គោលការណ៍នៃការសុំចូលរៀន

ការអនុញ្ញាតឱ្យសិស្សចុះឈ្មោះចូលរៀននៅ សាលាអន្តរជាតិហ្សាម៉ាន់ គឺអាស្រ័យថាតើសាលា និងកម្មវិធីសិក្សារបស់សាលាអាចបំពេញសេចក្តីត្រូវការលើការអប់រំរបស់សិស្សបានដែរឬទេ។ ដោយខ្លួនជាសមាជិកនៃក្រុមប្រឹក្សាសាលាអន្តរជាតិ ដែលហៅជាភាសាអង់គ្លេសថា “Council of International School” សាលាអន្តរជាតិហ្សាម៉ាន់ មានបែបបទនិងគោលការណ៍មួយចំនួនដែលតម្រូវឱ្យសិស្សបំពេញឱ្យបាន​ ដើម្បីទទួលបានការអនុញ្ញាតឱ្យចូលរៀន។

សាលាអន្តរជាតិហ្សាម៉ាន់ ពិនិត្យស្ទាបស្ទង់ថាតើខ្លួនអាចផ្ដល់ប្រយោជន៍លើការអប់រំដល់សិស្សបានដែរឬអត់ តាមរយៈការពិនិត្យមើលប្រវត្តិនៃសិក្សារបស់សិស្សនៅសាលាពីមុន ព្រមទាំងរៀបចំការប្រឡងចូលដើម្បីវាស់ស្ទង់សមត្ថភាពសិក្សារបស់សិស្ស។ ការប្រឡងចំណេះដឹងនៃការប្រើប្រាស់ភាសាខ្មែរនិងភាសាអង់គ្លេសមានធ្វើឡើង ហើយការអនុញ្ញាតឱ្យចូលរៀនគឺអាស្រ័យលើលទ្ធផលនៃការប្រឡងនេះ។ ប្រសិនបើសិស្សត្រូវបានអនុញ្ញាតឱ្យចូលរៀន នោះសមត្ថភាពនៃការប្រើប្រាស់ភាសារបស់ពួកគាត់នឹងមានឥទ្ធិពលមកលើកម្មវិធីសិក្សា។

ក្រោយពេលសិស្សចូលរៀន សាលាមាននីតិវិធីនៃការវាស់ស្ទង់សមត្ថភាពរបស់សិស្សជាប់ជានិច្ច ដើម្បីតាមដានវិសាលភាពដែលសិស្សទទួលបានជាប្រយោជន៍ពីកម្មវិធីសិក្សារបស់សាលា ហើយសាលាក៏នឹងប្រើនីតិវិធីដ៏មានប្រសិទ្ធភាពដើម្បីរក្សានិងជូនដំណឹងដល់មាតាបិតាឬអាណាព្យាបាលឱ្យជ្រាបអំពីការសម្រេច អនុញ្ញាតឱ្យសិស្សបន្តការសិក្សា។

សាលាអន្តរជាតិហ្សាម៉ាន់ ជឿថា សមាជិកនៃសហគម៍អប់រំរបស់យើងគ្រប់រូបត្រូវតែបង្ហាញពីការយល់ដឹងនិងឱ្យតម្លៃដល់លក្ខណៈចម្រុះនៃជាតិសាសន៍ (diversity)។ ហេតុនេះ ពួកគាត់ត្រូវគាំទ្របរិយាកាសនៃការគោរពជារួម។ សិស្សរបស់យើងត្រូវតែដឹងថា ចំណុចមួយនេះគឺជាជំនឿស្នូលមួយរបស់សាលា។

ពាក់ព័ន្ធនឹងតម្រូវការរបស់សាលាលើការសិក្សានិងឥរិយាបថរបស់សិស្ស សិស្សានុសិស្សត្រូវតែរស់នៅជាមួយមាតាបិតាឬអាណាព្យាបាលស្របច្បាប់ ហើយសាលាតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាឱ្យបានគ្រប់ចំនួន។ ក្រៅពីនេះ សិស្សត្រូវតែអាចបំពេញឱ្យបានតាមលក្ខខណ្ឌរបស់សាលាពាក់ព័ន្ធនឹងកម្រិតអាយុសិក្សា (chronological age) ដែលសាលាកំណត់។

