ញាញាណល្អក្នុងការដោះស្រាយលំហាត់បែកបរិមាណវិស័យជាច្រើន។

ប្រធានបទសម្រាប់ថ្នាក់ទី១០ រួមមាន៖

  • សញ្ញាណរូបវិទ្យា ឯកតា SI និងរង្វាស់
  • រង្វាល់ចលនាតាមបណ្ដោយខ្សែអ័ក្សមួយ
  • ចលនាស្មើវ៉ិចទ័រ និងចលនាតាមបណ្ដោយខ្សែអ័ក្សពីរ
  • ល្បឿន និងសន្ទុះដែលមានចលនាខ្សែអ័ក្សចំនួនពីរនៃចលនាគ្រាប់បាញ់
  • ច្បាប់ញ៉ូតុនស្ដីពីចលនា
  • ថាមពលនិងអនុភាព
  • បរិមាណចលនា និងអាំងតង់ស្យុង

តាមរយៈការសិក្សានៅបន្ទប់ពិសោធន៍ សិស្សានុសិស្សនឹងរៀនអំពីលក្ខណៈនៃរូបវិទ្យានៅក្នុងជីវិតប្រចាំថ្ងៃ។

ថ្នាក់ទី១១

នៅថ្នាក់ទី១១ សិស្សនឹងរៀនអំពីរបៀបដែលភពផេ្សងៗធ្វើចលនា ការស្ថាបនាផ្លូវថ្នល់ដើម្បីសុវត្ថិភាពផ្លូវរបត់ ចលនារលកទឹក ហេតុដែលធ្វើឱ្យអគ្គិសនីមានប្រយោជន៍ និងលក្ខណៈដំណើរការនៃគ្រឿងអគ្គិសនី។ ពួកគាត់ក៏នឹងប្រើចំនួនបរិមាណនិងត្រីកោណមាត្រញឹកញាប់ផងដែរ។ ពិជគណិតមានសារៈសំខាន់ណាស់សម្រាប់ការគណនាប្រមាណវិធីទាំងនេះ។

ប្រធានបទសម្រាប់ថ្នាក់ទី១១ រួមមាន ៖

អគ្គិសនីឋិតិវន្ត

  • អេឡិចត្រូស្ដាទិច
  • អ៉ីសូឡង់ និងអង្គធាតុចម្លងអគ្គីសនី
  • ដែនអគ្គីសនី
  • គ្រោះថ្នាក់ និងការអនុវត្ដអគ្គិសនីឋិតិវន្ត

ចរន្ដអគ្គីសនី

  • ចរន្ដអគ្គីសនី
  • កំលាំងចលករ និងផលសងប៉ូតង់ស្យែល
  • រេស៊ីស្ដង់

សៀគ្វីជាប់

  • សៀគ្វីជាប់
  • សៀគ្វីជាសេរី
  • សៀគ្វីជាខ្នែង
  • រេស៊ីទ័រជាសេរី និងខ្នែង
  • ជាចែកប៉ូតង់ស្យែល
  • ធាតុចម្លងកម្ដៅ (Transducers)

ការអនុវត្ដនៃចរន្ដអគ្គីសនី

  • ការប្រើប្រាស់ចរន្ដអគ្គីសនី
  • ការវាស់ថាមពលអគ្គីសនី
  • គ្រោះថ្នាក់នៃអគ្គីសនី
  • សុវត្ដិភាពនៃការប្រើប្រាស់អគ្គីសនីនៅផ្ទះ

ម៉ាញេទិច

  • មេដែក និង សម្ភារអគ្គីសនី
  • ការណែនាំនៃម៉ាញេទិច
  • ការដាក់មេដែក និងការដកមេដែក
  • ដែនម៉ាញេទិច
  • ម៉ាញេទិចបណ្ដោះអាសន្ន និង អចិន្ដ្រៃ

អេឡិចត្រូម៉ាញេទិច

  • ឥទ្ធិពលនៃចរន្ដអគ្គីសនីមេដែក
  • កំលាំងនៅលើខ្សែចម្លងអគ្គីសនី
  • កំលាំងនៅលើខ្សែចម្លងអគ្គីសនីរាងចតុកោណកែង

អេឡិចត្រូម៉ាញេទិច

  • អេឡិចត្រូម៉ាញេទិច
  • ចរន្ដឆ្លាស់
  • ត្រង់ស្វ័ម៉ាទ័រ
  • ការប្ដូរពីចរន្ដឆ្លាស់ទៅចរន្ដជាប់
  • កាំរស្មីការតូត

ថ្នាក់ទី១២

នៅឆ្នាំចុងក្រោយនៃការសិក្សារូបវិទ្យានៅសាលាអន្ដរជាតិហ្សាម៉ាន់ សិស្សានុសិស្សនឹងរៀនអំពីហេតុអ្វីបានជារូបធាតុមួយចំនួនស្រូបទាញគ្នា ហើយហេតុអ្វីបានជារូបធាតុមួយចំនួនមិនស្រូប? តើគេបង្កើតអគ្គិសនីយ៉ាងដូចមេ្ដច? ហេតុអ្វីបានជាយើងប្រើចរន្ដឆ្លាស់ដើម្បី បម្លែងថាមពលអគ្គិសនី? តើវិទ្យុដំបូងត្រូវបានគេបង្កើតឡើងនៅពេលណា? តើទូរទស្សន៍និងទូរស័ព្ទដៃដំណើរការយ៉ាងដូចមេ្ដច? តើសត្វប្រើម៉ាញេទិចដើម្បីបំលាស់ទី? តើពន្លឺគឺជាអ្វីពិតប្រាកដ? តើពណ៌ឥន្ធនូចេញមកពីណា?  តើគេផលិតកពា្ចក់វ៉ែនតាមីក្រូទស្សន៍ និងតេឡេទូរទស្សន៍យ៉ាងដូចមេ្ដច? សិស្សានុសិស្សនឹងប្រើក្រាហ្វិកត្រីកោណមាត្រអនុគមន៍ និងធរណីមាត្របានយ៉ាងទូលំទូលាយ។ ចំណេះដឹងអំពីត្រីកោណមាត្រនិងធរណីមាត្រមានសារៈសំខាន់ណាស់សម្រាប់ការគណនា។

