ដាក់ពាក្យ​ឥឡូវនេះ

សាលាអន្តរជាតិហ្សាម៉ាន់ គឺជាគ្រឹះស្ថានអប់រំមួយនៅទីក្រុងភ្នំពេញ ដែលមហាជនឱ្យតម្លៃខ្ពស់ ហើយជារឿយៗ មាតាបិតាសិស្សដ៏ច្រើនលើសលុបមានបំណងចុះឈ្មោះឱ្យបុត្រធីតាចូលរៀន ដើម្បីទាញយកប្រយោជន៍ពីការអប់រំដែលសាលាផ្ដល់ជូន។
ដូច្នេះ ដើម្បីកុំឱ្យបុត្រធីតារបស់លោកអ្នកបាត់បង់ឱកាសសិក្សានៅសាលាអន្តរជាតិហ្សាម៉ាន់ សូមអញ្ចើញទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីធ្វើការណាត់ជួប ឬ ស្នើសុំពិនិត្យគ្រឹះស្ថានរបស់យើងខ្ញុំ នៅតាមសាខាដែលសមស្របទៅនឹងជម្រើសនៃការសិក្សារបស់បុត្រធីតាលោកអ្នក។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចុះឈ្មោះ និងមានបំណងមកមើលគ្រឹះស្ថានរបស់យើងខ្ញុំ ឬធ្វើការណាត់ជួប សូមលោកអ្នកបំពេញពាក្យសុំចូលរៀនតាមតំណរនេះ ឬផ្ញើអ៊ីមែលទៅកាន់ admission@zamanisc.edu.kh

ការអនុញ្ញាតឱ្យសិស្សចុះឈ្មោះចូលរៀននៅ សាលាអន្តរជាតិហ្សាម៉ាន់គឺអាស្រ័យលើថាតើ សាលា និងកម្មវិធីសិក្សារបស់សាលាអាចបំពេញសេចក្តីត្រូវការលើការអប់រំរបស់សិស្សបានដែរឬអត់។ សិស្សអាចចុះឈ្មោះចូលរៀននៅសាលាបាន ពេញមួយឆ្នាំសិក្សា ប៉ុន្តែការអនុញ្ញាតឱ្យចូលរៀន គឺអាស្រ័យទៅលើថ្នាក់រៀននិងកម្រិតសិក្សាដែលនៅមានទំនេរ។ សម្រាប់ការអនុញ្ញាតឱ្យចុះឈ្មោះចូលរៀនចំពោះកុមារតូចៗ (toddlers) នៅថ្នាក់មត្តេយ្យសិក្សា នឹងបើកឱ្យចុះឈ្មោះចំនួនពីរដងក្នុងមួយឆ្នាំសិក្សា។ គួរគូសបញ្ជាក់ផងដែរថា ថេរវេលាចុះឈ្មោះដែលមមាញឹកជាងគេគឺ នៅខែមីនា ដោយហេតុថាឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនៅ  ខែសីហា។

សំណុំបែបបទសុំចុះឈ្មោះចូលរៀននៅ សាលាអន្តរជាតិហ្សាម៉ាន់ ត្រូវតែបំពេញឱ្យបានគ្រប់ ត្រឹមត្រូវ ដោយអមជាមួយឯកសារពាក់ព័ន្ធនានាដែលសាលាស្នើសុំ។ សំណុំបែបបទសុំចុះឈ្មោះចូលរៀនអាចទាញយកពីគេហទំព័ររបស់សាលា ឬអាចស្វែងរកបាននៅគ្រប់សាខាទាំងបី។

