បរិក្ខារ

  1. វិទ្យាល័យ/បឋមសិក្សា : ទីកន្លែងធំទូលាយ ថ្នាក់រៀនបំពាក់ដោយម៉ាស៊ីនត្រជាក់ ថ្នាក់រៀនពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី១២ មានចំនួនសិស្សជាអតិប្បមា២០ទៅ៣០នាក់ក្នុងមួយថ្នាក់ ហើយផលធៀបជាមធ្យមរវាងគ្រូនិងសិស្សគឺ ១០:១ ។
  2. បន្ទប់ធនធានរូបវិទ្យា : សិ្ថតនៅជាន់ផ្ទាល់ដី បំពាក់ដោយតុសិក្សា និងសម្ភារសិក្សាទាន់សម័យ។ បន្ទប់ធនធានរូបវិទ្យាមានកុំព្យូទ័រទំនើបភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត។ យើងមានកុំព្យូទ័រភ្ជាប់នឹងម៉ាស៊ីនបញ្ជាំងស្លាយ ក្នុងគោលបំណងឱ្យសិស្សសិក្សាតាមរយៈពហុមេឌា ដូចជាការបង្ហាញអនឡាញ កម្មវិធីកុំព្យូទ័រសម្រាប់រូបវិទ្យា បទបង្ហាញតាមរយៈវីដេអូ មេរៀនអនឡាញ ដើម្បីឱ្យសិស្សស្ដាប់និងមើលឃើញលក្ខណៈរូបវិទ្យាជាក់ស្ដែង។
  3. បន្ទប់ធនធានជីវៈវិទ្យា & គីមីវិទ្យា : បំពាក់ដោយសម្ភារពិសោធន៍ទំនើបនិងសក្តិសមគ្រប់គ្រាន់ ហើយសិ្ថតនៅជាន់ផ្ទាល់ដី។ បន្ទប់ធនធានជីវៈវិទ្យានិងគីមីវិទ្យាមានកុំព្យូទ័រទំនើបភ្ជាប់នឹងប្រព័ន្ធណេតវើកនិងអ៊ីនធឺណិត។ យើងមានកុំព្យូទ័រភ្ជាប់នឹងម៉ាស៊ីនបញ្ជាំងស្លាយ ក្នុងគោលបំណងឱ្យសិស្សសិក្សាតាមរយៈពហុមេឌា ដូចជាការបង្ហាញអនឡាញ កម្មវិធីកុំព្យូទ័រសម្រាប់ជីវៈវិទ្យានិងគីមីវិទ្យា បទបង្ហាញតាមរយៈវីដេអូ មេរៀនអនឡាញ ដើម្បីឱ្យសិស្សស្ដាប់និងមើលការសិក្សាឬលក្ខណៈជីវៈវិទ្យា និងគីមីវិទ្យា។
  4. បន្ទប់កុំព្យូទ័រ : បំពាក់ដោយកុំព្យូទ័រទំនើបទាន់សម័យ និងមានប្រអប់ការងារ (workstation) សម្រាប់សិស្សនីមួយៗសិក្សា ហើយគ្រប់កុំព្យូទ័រមានបំពាក់ប្រព័ន្ធណេតវើកជាមួយគ្នា រួមទាំងប្រព័ន្ធអ៊ីនធឺណិតផងដែរ។ បន្ទប់កុំព្យូទ័រក៏មានក្តារខៀនឆ្លាតវៃ និងម៉ាស៊ីនបញ្ជាំងស្លាយតភា្ជប់នឹងកុំព្យូទ័រសម្រាប់ការប្រើប្រាស់។ ក្តារខៀនឆ្លាតវៃស្គាល់ការបញ្ជាដោយការប៉ះបានយ៉ាងល្អ ដែលត្រូវប្រើដើម្បីគ្រប់គ្រងកម្មវិធីកុំព្យូទ័រផ្ទាល់ចេញពីក្តារខៀន។ ផលធៀបជាមធ្យមរវាងសិស្សនិងកុំព្យូទ័រគឺ ១:១ ។
  5. កង់ទីន : ស្ថិតនៅជាន់ផ្ទាល់ដី ហើយមានលក់អាហារថ្ងៃត្រង់ក្តៅៗ នំ អាហារសម្រន់ ភេសជ្ជៈ និងសម្ភារសិក្សាផងដែរ។ កង់ទីនរបស់យើងអាចទទួលមនុស្សដល់៦៤០នាក់។