ប្រធានបទសំរាប់ថ្នាក់ទី១២រួមមាន ៖

  • ម៉ាញេទិច
  • រូបធាតុម៉ាញេទិច និងផែនដីកម្លាំងអគ្គិសនីចលករ និងចរន្ដ
  • អាំងឌុចស្យុងសៀគ្វីចរន្ដឆ្លាស់
  • ជនិតា និងសៀគ្វី
  • ពន្លឺធម្មជាតិផ្លាត និងចំណាំងបែរអុបទិចធរណីមាត្រ
  • រូបភាពកើតឡើងដោយកពា្ចក់ប្លង់
  • កពា្ចក់ស្វ៊ែ និងឡង់ទីអុបទិច
  • រលក និងធម្មជាតិរលកនៃពន្លឺ
  • ឧបករណ៍អុបទិច
  • តេឡេទស្សន៍
  • មីក្រូទស្សន៍ និងភ្នែកលក្ខណៈធៀប (រឺឡាទីវីតេ) និងរូបវិទ្យាទំនើប។

បទបង្ហាញពហុមេឌានិងសកម្មភាពក្នុងថ្នាក់ដ៏សម្បូរបែបជួយឱ្យសិស្សមើលឃើញនូវលក្ខណៈរូបវិទ្យា និងយល់អំពីមុខវិជ្ជានេះកាន់តែច្បាស់។

សាលាអន្តរជាតិហ្សាម៉ាន់ ផ្ដល់ការអប់រំមុខវិជ្ជាគីមីវិទ្យាដ៏មានគុណតម្លៃក្នុងបរិស្ថានអប់រំមួយដ៏វិសេសវិសាល។ យើងខ្ញុំដឹងថា គីមីវិទ្យាគឺមិនមែនជាមុខវិជ្ជាដែលអាចបង្រៀនតែនៅក្នុងថ្នាក់រៀនមួយប៉ុណ្ណោះបានឡើយ ដូចនេះសាលាផ្ដល់នូវសកម្មភាពអនុវត្តន៍ក្នុងបន្ទប់ពិសោធន៍ ដែលជំរុញចំណាប់អារម្មណ៍និងការសិក្សារបស់សិស្សានុសិស្ស។ គ្រឿងបរិក្ខារចាំបាច់ទាំងអស់នេះគឺមានស្រាប់នៅ សាលាអន្តរជាតិហ្សាម៉ាន់។

គីមីវិទ្យាប្រហែលជាមុខវិជ្ជាដែលសិស្សចូលចិត្តខ្លាំង មិនចូលចិត្ត ឬស្អប់តែម្ដង។ បើទោះជាសិស្សមានសេចក្ដីរំភើបពីការមើលពិសោធន៍ឬបទបង្ហាញគីមី ឬជួបផលពិបាកក្នុងការសិក្សាមេរៀនខ្លះដូចជារចនាសម្ព័ន្ធអាតូមក៏ដោយក្ដី ក៏មេរៀនខ្លះទៀត ជាអាទិ៍បញ្ញត្តិម៉ូល និងគីមីសរីរាង្គមានសារៈសំខាន់យ៉ាងពិតប្រាកដចំពោះសិស្សខ្លួនគាត់ និងសង្គមទូទៅ។ របកគំហើញដ៏សំខាន់និងមានគុណប្រយោជន៍ជាច្រើនគឺបានមកពីលទ្ធផលនៃការស្រាវជ្រាវគីមី គិតចាប់ពីរបកគំហើញធាតុផ្សេងៗ ដល់ការសិក្សាស្រាវជ្រាវម៉ាស់នាពេលបច្ចុប្បន្ន។ គ្រូមុខវិជ្ជាគីមីវិទ្យាត្រូវរៀបចំវិញ្ញាសារប្រឡងដោយបង្កើតបរិស្ថានសិក្សាមានប្រសិទ្ធភាព និងប្រើប្រាស់អនុវត្តន៍ដែលឆ្លើយតបនឹង “វិស័យសញ្ចេតនា” របស់សិស្ស ដូចជាជំនឿលើខ្លួនឯង ទំនួលខុសត្រូវ ការគោរព ការពឹងផ្អែក និងទំនាក់ទំនងផ្ទាល់ខ្លួន។ តាមរយៈការងារនេះ យើងអាចបញ្ជូលនិងរក្សាចំណាប់អារម្មណ៍និងភាពរំភើបរបស់សិស្ស ទន្ទឹមនឹងការសិក្សាគីមីវិទ្យា។

កម្មវិធីសិក្សាសម្រាប់មុខវិជ្ជានេះផ្ដោតទៅលើការប្រឡង ទោះជាយ៉ាងណាមិញវិធីសាស្រ្តគរុកោសល្យដែលប្រើទាំងក្នុងនិងក្រៅថ្នាក់អាចដាក់បញ្ជូលគ្នានូវបទពិសោធន៍សិក្សាមិនផ្លូវការរបស់សិស្សដ៏ល្អ ដូចនេះចន្លោះប្រហោងនៃវិស័យពុទ្ធិ និងវិស័យសញ្ចេតនាត្រូវបានបំពេញ។ ក្នុងគោលដៅយូរអង្វែង យើងអាចជួយបង្កើតសហគមន៍មួយដែលចេះលើកសរសើរ ឬយ៉ាងហោចណាស់យល់ពីឥទ្ធិពលនៃមេរៀនគីមីវិទ្យាចំពោះជីវិតរបស់យើងប្រចាំថ្ងៃ។

