ថ្លៃ​សាលា​រៀន

គោលការណ៍ នៃការបង់ថ្លៃសិក្សា ​២០១៨-២០១៩
សាលាអន្តរជាតិហ្សាម៉ាន់ប្រកាសជាផ្លូវការ នូវរចនាសម្ព័ន្ធថ្មីនៃការបង់ថ្លៃសិក្សា សម្រាប់ឆ្នាំសិក្សា​២០១៨-២០១៩
កម្មវិធីសិក្សាកម្រិតថ្នាក់ម៉ោងសិក្សាប្រភេទនៃការបង់ថ្លៃការបង់ពេញសម្រាប់១ឆ្នាំសិក្សាបង់ជាដំណាក់កាល
រហូតដល់ខែមេសានៅក្នុងខែមេសាចាប់ពីខែឧសភា
អន្តរជាតិកុមារទើបចេះដើរពេញមួយថ្ងៃថ្លៃសិក្សា $ 2,835 $ 2,935 $  3,025
អន្តរជាតិកុមារទើបចេះដើរកន្លះថ្ងៃថ្លៃសិក្សា $ 1,960 $ 2,060 $  2,125
ថ្លៃដាក់ពាក្យ $ 250 $ 250 $ 500
ថ្លៃចុះឈ្មោះ $ 500 $ 500 $  500
កម្មវិធីសិក្សាកម្រិតថ្នាក់ម៉ោងសិក្សាប្រភេទនៃការបង់ថ្លៃការបង់ពេញសម្រាប់១ឆ្នាំសិក្សាបង់ជាដំណាក់កាល
រហូតដល់ខែមេសានៅក្នុងខែមេសាចាប់ពីខែឧសភា
អន្តរជាតិទារកដ្ឋានពេញមួយថ្ងៃថ្លៃសិក្សា $ 2,835 $ 2,935 $ 3,025
អន្តរជាតិទារកដ្ឋានកន្លះថ្ងៃថ្លៃសិក្សា $ 1,960 $ 2,060 $  2,125
ថ្លៃដាក់ពាក្យ $ 250 $ 250 $ 500
ថ្លៃចុះឈ្មោះ $  500 $ 500 $ 500
កម្មវិធីសិក្សាកម្រិតថ្នាក់ម៉ោងសិក្សាប្រភេទនៃការបង់ថ្លៃការបង់ពេញសម្រាប់១ឆ្នាំសិក្សាបង់ជាដំណាក់កាល
រហូតដល់ខែមេសានៅក្នុងខែមេសាចាប់ពីខែឧសភា
អន្តរជាតិថ្នាក់ត្រៀមមត្តេយ្យសិក្សាពេញមួយថ្ងៃថ្លៃសិក្សា $ 4,020 $ 4,120 $ 4,245
អន្តរជាតិមត្តេយ្យសិក្សាពេញមួយថ្ងៃថ្លៃសិក្សា $ 4,020 $ 4,120 $  4,245
ថ្លៃដាក់ពាក្យ $ 250 $ 250 $ 500
ថ្លៃចុះឈ្មោះ $  500 $  500 $ 500
កម្មវិធីសិក្សាកម្រិតថ្នាក់ម៉ោងសិក្សាប្រភេទនៃការបង់ថ្លៃការបង់ពេញសម្រាប់១ឆ្នាំសិក្សាបង់ជាដំណាក់កាល
រហូតដល់ខែមេសានៅក្នុងខែមេសាចាប់ពីខែឧសភា
កម្មវិធីសិក្សាពីរភាសាបឋមសិក្សា
ថ្នាក់ទី​(1-2-3)
ពេញមួយថ្ងៃថ្លៃសិក្សា $ 4,860 $ 4,960 $  5,110
កម្មវិធីសិក្សាពីរភាសាបឋមសិក្សា ថ្នាក់ទី​(4-5-6)ពេញមួយថ្ងៃថ្លៃសិក្សា $ 5,075 $ 5,175 $  5,330
ថ្លៃដាក់ពាក្យ $ 350 $  350 $  700
ថ្លៃចុះឈ្មោះ $  550 $ 550 $ 550
កម្មវិធីសិក្សាកម្រិតថ្នាក់ម៉ោងសិក្សាប្រភេទនៃការបង់ថ្លៃការបង់ពេញសម្រាប់១ឆ្នាំសិក្សាបង់ជាដំណាក់កាល
រហូតដល់ខែមេសានៅក្នុងខែមេសាចាប់ពីខែឧសភា
អន្តរជាតិបឋមសិក្សា ថ្នាក់ទី​(1-2-3)ពេញមួយថ្ងៃថ្លៃសិក្សា $ 7,170 $ 7,270 $ 7,500
អន្តរជាតិបឋមសិក្សា ថ្នាក់ទី​(4-5-6)ពេញមួយថ្ងៃថ្លៃសិក្សា $ 7,730 $ 7,830 $ 8,065
ថ្លៃដាក់ពាក្យ $ 350 $ 350 $ 700
ថ្លៃចុះឈ្មោះ $ 550 $  550 $ 550
កម្មវិធីសិក្សាកម្រិតថ្នាក់ម៉ោងសិក្សាប្រភេទនៃការបង់ថ្លៃការបង់ពេញសម្រាប់១ឆ្នាំសិក្សាបង់ជាដំណាក់កាល
រហូតដល់ខែមេសានៅក្នុងខែមេសាចាប់ពីខែឧសភា
កម្មវិធីសិក្សាពីរភាសាអនុវិទ្យាល័យ ថ្នាក់ទី​ (7-8-9)ពេញមួយថ្ងៃថ្លៃសិក្សា $ 5,960 $  6,060 $ 6,245
កម្មវិធីសិក្សាពីរភាសាវិទ្យាល័យ ថ្នាក់ទី​ (10-11-12)ពេញមួយថ្ងៃថ្លៃសិក្សា $ 6,185 $ 6,285 $ 6,475
ថ្លៃដាក់ពាក្យ $  400 $ 400 $ 800
ថ្លៃចុះឈ្មោះ $  550 $ 550 $ 550
កម្មវិធីសិក្សាកម្រិតថ្នាក់ម៉ោងសិក្សាប្រភេទនៃការបង់ថ្លៃការបង់ពេញសម្រាប់១ឆ្នាំសិក្សាបង់ជាដំណាក់កាល
រហូតដល់ខែមេសានៅក្នុងខែមេសាចាប់ពីខែឧសភា
អន្តរជាតិអនុវិទ្យាល័យ ថ្នាក់​ទី (7-8-9)ពេញមួយថ្ងៃថ្លៃសិក្សា $ 8,275 $ 8,375 $ 8,625
អន្តរជាតិវិទ្យាល័យ ថ្នាក់ទី​ (10-11-12)ពេញមួយថ្ងៃថ្លៃសិក្សា $ 8,720 $ 8,820 $  9,085
ថ្លៃដាក់ពាក្យ $ 400 $ 400 $ 800
ថ្លៃចុះឈ្មោះ $ 550 $ 550 $ 550