  6. គ្រូទទួលការបណ្ដុះបណ្ដាលនិងមានបទពិសោធន៍ : គ្រូទាំងអស់សុទ្ធតែមានបទពិសោធន៍លើជំនាញឯកទេស។ គ្រូភាគច្រើនសុទ្ធតែបានបញ្ចប់ថ្នាក់​បរិញ្ញាបត្រផ្អែកអប់រំ។ រីឯគ្រូបរទេសវិញ ពួកគាត់មានសញ្ញាបត្រពីសាកលវិទ្យាល័យ​ឬថ្នាក់ក្រោយឧត្តមសិក្សាដែលមានគុណវុឌ្ឍិលើការបង្រៀន។
  7. បន្ទប់សាលប្រជុំ : មានចំនួន១២០កៅអី និងសិ្ថតនៅជាន់ផ្ទាល់ដី។ នៅក្នុងបន្ទប់ពហុមេឌានេះ យើងមានប្រព័ន្ធគ្រប់គ្រងវីដេអូ សូនី ដែលអាចចាក់ CDs VCDs DVDs និង tapes ។ បន្ទប់នេះអាចប្រើសម្រាប់ការប្រជុំទូទៅ ក្លឹបសិក្សាភាពយន្ត និង ZIS Cinema Days នៅរៀងរាល់ថ្ងៃសៅរ។
  8. បណ្ណាល័យ : ស្ថិតនៅជាន់ផ្ទាល់ដី និងផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សនិងគ្រូបង្រៀន។ យើងមានបណ្ណារក្សដែលធ្វើការពេញម៉ោងលើរាល់ការងារទូទៅទាក់ទងនឹងសៀវភៅឬធនធានសម្រាប់អានជាច្រើនទាំងជាភាសាខ្មែរនិងអង់គ្លេស។
  9. លេខាសាលា : ពួកគាត់បំពេញការងារនៅជាន់ផ្ទាល់ដី នៅជាប់បន្ទប់នាយក និងនាយករង។ ពួកគាត់អាចប្រើប្រាស់ទាំងភាសាខ្មែរនិងអង់គ្លេសក្នុងការទំនាក់ទំនងបាន និងជួយបកប្រែម្ដងម្កាលនៅពេលចាំបាច់។
  10. បន្ទប់តន្ត្រី : ស្ថិតនៅជាន់ទី១ និងមានឧបករណ៍តន្ត្រីបែបឃីប៊តអេឡិចត្រូនិចចំនួន១៦ប្រភេទ។
  11. ទីធ្លាលេងកម្សាន្ត : មានដូចជាតារាងបាល់បោះ បាល់ទះ​ និងបាល់ទាត់ជាដើម សម្រាប់ឱ្យសិស្សានុសិស្សលេងកម្សាន្តនៅពេលចេញលេង។
  12. ការងាររដ្ឋបាលតាមប្រព័ន្ធកុំព្យូទ័រ : ការងាររដ្ឋបាលមានភ្ជាប់ជាមួយនឹងប្រព័ន្ធអ៊ីនធឺណិត រួមទាំងបរិក្ខារប្រើប្រាស់ដូចជាផ្នោះពុម្ព អ៊ីមែល និងប្រព័ន្ធអ៊ីនធឺណិត។
  13. បន្ទប់គ្រូ : ស្ថិតនៅជាន់ផ្ទាល់ដី និងបំពាក់ដោយកុំព្យូទ័រនិងអ៊ីនធឺណិត។
  14. ថ្នាក់រៀនពហុមេឌា : មានគោលបំណងឱ្យសិស្សសិក្សាតាមរយៈវីដេអូនិងសំឡេង។ បន្ទប់នេះបំពាក់ដោយបច្ចេកវិទ្យាថ្មីចុងក្រោយ។ នៅក្នុងថ្នាក់រៀនពហុមេឌានីមួយៗ យើងមានម៉ាស៊ីនបញ្ចាំងស្លាយ និងប្រព័ន្ធសំឡេង។ ថ្នាក់រៀនប្រភេទនេះមានសារៈសំខាន់ដល់ការធ្វើបទបង្ហាញប្រកបដោយប្រសិទ្ធភាព ជួយឱ្យសិស្សសម្របខ្លួនទៅនឹងបច្ចេកវិទ្យាទំនើប និងឱ្យពួកគាត់ចូលរួមសកម្មភាពទំនាក់ទំនងសង្គមផ្សេងៗ។
  15. បន្ទប់ទឹក : បន្ទប់ទឹកសម្រាប់បុគ្គលិកនិងសិស្សបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលនិងអនាម័យ។