នៅថ្នាក់ទី៧ ទី៨ និងទី៩ សិស្សត្រូវរៀនគីមីវិទ្យាពីរម៉ោងក្នុងមួយសប្ដាហ៍។ រីឯថ្នាក់ទី១០ ទី១១ និងទី១២វិញ មានបីម៉ោងក្នុងមួយសប្ដាហ៍។

សិស្សនឹងសិក្សានិងស្វែងរកចម្លើយចំពោះសំណួរដូចមានខាងក្រោម ៖

  • តើអ្វីជាចំណែកថ្នាក់?
  • តើគេពណ៌នាពីរូបធាតុបានយ៉ាងដូចម្ដេច?
  • តើគេជ្រើសរើសធាតុដែលសមស្របសម្រាប់បម្រើបម្រាស់ផ្សេងគ្នាបានយ៉ាងដូចម្ដេច?
  • តើអ្វីជាមូលដ្ឋាននៃ “ធាតុបង្ក”?
  • តើគេចែកធាតុគីមីបានយ៉ាងដូចម្ដេច?
  • តើគេអាចរកចំណុចខុសគ្នារវាងធាតុ សមាសធាតុ និងល្បាយបានយ៉ាងដូចម្ដេច?
  • តើអ្វីជាបច្ចេកទេសញែក?
  • តើគេប្រើបច្ចេកទេសញែកបានអ្វីខ្លះនៅក្នុងជីវិតប្រចាំថ្ងៃ?
  • តើគេអាចសម្រាញ់ទឹកសុទ្ធពីទឹកសមុទ្របានយ៉ាងដូចម្ដេច?
  • តើគេអាចរកចំណុចខុសគ្នារវាងធាតុរលាយ ធាតុរំលាយ និងសូលុយស្យុងបានយ៉ាងដូចម្ដេច?
  • តើគេអាចប្រើធាតុរំលាយ និងសូលុយស្យុងបានអ្វីខ្លះនៅផ្ទះ និងក្នុងឧស្សាហកម្មនានា?
  • តើកក្តាអ្វីខ្លះដែលប៉ះពាល់ដល់កម្រិតរលាយ និងរំលាយនៃធាតុ?
  • តើអ្វីជាធម្មជាតិនៃអាស៊ីត និងអាល់កាលី?
  • តើអាស៊ីត អាល់កាលី និងសូលុយស្យុងណឺតមានផលអ្វីខ្លះលើធាតុចង្អុល?
  • តើ “ធាតុចង្អុលបរិសុទ្ធ” មានផលអ្វីខ្លះ នៅពេលលាយជាមួយអាស៊ីត និងសូលុយស្យុងអាល់កាលឡាំង?
  • តើគេអាចចែកលក្ខណៈផ្លាស់ប្តូរជុំវិញខ្លួនបានយ៉ាងដូចម្ដេច?
  • តើរូបធាតុមានការផ្លាស់ប្តូរគីមីនិងរូបអ្វីខ្លះ?
  • តើគេអាចប្រើប្រាស់ការផ្លាស់ប្តូរបែបនេះ និងទាញជាប្រយោជន៍អ្វីខ្លះ?
  • ហេតុអ្វីវត្ថុរឹង វត្ថុរាវ និងឧស្ម័នមានលក្ខណៈរូបខុសគ្នា?
  • តើក្លិនធ្វើដំណើរបានយ៉ាងដូចម្ដេច?
  • តើគេពន្យល់ពីការរលាយ កក់ ពុះ និងកុងដល់កម្មយ៉ាងដូចម្ដេច?
  • តើរូបធាតុផ្សំឡើងពីអ្វីខ្លះ?
  • តើអាតូមមានលក្ខណៈនិងរចនាសម្ព័ន្ធអ្វីខ្លះ?
  • តើអ៊ីយ៉ុងកកើតយ៉ាងដូចម្ដេច?
  • តើគេអាចសម្គាល់ប្រភេទអាតូមក្នុងសមាធាតុបានយ៉ាងដូចម្ដេច?

សិស្សធ្វើពិសោធន៍ជាច្រើនដែលជួយដល់ការសម្គាល់ និងស្វែងយល់ពីច្បាប់នៃគីមី។

សិស្សក៏រៀបចំការសំដែង បទបង្ហាញ និងប័ណ្ណព័ត៌មានដែលនាំមកវិញនូវការយល់មេរៀន និងជំនឿជាក់លើខ្លួនឯង។ ពួកគាត់ក៏នឹងមើលវីដេអូទាក់ទងនឹងមេរៀនគីមីវិទ្យាផងដែរ។

សន្លឹងកិច្ចការ និងលំហាត់ជាច្រើនប្រភេទត្រូវបានប្រគល់ឱ្យសិស្ស ដើម្បីជួយពួកគាត់រំឭកមេរៀន ​និងធ្វើឱ្យការសិក្សាមានភាពរីករាយ។

គ្រូមុខវិជ្ជាគីមីត្រូវតែរៀបចំកម្មវិធីសិក្សានិងការប្រឡងសម្រាប់សិស្សនៅឆ្នាំបន្ទាប់។

សិស្សថ្នាក់ទី៧ និងទី៨ សិក្សាពីមូលដ្ឋានគីមីវិទ្យាដូចជា ៖

  • ចំណែកថ្នាក់រូបធាតុ
  • ធាតុ សមាសធាតុ និងល្បាយ
  • ការញែកល្បាយ
  • សូលុយស្យុង និងកករវិលវល់
  • អាស៊ីត និងអាល់កាលី
  • ការផ្លាស់ប្តូររូបធាតុ
  • គំរូរូបធាតុល្អិត
  • អាតូម និងម៉ូលេគុល

នៅថ្នាក់ទី៩ សិស្សនឹងរៀនអំពី ៖

(គីមីវិទ្យាកម្រិត O-Level ភាគI)

  1. រង្វាស់ក្នុងគីមីវិទ្យា
  2. ការបន្សុទ្ធធាតុ
  3. វត្ថុរឹង វត្ថុរាវ និងឧស្ម័ន
  4. ធាតុ សមាសធាតុ និងល្បាយ
  5. រចនាសម្ព័ន្ធអាតូម
  6. សម្ព័ន្ធគីមី
  7. សម្ព័ន្ធ និងលក្ខណៈនៃធាតុ

