នីតិវិធីនៃការសុំឈប់

សិស្សដែលមានបំណងចាកចេញពីសាលាអន្តរជាតិហ្សាម៉ាន់ ទោះជានៅអំឡុងពេលសិក្សាក្ដីឬដំណាច់ឆ្នាំសិក្សាក្ដី ត្រូវទៅសុំនិងបំពេញពាក្យសុំឈប់ នៅចន្លោះរយៈពេល៤ទៅ៥ថ្ងៃ​ នៅមុនពេលដែលខ្លួនឈប់។ ពាក្យសុំឈប់ត្រូវបានប្រើដើម្បីធានាថា សម្ភារនិងសៀវភៅដែលខ្ចីពីបណ្ណាល័យ ត្រូវបានប្រគល់ជូនសាលាវិញនៅក្នុងសភាពល្អ។ សំណុំបែបបទនេះមាននៅកន្លែងចុះឈ្មោះសិស្ស នៅក្រោយពេលដែលមាតាបិតាផ្ដល់ដំណឹងមកកាន់សាលាពាក់ព័ន្ធនឹងការសុំឈប់នេះ។

សូមបញ្ជាក់ថា ថ្លៃសិក្សានឹងត្រូវបន្តអនុវត្តរហូតដល់កាលបរិច្ឆេទដែលមានក្នុងពាក្យសុំឈប់និងមានចុះហត្ថលេខា។ ថ្លៃសាលាមិនអាចដកវិញឡើយ ដូចនេះបើទោះជាសិស្សសុំឈប់ក្ដីឬត្រូវសាលាបញ្ឈប់ក្ដី សាលានឹងពុំសងប្រាក់វិញឡើយ។