សាខាវិទ្យាល័យ

កម្មវិធីសិក្សានៅថ្នាក់វិទ្យាល័យ

នៅវិទ្យាល័យ សិស្សត្រូវសិក្សា៤១ម៉ោងក្នុងមួយសប្ដាហ៍។  ជាមធ្យម ការបង្រៀនជាភាសាអង់គេ្លសមាន២១ម៉ោង ហើយខ្មែរមានចំនួន២០ម៉ោងក្នុងមួយសប្ដាហ៍។ កម្មវិធីនេះមានការប្រែប្រួលតិចតួចទៅតាមកម្រិតសិក្សា។

មេរៀនជាភាសាខ្មែរ

សាលាអន្ដរជាតិហ្សាម៉ាន់ត្រូវបានទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីសិក្សាទាំងនេះត្រូវបានយកមកអនុវត្ដបង្រៀនជាភាសាខ្មែរ។ សិស្សរៀននិងអនុវត្ដតា​មសៀវភៅសិក្សាជាភាសាខ្មែរដែលបោះពុម្ពដោយក្រសួងអប់រំ យុវជន និងកីឡា។ គ្រូបង្រៀនមុខវិជ្ជាខ្មែរ ដែលមានបទពិសោធន៍ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយលទ្ធផលជាក់ស្ដែងគឺថា សិស្សរបស់យើងបានប្រឡងជាប់បាក់ឌុប ១០០% កាលពីឆ្នាំទៅ។ មុខវិជ្ជាបង្រៀនជាភាសាខ្មែរមានដូចតទៅ ៖

 1. ជីវវិទ្យា
 2. គីមីវិទ្យា
 3. ពលរដ្ឋវិទ្យា
 4. ភូមិវិទ្យា
 5. ផែនដីវិទ្យា
 6. ប្រវត្ដិវិទ្យា
 7. អក្សរសាស្ដ្រខ្មែរ
 8. គណិតវិទ្យា
 9. រូបវិទ្យា

មេរៀនជាភាសាអង់គ្លេស

កម្មវិធីសិក្សាជាភាសាអង់គ្លេសនៅ សាលាអន្តរជាតិហ្សាម៉ាន់ ត្រូវបានរៀបចំឡើងដើម្បីផ្ដល់នូវការអប់រំអន្តរជាតិ។ កម្មវិធីសិក្សារបស់យើងមានគុណភាពដូចនឹងកម្មវិធីសិក្សានៅសាលាអន្តរជាតិជាច្រើនផងដែរ ហើយត្រូវបានគ្រប់គ្រងដោយបុគ្គលិកដែលមានសមត្ថភាពខ្ពស់ មានការជំរុញទឹកចិត្ត និងមានបទពិសោធន៍។ សាលាពុះពារអភិវឌ្ឍឱ្យសិស្សមានការជឿជាក់ និងទំនុកចិត្តលើខ្លួនឯង ដោយការលើកទឹកចិត្តឱ្យពួកគាត់ពូកែលើមុខវិជ្ជាជាច្រើន។ ចំពោះរយៈពេលសិក្សាទាំងស្រុងនៅសាលាអន្តរជាតិហ្សាម៉ាន់ សិស្សទទួលបានឱកាសបង្កើនចំណេះដឹងលើផ្អែកអប់រំជាច្រើន ព្រមទាំងជំនាញជីវិតសំខាន់ៗដើម្បីឱ្យទទួលបានចំណេះនិងចេះធ្វើការឆ្លុះបញ្ចាំង។

ភាសាអង់គ្លេស

 1. ​បច្ចេកវិទ្យាព័ត៌មាន និង​សារ​គមនាគមន៍ –  បច្ចេកវិទ្យាព័ត៌មាន
 2. វិទ្យាសាស្រ្ត
 3. ជីវវិទ្យា
 4. គីមីវិទ្យា
 5. រូបវិទ្យា
 6. គណិតវិទ្យា
 7. អប់រំកាយ