នៅថ្នាក់ទី១០ សិស្សនឹងរៀនអំពី ៖

(គីមីវិទ្យាកម្រិត O-Level ភាគII)

  1. កាំម៉ាសអាតូម និងម៉ូលេគុល
  2. ម៉ូល
  3. ការគណនាគីមី
  4. រចនាសម្ព័ន្ធនៃតារាងខួប
  5. លក្ខណៈក្រុមនៃតារាងខួប
  6. លក្ខណៈនៃលោហៈ
  7. យោបកនិងបម្រើបម្រាស់លោហៈ
  8. អាស៊ីត និងបាស
  9. ការបន្សាប និងអំបិល
  10. អាម៉ូញ៉ាក់
  11. ការវិភាគគីមី

នៅថ្នាក់ទី១១ សិស្សនឹងរៀនអំពី ៖

(គីមីវិទ្យាកម្រិត O-Level ភាគIII)

  1. ប្រតិកម្មអុកស៊ីដូរេដុកម្ម
  2. អេឡិចត្រូលីស
  3. កម្លាំងពីគីមី
  4. ប្រតិកម្មល្បឿន
  5. ខ្យល់
  6. ឥន្ទនៈ និងប្រេងឆៅ
  7. អាល់ស៊ីន និងអាល់សែន
  8. អាល់កុល និងអាស៊ីតសរីរាង្គ
  9. ម៉ាក្រូម៉ូលេគុល

នៅថ្នាក់ទី១២សិស្សនឹងរៀនអំពី ៖

(គីមីវិទ្យា Checkpoint ពីសាលាប្រឡងអន្តរជាតិរបស់សាកលវិទ្យាល័យខេមប្រ៊ីជ )

អាស៊ីត និងបាស

  1. ការផ្លាស់ប្ដូររូបនិងគីមី
  2. អង្កេតពិនិត្យធាតុប្រចាំថ្ងៃ
  3. ទ្រឹស្ដីនៃភាពល្អិត
  4. បច្ចេកទេសលាយ និងញែក
  5. អាតូម និងធាតុ
  6. ប្រតិកម្មបនែ្ថម
  7. សមាសធាតុ និងល្បាយ
  8. លោហៈ និងមិនលោហៈ
  9. កំណូត
  10. ទម្រង់នៃប្រតិកម្មភាព
  11. ការរៀបចំអំបិល
  12. ប្រតិកម្មអិចសូទែមិន និងស្រូបកម្ដៅ
  13. កម្រិតនៃប្រតិកម្ម
  14. តារាងខួប

យើងខ្ញុំនឹងបង្រៀនមេរៀនសិស្ស ប្រសិនបើពេលវេលាអំណាយផល នៅពេលដែលគ្រូមានពេលគ្រប់គ្រាន់ ហើយឆ្នាំសិក្សាដំណើរការបានល្អ។ បើទោះជាមេរៀនទាំងនេះពុំមានក្នុងកម្មវិធីសិក្សាខ្មែរក្ដី ក៏សាលានឹងបំប៉ន់សិស្សបន្ថែមតាមលំដាប់លំដោយនៃមេរៀន ដើម្បីជួយឱ្យពួកគាត់យល់អំពីមុខវិជ្ជាគីមីវិទ្យាបានច្បាស់ល្អ។

ជីវវិទ្យាគឺជាវិទ្យាសាស្ដ្រអំពីជីវិត។ ការសិក្សាកាន់តែច្រើនអំពីជីវិតធ្វើឱ្យមុខវិជ្ជានេះកាន់តែគួរឱ្យចាប់អារម្មណ៍។ ជីវវិទ្យាទំទើបមានសារៈសំខាន់ ព្រមទាំងបំផុសគំនិតដូចគ្នាផងដែរ។ ចំណេះដឹងកាន់តែច្រើនអំពីតំណពូជ និងកោសិកាជីវផ្ដល់នូវគ្រឿងឧបករណ៍ថ្មីៗដល់វេជ្ជសាស្រ្ត និងកសិកម្ម។ ម៉ូលេគុលជីវក៏ផ្ដល់នូវឧបករណ៍ថ្មីសម្រាប់ផ្នែកវិទ្យាសាស្ដ្រស្រាវជ្រាវឧក្រិដ្ឋកម្ម។ ការសិក្សាអំពីបរិស្ថានវិទ្យាជួយឱ្យយើងឱ្យយើងអាចយល់ដឹងពីមូលហេតុ និងវិបាកនៃការកើនឡើងកំដៅផែន  ដី។ ល។

គោលដៅនៃមេរៀនជីវវិទ្យាគឺរៀបចំឱ្យសិស្សក្លាយទៅជា “អក្ខរជនវិទ្យាសាស្ដ្រ” ដែលចេះរៀនពីរបៀបនៃការរៀន ចេះអភិវឌ្ឍនូវការចេះចង់ដឹងចង់ឮនូវអ្វីដែលនៅជុំវិញខ្លួន ចេះប្រើជំនាញនិងចំណេះដឹងផ្នែកវិទ្យាសាស្ដ្រ ក៏ដូចជាបចេ្ចកវិទ្យាដើម្បីយកទៅអនុវត្ដនៅក្នុងការសម្រេចចិត្ដផ្ទាល់ខ្លួន និងនៅក្នុងសង្គមផងដែរ។ គោលបំណងនៃការសិក្សាមុខវិជ្ជានេះគឺដើម្បីក្លាយទៅជាមនុស្សដែលជឿជាក់លើខ្លួនឯង អាចរៀបចំ និងដាសតឿនខ្លួនឯងឱ្យសិក្សាលើសពីកម្រិតធម្មតាៗ។