 

គោលការណ៍ថ្លៃសិក្សារបស់សាលាអន្តរជាតិហ្សាម៉ាន់ ត្រូវបានយកមកអនុវត្តដោយគណៈគ្រប់គ្រងសាលា នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧។ ថ្លៃសិក្សាទាំងអស់ត្រូវបានគិតជាដុល្លារសហរដ្ឋអាមេរិក។

 

1. ថ្លៃសាលា

a. ថ្លៃដាក់ពាក្យ៖ បង់តែម្តងគត់ ខណៈពេលសិស្សរៀននៅសាខាដដែល(បង់ហើយមិនអាចដកយកវិញ ឬផ្ទេរបានឡើយ ហើយត្រូវបង់នៅពេលដាក់ពាក្យ)។

b. ថ្លៃចុះឈ្មោះចូលរៀន៖ ត្រូវតែបង់ជាប្រចាំឆ្នាំ ដើម្បីរក្សាកន្លែងរបស់កូនអ្នកនៅក្នុងសាលា សម្រាប់ឆ្នាំសិក្សាបន្ទាប់ និងរួមទាំងថ្លៃសៀវភៅសិក្សា (បង់ហើយមិនអាចដកយកវិញ ឬផ្ទេរបានឡើយ)។

c. ថ្លៃសិក្សា៖ សូមពិនិត្យមើលតារាងខាងក្រោម។

d. ថ្លៃបង់ផ្សេងៗទៀត៖ នៅក្នុងអំឡុងពេលឆ្នាំសិក្សានេះ ការចំណាយផ្សេងៗទៀតអាចកើតមានឡើង និងមិនបានបង្ហាញនៅក្នុងសន្លឹកគោលការណ៍នេះឡើយ ប៉ុន្តែមាតាបិតាសិស្ស ត្រូវបង់លើការចំណាយទាំងនោះដែលមានដូចជា ក្លឹបសិក្សា ដំណើរទស្សនកិច្ចសិក្សា កម្មវិធីក្រៅម៉ោងសិក្សា ការធ្វើដំណើរ អាហារថ្ងៃត្រង់ ឯកសណ្ឋានសាលា សៀវភៅសិក្សាសម្រាប់រៀនបន្ថែម ការប្រឡងខាងក្រៅ ។ល។

 