ប្រសិនបើសិស្សអាចគោរពតាមលក្ខខណ្ឌទាំងនេះ ក៏ដូចជាសម្រេចបានសមិទ្ធផលសិក្សា និងមានស្ដង់ដាឥរិយាបថដូចសាលាបានកំណត់ នោះសាលានឹងធានាជូននូវការអនុញ្ញាតឱ្យសិស្សបន្តការសិក្សាតទៅទៀត។

កម្មវិធីសិក្សានៅកម្រិតបឋមសិក្សា និងវិទ្យាល័យនៃសាលាអន្តរជាតិហ្សាម៉ាន់អនុវត្តតាមកម្មវិធីសិក្សាខេមប្រ៊ីជ ហើយធានាថា សិស្សគ្រប់រូបទទួលបានប្រយោជន៍ពីទិសដៅនិងគុណតម្លៃនៃកម្មវិធីអប់រំនេះ ដែលមានជាអាទិ៍ការជឿជាក់លើបម្រើបម្រាស់ព័ត៌មាននិងគំនិតខុសពីគេ ការទទួលខុសត្រូវ ការចេះឆ្លើយតប ការគោរពអ្នកដទៃ ភាពជាអ្នកសិក្សាបែបឆ្លុះបញ្ចាំង ការអភិវឌ្ឍសមត្ថភាពសិក្សា នវានុ​វត្តន៍ ​និងការត្រៀមខ្លួនតបនឹងផលវិបាកថ្មីៗនៅថ្ងៃអនាគត ការចូលរួមទាំងចំណេះនិងការងារសង្គម ការត្រៀមខ្លួនរួចរាល់ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងពិភពលោក និងការផ្លាស់ប្ដូរជីវិតរបស់អ្នកដទៃ ការចេះស្គាល់ពីអត្តសញ្ញាណខ្លួនឯង ភាពចាស់ទុំ ភាពជាពលរដ្ឋសកល និងសមត្ថភាពសហការជាមួយអ្នកដទៃនៅរាល់ទិដ្ឋភាពទាំងឡាយនៃជីវិត។

រីឯថ្នាក់មត្តេយ្យសិក្សាវិញ សាលាជ្រើសរើសយកកម្មវិធីសិក្សាតាមស្ដង់ដាអូស្រ្ដាលី (Australian framework)។ សាលាជ្រើសយកកម្មវិធីសិក្សានេះ ដោយសារវាអាចជួយកុមារតូចៗឱ្យត្រៀមខ្លួនចំពោះការសិក្សានៅក្នុងកម្មវិធីខេមប្រ៊ីជ ដែលពួកគាត់នឹងត្រូវសិក្សានៅក្នុងឆ្នាំសិក្សាក្រោយមកទៀត។

គោលការណ៍នៃជំនួយបន្ថែមលើការប្រើប្រាស់ភាសា

ការអនុញ្ញាតឱ្យសិស្សចុះឈ្មោះចូលរៀននៅ សាលាអន្តរជាតិហ្សាម៉ាន់ គឺអាស្រ័យថាតើ សាលា និងកម្មវិធីសិក្សារបស់សាលាអាចបំពេញសេចក្តីត្រូវការលើការអប់រំរបស់សិស្សបានដែរឬអត់។ សាលាអន្តរជាតិហ្សាម៉ាន់ គឺជាសាលាពីរភាសា។ ការប្រឡងស្ទង់សមត្ថភាពភាសាអង់គ្លេសនឹងអាចសម្រេចថាតើ សាលាសមនឹងទទួលសិស្សដែរឬទេ និងថាតើ សិស្សគួរអនុវត្តតាមកម្មវិធីអប់រំរបស់សាលាដែរឬអត់។