ចំណុចបីយ៉ាងដែលយើងនឹងទុកនៅក្នុងចិត្ដនៅពេលដែលយើងសិក្សា និងប្រឡងមុខវិជ្ជាជីវវិទ្យា។ ចំណុចទីមួយគឺចំណេះដឹងនិងការយល់ដឹង។ សាលារំពឹងទុកថា សិស្សមិនត្រឹមតែចេះនិងដឹងប៉ុណ្ណោះទេ តែថែមទាំងអាចអនុវត្តចំណេះដឹងទាំងនោះក្នុងស្ថានការណ៍ថ្មីផ្សេងទៀត។ ចំណុចចុងក្រោយនេះគឺជំនាញនៅក្នុងការពិសោធន៍ និងការអងេ្កត ។ ទាំងនេះរួមមានការអនុវត្ដការងារផងដែរ។ សិស្សទាំងអស់ត្រូវបានបង្ហាញនូវវិធីសាស្ដ្រនៃការពិសោធន៍ និងជំនាញយ៉ាងត្រឹមត្រូវ។ ចំណុចផ្ដោតសំខាន់គឺការអង្កេតត្រឹមត្រូវចំទិសដៅ ការវាស់ និងការកាត់ត្រាទិន្នន័យបានត្រឹមត្រូវនិងសមស្រប។

ថ្នាក់ទី៧ និងទី៨

ជីវវិទ្យាគឺជាវិទ្យាសាស្រ្តធម្មជាតិពាក់ព័ន្ធនឹងការសិក្សាអំពីជីវិតនិងសារពាង្គកាយមានជីវិតដូចជារចនាសម្ព័ន្ធ ដំណើរការ ការលូតលាស់ និងវត្តិករសាស្ត្រ។ ជីវវិទ្យាគឺជាមែកធាងដ៏សំខាន់និងធំមួយនៃវិទ្យាសាស្រ្ត។

គោលបំណងចម្បងនៃមេរៀនជីវវិទ្យាគឺជួយឱ្យសិស្សយល់ពីជីវិតធម្មជាតិ និងចេះចង់ដឹងចង់ឮអំពីជីវិត និងសារពាង្គកាយមានជីវិត។

សិស្សសិក្សាអំពីចម្លើយទាក់ទងនឹងសំណួរដូចមានខាងក្រោមនេះ តាមរយៈមេរៀនជីវវិទ្យា ៖

  • ហេតុអ្វីគេចាំបាច់ចែកប្រភេទសារពាង្គកាយមានជីវិត?
  • តើរុក្ខជាតិនិងសត្វត្រូវបានបែងចែកយ៉ាងដូចម្ដេច?
  • តើគេបង្កើតនិងប្រើគន្លឹះឌីកូទីមឹសដើម្បីបែងចែកសារពាង្គកាយមានជីវិតយ៉ាងដូចម្ដេច?
  • តើអ្វីជាតំបន់រស់នៅ ប៉ូពុយឡាស្យុង និងសហគមន៍?
  • តើអ្នកផលិត អ្នកប្រើប្រាស់ និងអ្នកបំបែកមានតួនាទីអ្វីខ្លះនៅក្នុងប្រព័ន្ធអេកូ?
  • តើសារធាតុចិញ្ចឹម និងកាបូនអាចកកើតឡើងវិញបានយ៉ាងដូចម្ដេចនៅក្នុងប្រព័ន្ធអេកូ?
  • តើថាមពលហូរយ៉ាងដូចម្ដេចនៅក្នុងចង្វាក់អាហារ?
  • តើអ្វីជាការធ្វើរស្មីសំយោគ?
  • តើអ្វីខ្លះជាធាតុនិងថាមពលឆៅដែលចំបាច់ដល់ការធ្វើរស្មីសំយោគ?
  • តើអ្វីជា “លក្ខខណ្ឌលូតលាស់” សម្រាប់រុក្ខជាតិលម្អ និងដំណាំទ្រង់ទ្រាយធំ?
  • តើអ្វីជាប្រព័ន្ធដង្ហើមអេរ៉ូប៊ីក?
  • តើដង្ហើមនិងការដកដង្ហើមខុសគ្នាយ៉ាងដូចម្ដេច?
  • តើការធ្វើរស្មីសំយោគ និងប្រព័ន្ធដង្ហើមខុសគ្នាយ៉ាងដូចម្ដេច?
  • តើកោសិកាសត្វនិងរុក្ខជាតិខុសគ្នាយ៉ាងដូចម្ដេច?
  • តើអ្វីជា “បំណែងចែកការងារ” ?
  • តើជាលិកា សរីរៈ និងប្រព័ន្ធរាងកាយកកើតយ៉ាងដូចម្ដេច?
  • តើរុក្ខជាតិនាំយកអាហារនិងទឹកយ៉ាងដូចម្ដេច?
  • តើឈាមមានតួនាទីអ្វីខ្លះនៅក្នុងរាងកាយមនុស្ស?
  • ហេតុអ្វីអាហារមានសារៈសំខាន់ចំពោះការរស់រានមានជីវិត?
  • តើអ្វីជាប្រព័ន្ធរំលាយអាហារ?
  • តើផ្នែកសំខាន់ណាខ្លះនៃរាងកាយមនុស្សមានក្នុងប្រព័ន្ធរំលាយអាហារ?
  • តើអ្វីជាអង់ស៊ីម ហើយវាមានតួនាទីអី្វ?