2. ជម្រើស និងការបញ្ចុះតម្លៃទៅលើការបង់ថ្លៃសិក្សា

a. ជម្រើសនៃការបង់ថ្លៃសិក្សា (អាចជ្រើសយកនៅពេលដាក់ពាក្យ ឬចុះឈ្មោះចូលរៀនឡើងវិញ)៖ ត្រូវតែបញ្ជាក់ នៅពេលដាក់ពាក្យ ឬចុះឈ្មោះចូលរៀនឡើងវិញ ឬនៅពេលជាបន្តបន្ទាប់ទៀត តាមរយៈសំណើជាលាយលក្ខណ៍អក្សរទៅកាន់ការិយាល័យហិរញ្ញវត្ថុ។ សលាកបត្របញ្ជាក់ពីការចុះឈ្មោះនឹងមានចុះកាលបរិច្ឆេទ និងថ្ងៃផុតកំណត់នៃការបង់ថ្លៃសិក្សា។ ការិយាល័យហិរញ្ញវត្ថុនឹងមិនផ្តល់នូវការក្រើនរំឭកផ្សេងទៀតឡើយ ប៉ុន្តែអាចមានជាការទំនាក់ទំនងតាមទូរស័ព្ទផ្ទាល់។
ជម្រើសនៃការបង់ថ្លៃសិក្សា៖ ការបង់ម្តងទាំងអស់ ការបង់ជាដំណាក់កាលចំនួន០២លើក ការបង់ជាដំណាក់កាលចំនួន០៤លើក។

b. ការបញ្ចុះតម្លៃ
លក្ខណៈគ្រួសារ៖ ១៥% ត្រូវបានបញ្ចុះតម្លៃជូនសម្រាប់ថ្លៃសិក្សារបស់កូនទី២។ ២០%សម្រាប់ថ្លៃសិក្សារបស់កូនទី៣ និងកូនបន្តបន្ទាប់ទៀត។ គោលការណ៍នេះត្រូវបានអនុវត្ត នៅរាល់សាខាទាំងអស់ដែលរួមមានមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ និងសាកលវិទ្យាល័យ។ ការបញ្ចុះតម្លៃសិក្សាត្រូវបានអនុវត្តលើកូនដែលដាក់ពាក្យនៅចុងក្រោយគេបង្អស់។
កំណត់សម្គាល់៖ ការបញ្ចុះតម្លៃផ្សេងទៀតទៅលើថ្លៃសិក្សា មិនត្រូវបានយកមកអនុវត្ត នៅក្រោមគោរណ៍នៃការបញ្ចុះតម្លៃនេះឡើយ។

 

3. ការបង់ថ្លៃសិក្សាយឺតយ៉ាវ

a. ការទទួលខុសត្រូវ៖ មាតាបិតាឬអាណាព្យាបាល ត្រូវតែទទួលខុសត្រូវចំពោះការបង់ថ្លៃសិក្សាឱ្យបានទាន់ពេលវេលា។

b. កាលបរិច្ឆេទផុតកំណត់នៃការបង់ត្រូវបានបញ្ជាក់នៅក្នុងវិក័យបត្រ នៅពេលចុះឈ្មោះ(ឬចុះឈ្មោះឡើងវិញ)។ ការបង់ថ្លៃសិក្សាយឺត ១៥ថ្ងៃ ក្រោយថ្ងៃផុតកំណត់នៃការបង់ថ្លៃសិក្សា ត្រូវបានអនុញ្ញាត ដោយគ្មានការផាកវិន័យអ្វីឡើយ ប៉ុន្តែត្រូវមានការឯកភាពជាលាយលក្ខណ៍អក្សរពីការិយាល័យហិរញ្ញវត្ថុ។

c. ការបង់ថ្លៃសិក្សាយឺតតិចជាង៣០ថ្ងៃ ត្រូវបង់ការផាកវិន័យចំនួន50$។ ប្រសិនបើថ្លៃសិក្សានៅតែមិនត្រូវបានទូទាត់ ឈ្មោះរបស់សិស្សអាចមិនត្រូវបានធានាជូនសម្រាប់ត្រីមាសដែលនៅសល់នោះឡើយ ហើយរបាយការណ៍សាលា ប្រតិបត្តិពិន្ទុ វិញ្ញាបនបត្រ និងរបាយការណ៍ដទៃទៀតអាចត្រូវរក្សាទុក រីឯសិស្សវិញអាចត្រូវបានដកចេញពីការធ្វើដំណើរ ឬ សកម្មភាពនៃទស្សនកិច្ចនានា លុះត្រាតែថ្លៃសិក្សាត្រូវបានទូទាត់រួចរាល់។

d. ការបង់ថ្លៃសិក្សាយឺតលើសពី៣០ថ្ងៃ ត្រូវបង់ការផាកវិន័យចំនួន$100។ សិស្សអាចត្រូវបានដកចេញពីការប្រឡង ឬការវាយតម្លៃការសិក្សា និងត្រូវបានព្យួរឈ្មោះ លុះត្រាតែថ្លៃសិក្សាត្រូវបានទូទាត់រួចរាល់។