សិស្សដែលត្រូវការជំនួយបន្ថែមលើភាសាអង់គ្លេសជំនាញដើម្បីអាចសិក្សានៅក្នុងកម្មវិធីសិក្សារបស់សាលាបាន នឹងទទួលបានការអប់រំភាសាដ៏សមស្របពីសំណាក់លោកគ្រូ អ្នកគ្រូដែលមានសមត្ថភាព។ កម្មវិធីសិក្សាភាសាអង់គ្លេសជាភាសាទីពីរ (ESL programme) ត្រូវបានអភិវឌ្ឍឱ្យកាន់តែប្រសើរឡើង ដើម្បីធានាថា សិស្សគ្រប់រូបមានឱកាសល្អបំផុតក្នុងការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។

 

គោលការណ៍នៃជំនួយបន្ថែមលើការរៀនសូត្រ

គោលការណ៍នៃជំនួយបន្ថែមលើការរៀនសូត្ររបស់សាលាអន្តរជាតិហ្សាម៉ាន់មានលក្ខណៈបទបែន ហើយសាលាតែងតែបម្រើដល់សេចក្តីត្រូវការរបស់សិស្សម្នាក់ៗជានិច្ច។ ជំនួយបន្ថែមទាំងនេះមានជាអាទិ៍ការសិក្សារវាងសិស្សម្នាក់និងគ្រូម្នាក់ ឬសិក្សាក្នុងថ្នាក់រៀនតូចៗបន្ថែមពីលើថ្នាក់រៀនធម្មតា។ សាលាយើងខ្ញុំពុំមានផ្ដល់នូវកម្មវិធីអប់រំចំពោះកុមារដែលត្រូវការការថែទាំពិសេសនោះឡើយ (Special Educational Need) ប៉ុន្តែយើងមានជាជំនួយបន្ថែមដល់សិស្សដែលមានផលវិបាកលើការសិក្សាក្នុងកម្រិតស្រាល។

សាលាអន្តរជាតិហ្សាម៉ាន់ ក៏មានជំនួយបន្ថែមលើបញ្ហាអារម្មណ៍ និងទំនាក់ទំនងសង្គមរបស់សិស្សផងដែរ តាមរយៈកម្មវិធីប្រឹក្សា ហើយសាលាមានការផ្ដោតសំខាន់ទៅលើការទំនាក់ទំនងរវាងគ្រូនិងមាតាបិតាសិស្ស ដោយនេះជាចំណុចសំខាន់ក្នុងការជួយដល់សិស្សពាក់ព័ន្ធនឹងជំនួយបន្ថែមផ្សេងៗទៀត។

សាលាមានកិច្ចសហការជាមួយក្រុមការងារខាងក្រៅផងដែរ ក្នុងការជួយសិស្សដែលត្រូវការជំនួយបន្ថែមលើការសិក្សា ប៉ុន្តែមាតាបិតាឬអាណាព្យាបាលត្រូវចេញថ្លៃចំណាយលើសេវាកម្មខាងក្រៅទាំងនោះ។ សូមបញ្ជាក់ថា សេវាកម្មខាងក្រៅទាំងនេះមិនទាន់មានច្រើនទូលំទូលាយនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។

សាលាអន្តរជាតិហ្សាម៉ាន់ មានបុគ្គលិកបម្រើសេវាជំនួយបន្ថែម ដែលមានគុណវុឌ្ឍិនិងបទពិសោធន៍ការងារ ហើយចំនួនរបស់ពួកគាត់មានលក្ខណៈសមស្របទៅនឹងចំនួនរបស់សិស្សនៅសាលាយើងដែលត្រូវការជំនួយបន្ថែម។ សហគមន៍សិក្សានៃសាលាអន្តរជាតិហ្សាម៉ាន់ទាំងអស់គ្នាស្គាល់និងយល់យ៉ាងច្បាស់អំពីតួនាទីរបស់បុគ្គលិកដែលជួយដល់សិស្សពាក់ព័ន្ធនឹងជំនួយបន្ថែមលើការសិក្សា។

សេវាកម្មជំនួយបន្ថែមលើការសិក្សារបស់សិស្សមានតួនាទីជាផ្នែករួមផ្សំនៃកម្មវិធីសិក្សារបស់សាលា ហើយបុគ្គលិកសេវាកម្មជំនួយបន្ថែមសហការជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ដើម្បីផ្ដល់នូវការអប់រំល្អបំផុតដល់សិស្ស។