សិស្សក៏រៀបចំការសំដែង បទបង្ហាញ និងប័ណ្ណព័ត៌មានដែលនាំមកវិញនូវការយល់មេរៀន និងជំនឿជាក់លើខ្លួនឯងទាំងស្រុង។ ពួកគាត់ក៏នឹងមើលវីដេអូទាក់ទងនឹងមេរៀនជីវវិទ្យាផងដែរ។

សន្លឹងកិច្ចការ និងលំហាត់ជាច្រើនប្រភេទត្រូវបានប្រគល់ឱ្យសិស្ស ដើម្បីជួយពួកគាត់រំឭកមេរៀន ​និងធ្វើឱ្យការសិក្សាមានភាពរីករាយ។

គ្រូមុខវិជ្ជាជីវវិទ្យាត្រូវតែរៀបចំកម្មវិធីសិក្សានិងការប្រឡងសម្រាប់សិស្សនៅឆ្នាំបន្ទាប់។

សម្រាប់ថ្នាក់ទី៧ សិស្សត្រូវសិក្សាជីវវិទ្យាមូលដ្ឋានចំនួនពីរម៉ោងក្នុងមួយសប្ដាហ៍។

សិស្សសិក្សាអំពី ៖

  • ភាពចម្រុះគ្នានៃជីវិតរុក្ខជាតិ និងសត្វ
  • អេកូឡូស៊ី
  • ការធ្វើរស្មីសំយោគ
  • ប្រព័ន្ធដកដណ្ហើម
  • កោសិកា
  • ប្រព័ន្ធដំណើរការខាងក្នុងរបស់វត្ថុមានជីវិត
  • ប្រព័ន្ធរំលាយអាហាររបស់មនុស្ស

 

ថ្នាក់ទី ៩

សិស្សសិក្សាអំពីកោសិការស្វត និងកោសិការុក្ខជាតិ ។ ពួកគេនឹងពិនិត្យមើលកោសិកាតាមរយៈមីក្រូទស្សន៍ រួចហើយធ្វើការប្រៀបធៀបនូវការមើលឃើញភាពខុសគ្នារវាងសម្ព័ន្ធនៃកោសិកា ស្វត និង រុក្ខជាតិ។ ហើយសិស្សនឹងអាចបង្ហាញពីទំនាក់ទំនង មុខងារកោសិកា និងសម្ពន័្ធកោសិកា។

ជំហានបន្ទាប់ សិស្សនឹងធ្វើការសិក្សាអំពីអាហារ។ តើអ្វីទៅជាអាហាររបស់រុក្ខជាតិ? សិស្សនឹងសិក្សាអំពីរស្មីសំយោគ ដែលជាដំណើរការមូលដ្ឋានរបស់រុក្ខជាតិនៅក្នុងការផលិតអាហារ។ ហើយពួកគេក៏នឹងមើលឃើញថាគ្រប់ទម្រង់មានជីវិតភាគច្រើនគឺពឹងពាក់ទាំងស្រុងទៅលើការធ្វើរស្មីសំយោគ។ ម៉្យាងវិញទៀត តើអ្វីទៅជាអាហាររបស់សត្វ? តើអ្វីទៅជាសមតុល្យនៃរបបអាហារ? តើអ្វីទៅដែលបណ្ដាលឱ្យកើតជំងឺបេះដូង? តើហេតុអ្វីទៅបានជាចាំបាច់ត្រូវរំលាយអាហារ? តើអ្វីទៅជាភាពខុសគ្នារវាងខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល? តើហេតុអ្វីបានជាយើងមានអារម្មណ៍ឈឺចាប់នៅពេលដែលយើងធ្វើលំហាត់ប្រាណខ្លាំងពេក? ចម្លើយសម្រាប់សំណួរនេះនឹងត្រូវបានបកស្រាយ នៅពេលដែលយើងសិក្សាពីការដកដង្ហើម។ ចំណុចចុងក្រោយដែលសិស្សនឹងត្រូវសិក្សាគឺរចនាសម្ពន័្ធនិងតួនាទីរបស់តំរងនោម ការបពោ្ចញជាតិពុល និងកាកសំណល់ក្រៅរាងកាយ។

ថ្នាក់ទី ១០

អាហារត្រូវបានរំលាយ តើផលិតផលមួយនឹងត្រូវបានបំបែកទៅជាកោសិកាយ៉ាងដូចមេ្ដចទៅ? តើអ្វីទៅដែលអាចធ្វើឱ្យ កោសិកាមានសមត្ថភាពបន្ដទទួលយកនូវសារធាតុ ទោះបីជាសារធាតុនោះវាមានចំនួនលើសហើយក៏ដោយ? មេរៀនអំពី អូស្មូ និងដំណើរសាយភាយនឹងឆ្លើយនូវសំណួរទាំងអស់នេះ ។ ជំហានបន្ទាប់ យើងនឹងធ្វើការសិក្សាអំពីសមត្ថភាពរបស់រាងកាយ នៅក្នុងការរក្សាលំនឹងសីតុណ្ហភាពរាងកាយ។ ល។ បន្ទាប់មក យើងនឹងធ្វើការប្រៀបធៀបនូវប្រព័ន្ធនៃការដឹកនាំរបស់សត្វ និងប្រព័ន្ធនៃការដឹកនាំរបស់រុក្ខជាត ។ ឈាមត្រូវបានច្របាច់ទៅគ្រប់សាពាង្គកាយយើងទាំងអស់តាមរយៈបេះដូង។ តើទឹក និងអាហារត្រូវបានដឹកនាំនៅក្នុងរុក្ខជាតិយ៉ាងដូចមេ្ដច?

ប្រព័ន្ធប្រសាទបានជួយឱ្យរាងកាយរបស់មនុស្សយើងដឹង និងឆ្លើយតបទៅនឹងការប្រែប្រួល។ ខួរក្បាលរបស់យើងគឺជាផ្នែកមួយនៃប្រព័ន្ធប្រសាទដែលសម្របសម្រួលចលនាភ្នែករបស់យើង នៅពេលយើងអាន។

ថ្នាក់ទី ១១ និងថ្នាក់ទី១២

ការលូតលាស់នៃសរីរាង្គនិងការបន្ដជីវិតគឺជាមេរៀនសំខាន់នៅក្នុងថ្នាក់កម្រិតនេះ។ សិស្សនឹងសិក្សាអំពីការបន្ដពូជដោយឥតភេទ និងការបន្ដពូជដោយភេទ។ ការបែងចែកភាពខុសគ្នានៃកោសិកាក៏ត្រូវបានបង្ហាញផងដែរ។ ទីមួយគឺការកំណត់នូវកោសិកា និងមួយទៀតគឺលទ្ធផលនៃការផលិតនូវកាម៉ែត។