ដំណាក់កាលទី១៖​  ការប្រគល់សំណុំបែបបទព័ត៌មាន

ត្រូវភ្ជាប់ជូននូវឯកសារដូចមានខាងក្រោម៖

  • រូបថត 4×6 របស់សិស្សចំនួនពីរសន្លឹក និងរូបថត 4×6 របស់ឪពុកម្ដាយ ម្នាក់មួយសន្លឹក​ (ទុកបិទលើកាតដើម្បីមកទទួលសិស្សចេញពីសាលា សម្រាប់សាខាបឋមសិក្សា និងមត្តេយ្យសិក្សា)
  • លិខិតឆ្លងដែនថតចម្លងរបស់សិស្សចំនួនមួយច្បាប់ សំបុត្រកំណើតថតចម្លងរបស់សិស្សចំនួនមួយសន្លឹកលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណថតចម្លងរបស់ឪពុកម្ដាយចំនួនមួយច្បាប់
  • កំណត់ត្រា ឬរបាយការណ៍សិក្សាពីសាលាមុន យ៉ាងតិចណាស់នៅពីរឆ្នាំចុងក្រោយ (ជាភាសាអង់គ្លេសសម្រាប់កម្មវិធីសិក្សាអន្តរជាតិ និងទាំងអង់គ្លេសនិងខ្មែរសម្រាប់កម្មវិធីសិក្សាពីរភាសា)
  • វិញ្ញាបនបត្រប្រឡងថ្នាក់ជាតិសម្រាប់ថ្នាក់ទី៦ ឬទី៩ (សម្រាប់កម្មវិធីសិក្សាពីរភាសា) និងសៀវភៅសិក្ខាគារិក ។
  • ត្រូវប្រគល់ជូនសាលាផងដែរ នូវសៀវភៅប្រវត្តិសុខភាពរបស់សិស្ស អមជាមួយភស្តុតាងនៃការចាក់ថ្នាំបង្ការរោគនានា។
  • កិច្ចព្រមព្រៀងរបស់មាតាបិតា និងកិច្ចព្រមព្រៀងលើគោលការណ៍នៃការបង់ថ្លៃសាលាត្រូវចុះហត្ថលេខានិងប្រគល់ឱ្យសាលា អមជាមួយសំណុំបែបបទព័ត៌មានរបស់សិស្ស ដូចបានរៀបរាប់ខាងលើ និងត្រូវបំពេញឱ្យបានគ្រប់ ត្រឹមត្រូវ នៅពេលប្រគល់ជូនសាលា។
  • លិខិតអនុសាសន៍ ឬលិខិតយោបល់ (recommendation letter) ពីសាលាមុនរបស់សិស្សក៏តម្រូវឱ្យមានផងដែរ។ លិខិតនេះអាចផ្ញើជូន សាលាអន្តរជាតិហ្សាម៉ាន់ តាមរយៈអ៊ីមែលដោយផ្ទាល់ ពីសាលាមុន ឬ អាចភ្ជាប់ជូនតាមសំណុំបែបបទសុំចុះឈ្មោះចូលរៀន។

 

ដំណាក់កាលទី២៖ ការធ្វើតេស្តចូលរៀន និងការសម្ភាសន៍

សាលានឹងពិនិត្យសំណុំបែបបទចុះឈ្មោះចូលរៀនរបស់សិស្ស បន្ទាប់ពីសាលាបានទទួលភា្លម។ តេស្តចូលរៀន លើមុខវិជ្ជាភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្រ្ត (ចំពោះសិស្សដែលជ្រើសរើសចូលរៀនក្នុងកម្មវិធីសិក្សាពីរភាសានឹងត្រូវធ្វើតេស្តមុខវិជ្ជាភាសាខ្មែរផងដែរ)ក៏នឹងត្រូវរៀបចំសម្រាប់សិស្ស បន្ទាប់ពីបានត្រួតពិនិត្យទៅលើបែបបទចុះឈ្មោះចូលរៀន។

ការណាត់ជួបសម្ភាសន៍ជាមួយសិស្ស ដែលបានស្នើសុំចុះឈ្មោះចូលរៀន នឹងត្រូវរៀបចំឡើងនៅក្រោមការសម្ភាសន៍របស់ក្រុមការងារទទួលបន្ទុកចុះឈ្មោះសិស្សចូលរៀន ដែលមានសមាសភាពដូចជា នាយកសាលា និងបុគ្គលិកការិយាល័យចុះឈ្មោះសិស្សចូលរៀន ។ របាយការណ៍/ឯកសារចាំបាច់របស់អតីតសាលារបស់សិស្ស អាចនឹងត្រូវបានស្នើសុំ នៅក្រោយពេលសម្ភាសន៍។