e. សាលាសូមរក្សាសិទ្ធិព្យួរការសិក្សារបស់សិស្ស ដែលមានការយឺតយ៉ាវក្នុងការបង់ថ្លៃសិក្សាចាប់ពី៣០ថ្ងៃឡើងទៅ។

f. ការដាក់ពាក្យយឺត៖ ថ្លៃសិក្សា គឺត្រូវបានបង់ទៅតាមត្រីមាស ចំណែកឯថ្លៃដាក់ពាក្យ និងថ្លៃចុះឈ្មោះ គឺនៅដដែល។

 

4. លក្ខខណ្ឌផ្សេងទៀត

a. ប្រាក់សងត្រឡប់វិញ នៅពេលដកឈ្មោះឈប់រៀន៖ សាលានឹងពិចារណាសងប្រាក់ឱ្យវិញ លុះត្រាតែសំណុំបែបបទសុំដកឈ្មោះត្រូវបានបំពេញគ្រប់ត្រឹមត្រូវ និងលុះត្រាតែសិស្សនោះមិនមានវត្តមានមកសិក្សានៅត្រីមាសណាមួយទាំងមូល។ ចំណែកឯថ្លៃដាក់ពាក្យនិងថ្លៃចុះឈ្មោះមិនអាចដកយកវិញបានឡើយ។

b. លក្ខខណ្ឌផ្សេងៗ៖ មាតាបិតាដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុអាចសរសេរកិច្ចព្រមព្រៀងពន្យារពេលនៃការបង់ថ្លៃសិក្សាក្នុងរយៈពេលខ្លី ជូនទៅនាយកសាលា។ យ៉ាងណាមិញ សំណើក្នុងការបន្តការសិក្សាដោយមិនបង់ថ្លៃក្នុងរយៈពេលចាប់ពីមួយត្រីមាសឡើងទៅ ត្រូវតែផ្ដល់ដំណឹងជូនគណៈគ្រប់គ្រងសាលាដើម្បីពិចារណាលើបញ្ហា។

c. ការផ្លាស់ប្តូរដោយគ្មានការផ្តល់ដំណឹងជាមុន៖ ថ្លៃសិក្សាអាចប្រែប្រួល ស្របតាមការសម្រេចរបស់គណៈគ្រប់គ្រង ដោយពុំមានការផ្តល់ដំណឹងជាមុនឡើយ ហើយចំនួនប្រាក់ដែលឡើងថ្លៃអាចទុកប្រើសម្រាប់ការបង់ពន្ធទៅឱ្យរាជរដ្ឋាភិបាល ដែលជាបន្ទុករបស់សាលា។

d. វិធីសាស្ត្រក្នុងការបង់ថ្លៃសិក្សា៖ ប្រាក់បញ្ញើនៅធានាគាដោយផ្ទាល់ ការផ្ទេរប្រាក់ ឬមូលប្បទានបត្រ ដែលដកចេញពីធានាគារសម្រាប់ការបង់ថ្លៃសិក្សាទាំងអស់ (ថ្លៃសេវាធានាគាត្រូវចេញដោយមាតាបិតា/អាណាព្យាបាលរបស់សិស្ស)។ សូមផ្ទេរប្រាក់តាមរយៈធនាគារ ABA ឈ្មោះគណនី៖ Zaman Co., Ltd; លេខគណនី៖ ‎000132925

***សម្រាប់ការបង់ជាដំណាក់កាល សាច់ប្រាក់អាចបង់ដោយផ្ទាល់នៅការិយាល័យហិរញ្ញវត្ថុរបស់សាលា។
e. ព័ត៌មានបន្ថែម៖ រាល់វិក័យប័ត្រ របាយការណ៍ធនាគារ និងការទំនាក់ទំនងលុយកាក់នានា គឺធ្វើឡើងជាភាសាអង់គ្លេស។ ចំពោះមាតាបិតាដែលត្រូវការព័ត៌មានបន្ថែម ឬជំនួយផ្សេងៗ អាចទាក់ទងមកកាន់ការិយាល័យហិរញ្ញវត្ថុរបស់សាលាដោយផ្ទាល់។

f. ក្នុងករណីវិវាទ ប្រសិនបើមាតាបិតាពុំមានបង្កាន់ដៃបង់ថ្លៃសិក្សាចុងក្រោយទេនោះ ការកត់ត្រាដែលមាននៅក្នុងរបាយការណ៍នៃការទូទាត់ប្រាក់កាក់របស់សាលានឹងត្រូវបានសម្រេចថាបានការ។