ជំហានបន្ទាប់ យើងនឹងសិក្សាអំពីឌីអិនអេ (DNA) ហ្សែន ការកែប្រែហ្សែន និងវិស្វកម្មសេនេទិច។ មេរៀនមួយទៀតគឺសិក្សាអំពីទំនាក់ទំនងរវាងសរីរាង្គកាយនឹងសរីរាង្គកាយ ព្រមទាំងរវាងសរីរាង្គកាយនឹងបរិស្ថាន ៖ ព្រះអាទិត្យគឺជាប្រភពថាមពលសំខាន់បំផុតនៅក្នុងប្រព័ន្ធជីវវិទ្យា។ ទំនាក់ទំនងផេ្សងគ្នានៃប្រដាប់រំលាយអាហារ។ ការបញ្ជូន និងការគ្រប់គ្រងនៃធាតុបង្កជំងឺគ្រុនចាញ់។ ឥទ្ធិពលរបស់មនុស្សទៅលើប្រព័ន្ធអេកូ។ ផលវិបាកនៃការកាប់បំផ្លាញព្រៃឈើ និងផលប៉ះពាល់នៃការបំពុលទឹក ។

សម្រាប់ថ្នាក់ទី១២ ប្រសិនបើយើងនៅសល់ពេល យើងនឹងធ្វើការសិក្សាទៅលើការប្រើប្រាស់ និងផលប៉ះពាល់នៃគ្រឿងញៀន ៖ ផលប៉ះពាល់នៃអង់ទីបីយូទិក អាកុល និងផ្សែងថ្នាំជក់ទៅលើរាងកាយ ។ មេរៀនមួយទៀតនោះគឺ អង់ស៊ីមនិង អនុភាពនៃសីតុណ្ហភាព និងផះទៅលើអង់ស៊ីមទាំងអស់នោះ។ បន្ទាប់មកផ្នែកដែលសំខាន់មួយទៀតដែលនឹងត្រូវលើកយកមកសិក្សា នោះគឺមីក្រូសរីរាង្គ និងជីវបចេ្ចកវិទ្យា។ តើមីក្រូសរីរាង្គដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបំបែកធាតុ និងនៅក្នុងផលិតកម្មនៃអាហារនានាដូចឈីស (cheese) នំប៉័ង ឬគ្រឿងស្រវឹងយ៉ាងដូចម្ដេច? តើគេផលិតប៉េនីស៊ីលីនយ៉ាងដូចម្ដេច?

ហេតុអ្វីកុមារចាំបាច់មានមុខវិជ្ជាអប់រំកាយ?

ចម្លើយដ៏សាមញ្ញនោះគឺដើម្បីឱ្យកុមារសិក្សាពីវិធីដែលជួយឱ្យរាងកាយសកម្មពេញមួយជីវិត និងទាញយកប្រយោជន៍ពីនេះមេរៀនទាំងនេះ ជាពិសេសគុណប្រយោជន៍ខាងផ្នែកសុខភាព។ ទោះជាយ៉ាងណាមិញ លំហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយដល់រាងកាយកុមារប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យពួកគាត់មានសុខភាពល្អថែមទៀតទាំងផ្នែកសុំានៃប្រព័ន្ធមុខងាររាយកាយ លំហូចេញចូល កម្លាំង សរសៃ និងទំនាក់ទំនងដៃនឹងភ្នែក ព្រមទាំងអភិវឌ្ឍជំនឿជាក់លើខ្លួនឯងយ៉ាងខ្លាំងដែរ។ ការលេងកីឡាអាចបង្កើតជំនឿដល់កុមារខ្លួនគាត់ផងដែរ។

ភាពសមសួនរាងកាយមិនមែនគ្រាន់តែសំដៅលើកម្លាំងរាងកាយ កម្លាំងជំរុញ និងតម្នឹកដៃនោះឡើយ។ តាមពិតវាមានប្រយោជន៍ផ្នែកសុខភាពផ្លូវចិត្តថែមទៀត។ វាជួយដល់បុគ្គលិកលក្ខណៈវិជ្ជមានដែលផ្លាស់ប្តូរបុគ្គលម្នាក់ក្នុងន័យកាន់តែប្រសើរ ហើយការចូលរួមសកម្មភាពកីឡានៅក្នុងសង្គមអាចអភិវឌ្ឍជំនាញទំនាក់ទំនង ការងារក្រុម និងជំនាញសង្គមជាច្រើនទៀតដែលមានប្រយោជន៍ធំធេងសម្រាប់កុមារ នៅពេលពួកគាត់ធំឡើង។

បើតាមរបាយការណ៍របស់សមាគមន៍កីឡាជាតិ និងការអប់រំកាយ ឆ្នាំ២០០២ (National Association for Sport and Physical Education) គុណប្រយោជន៍ទាំងនោះមានដូចជា ៖

សកម្មភាពសុខភាពរាងកាយទៀងទាត់ ៖ យុវវ័យដែលលើសគីឡូរឬធាត់មានចំនួនកើនឡើង។ សកម្មភាពសុខភាពរាងកាយទៀងទាត់ និងរបបអាហារត្រឹមត្រូវគឺជាឱសថល្អបំផុតដើម្បីបំបាត់ជំងឺធាត់ដែលរាលដាលនាពេលបច្ចុប្បន្ននេះ ក៏ដូចជាផ្ដល់នូវជម្រើសវិជ្ជមានជាជាងនៅអង្គុយនៅមុខអេក្រង់ទូរទស្សន៍ឬកុំព្យូទ័រ។