ដំណាក់កាលទី៣៖ លទ្ធផល

បន្ទាប់ពីទម្រង់ការនៃដំណើរការសុំចុះឈ្មោះចូលរៀនត្រូវបានធ្វើឡើង និងពិនិត្យរួចរាល់ សាលានឹងផ្ញើជូនសិស្សវិញនូវ «លិខិតអនុញ្ញាតឱ្យចុះឈ្មោះចូលរៀន ឬ លិខិតបដិសេធ»

បំណែងចែកកម្រិតនិងអាយុសិក្សា
កម្មវិធីអប់រំការវាយតម្លៃតាមរយៈការប្រឡងពីក្រៅ
សាលាអាយុថ្នាក់សិក្សា
អន្តរជាតិ
ថ្នាក់សិក្សា
ជាតិ
អន្តរជាតិពីរភាសាអន្តរជាតិពីរភាសា
មត្តេយ្យសិក្សា២ ឆ្នាំសម្រាប់ថ្នាក់ កុមារតូចសម្រាប់ថ្នាក់ កុមារតូច
៣ ឆ្នាំ
៤ ឆ្នាំមុនមត្តេយ្យសិក្សាមុនមត្តេយ្យសិក្សា
៥ ឆ្នាំមត្តេយ្យ សិក្សាមត្តេយ្យ សិក្សា
បឋមសិក្សា៦ឆ្នាំថ្នាក់ទី ១ថ្នាក់ទី ១Cambridge Primaryគុណភាពកម្រិតសិក្សា
កម្មវិធីជាតិ+CLIL
៧ឆ្នាំថ្នាក់ទី ២ថ្នាក់ទី ២
៨ឆ្នាំថ្នាក់ទី ៣ថ្នាក់ទី ៣
៩ឆ្នាំថ្នាក់ទី ៤ថ្នាក់ទី ៤
១០ឆ្នាំថ្នាក់ទី ៥ថ្នាក់ទី ៥
វិទ្យាល័យ១១ឆ្នាំថ្នាក់ទី ៦ថ្នាក់ទី ៦គុណភាពកម្រិតសិក្សា
កម្មវិធីជាតិ+CLIL
Cambridge Checkpointsគុណភាពកម្រិតសិក្សាកម្មវិធីជាតិ
១២ឆ្នាំថ្នាក់ទី ៧ថ្នាក់ទី ៧Cambridge Secondary
Cambridge Checkpointsគុណភាពកម្រិតសិក្សាកម្មវិធីជាតិ(ប្រឡងបញ្ចប់)+កម្រិតអន្តរជាតិ (IELTS+SAT)
១៤ឆ្នាំថ្នាក់ទី ៩ថ្នាក់ទី ៩IGCSE
គុណភាពកម្រិតសិក្សា
កម្មវិធីជាតិ+CLIL
IGCSE
១៦ឆ្នាំថ្នាក់ទី ១១ថ្នាក់ទី ១១A Level/ SAT/IELTSA Levelគុណភាពកម្រិតសិក្សាកម្មវិធីជាតិ (ប្រឡងបញ្ចប់)+កម្រិតអន្តរជាតិ (IELTS+SAT)
១៧ឆ្នាំថ្នាក់ទី១២ថ្នាក់ទី១២

 ពាក្យសុំចុះឈ្មោះចូលរៀន​ ចុចត្រង់នេះ

 សំណុំបែបបទនៃការអនុញ្ញាតឱ្យចូលរៀន​ ចុចត្រង់នេះ

សំណុំបែបបទនៃប្រវត្តិសុខភាពសិស្ស ចុចត្រង់នេះ

សំណុំបែបបទនៃលិខិតណែនាំ ចុចត្រង់នេះ