ជំនាញអភិវឌ្ឍន៍ ៖ តាមរយៈកម្មវិធីអប់រំកាយដ៏មានគុណភាព កុមារអាចសិក្សាពីមូលដ្ឋាននៃជំនាញចលនាដែលជួយឱ្យពួកគាត់អភិវឌ្ឍចំណេះដឹងដែលនាំមកនូវជំនឿជាក់ និងញុំាងឱ្យមានការចូលរួមដ៏មានសុវត្ថិភាពនិងភាពជោគជ័យក្នុងកីឡា និងសកម្មភាពហាត់ប្រាណដូចមនុស្សធំដែរ។

អភិវឌ្ឍន៍ភាពសមសួនរាងកាយ ៖ កុមារត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍភាពរឹងមាំនៃសាច់ដុំនិងសរសៃឈាមបេះដូង កម្លាំង និងសរសៃ។

ការពង្រឹងមុខវិជ្ជាផ្សេងទៀត ៖ ការធ្វើចលនាអាចត្រូវបានប្រើដើម្បីពង្រឹងការយល់ដឹងពីមុខវិជ្ជាផ្សេងទៀតជាច្រើនដែលមានបង្រៀននៅក្នុងថ្នាក់ (ឧ. គណិតវិទ្យា និងការអាន)។ ការធ្វើចលនាគឺពាក់ព័ន្ធនឹងការពង្រឹងមុខងារខួរក្បាល។

ការគ្រប់គ្រងខ្លួនឯង ៖ យុវវ័យអាចសិក្សាពីមេរៀនដ៏មានតម្លៃស្ដីពីការទទួលទំនួលខុសត្រូវលើជំនាញចលនារាងកាយផ្ទាល់ខ្លួន និងការអភិវឌ្ឍភាពសមសួន។

ការកំណត់ទិសដៅ ៖ ថ្នាក់អប់រំកាយគឺជាវិធីល្អអស្ចារ្យក្នុងការជួយយុវវ័យឱ្យយល់ពីដំណើរការនៃការកំណត់និងសម្រេចឱ្យបាននូវគោលដៅ ជាពិសេសភាពសមសួនរាងកាយនេះតែម្ដង។

ភាពជាអ្នកដឹកនាំ និងកិច្ចសហប្រតិបត្តិការ ៖ សកម្មភាពអប់រំកាយជាច្រើនតម្រូវឱ្យយុវវ័យធ្វើការជាក្រុមឬរួមគ្នាដើម្បីដោះស្រាយបញ្ហា។ នេះជាឱកាសបង្កើតកន្លែងអស្ចារ្យសម្រាប់ការអភិវឌ្ឍជំនាញទាំងភាពជាអ្នកដឹកនាំ និងកិច្ចសហប្រតិបត្តិការ។

ការកាត់បន្ថយភាពតានតឹង ៖ ការហាត់ប្រាណជួយបន្ធូរភាពតានតឹងចិត្ដ និងការថប់បារម្ភ ហើយជាលទ្ធផលសិស្សអាចផ្ចង់អារម្មណ៍បានកាន់តែល្អនៅក្នុងថ្នាក់រៀន។
ទំនាក់ទំនង ៖ កីឡា និងសកម្មភាពអប់រំកាយគឺជាវិធីល្អអស្ចារ្យដើម្បីជួបនិងបង្កើតមិត្តភក្តិ។ ជំនឿជាក់លើសមត្ថភាពអប់រំកាយលើកទឹកចិត្តឱ្យយុវជន និងមនុស្សវ័យកណ្ដាលឱ្យចេះធ្វើទំនាក់ទំនងសង្គមកាន់តែងាយ និងអាចសម្របខ្លួនទៅនឹងស្ថានការណ៍គ្រប់បែបយ៉ាង។

 

មនុស្សភាគច្រើនបានដឹងពីសារៈសំខាន់នៃការអប់រំកាយរួចមកហើយ។ តើយើងអាចធ្វើអ្វីខ្លះទៀតដើម្បីកុមារដែរ?

ជាបឋម យើងត្រូវតែរំឭកខ្លួនឯងថា កុមារមានទំនោរក្នុងការចម្លងតាមទង្វើរបស់មាតាបិតា។ ប្រសិនបើអ្នកជក់បារី នោះពួកគាត់អាចជក់បារីដែរ ហើយប្រសិនបើអ្នកមិនហាត់ប្រាណ ហើយរស់នៅក្នុងជីវិតរវល់ជាប់ នោះកុមារអាចប្រព្រឹត្តតាមទង្វើស្រដៀងគ្នាដែរ។ សម្រាប់កុមារ ពួកគាត់អាចលេងវីដេអូហ្គេមកុំព្យូទ័រ ជំនួសឱ្យការមើលទូរទស្សន៍ ហើយពេលវេលាទាំងនោះត្រូវបានចំណាយចោល និងគ្មានលំហាត់ប្រាណឡើយ។ នេះជាមូលហេតុដែលយើងគួរធ្វើជាគំរូល្អសម្រាប់ពួកគាត់។ យើងចាំបាច់ចាប់ផ្ដើមចូលរួមសកម្មភាពលំហាត់ប្រាណយ៉ាងសកម្មនិងទៀងទាត់ ប្រសិនបើយើងចង់លើកទឹកចិត្តកុមារឱ្យអនុវត្តតាមយើង។

លើសពីនេះ អ្នកអាចស្នើឱ្យគ្រូអប់រំកាយរបស់សាលាជួយជ្រើសរើសកម្មវិធីកីឡាដ៏សមស្របសម្រាប់បុត្រធីតា។ អនុសាសន៍ទាំងនេះធ្វើឡើងដោយយោងតាមចំណុចដែលសិស្សអាចធ្វើបានល្អ ការពិចារណាពីចំណុចខ្លាំងនិងខ្សោយ និងចំណុចដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ និងក៏ដូចជាអ្វីដែលពួកគាត់ពូកែ។

ចុងបញ្ចប់ ខ្ញុំចង់និយាយថា ៖ «សូមធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីជួយឱ្យកុមារសកម្មនឹងលំហាត់ប្រាណ។”