អាហារូបករណ៍

Scholarship-announcement-for-Primary-Checkpoint-Student

សាលាអន្តរជាតិហ្សាម៉ាន់ ខិតខំដើម្បីការរីកចម្រើនទៅមុខនៃគុណផលសិក្សារបស់សិស្សានុសិស្ស និងនាំឱ្យពួកគាត់ស្គាល់អំពីសក្តានុពលពេញលេញរបស់ខ្លួនឯង។ ដូច្នេះ ក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិហ្សាម៉ាន់ សម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើមជាងគេពីការប្រឡង Cambridge Primary Checkpoint Examinations។

លក្ខខណ្ឌក្នុងការទទួលបានអាហារូបករណ៍ ៖

. អាហារូបករណ៍នេះសម្រាប់តែសិស្សថ្នាក់ទី៦នៃ សាលាអន្តរជាតិហ្សាម៉ាន់ ដែលមានបំណង សិក្សានៅសាលាបន្តទៀត។ សម្រាប់សិស្សពីសាលារដ្ឋឬឯកជនក៏អាចទទួលបានអាហារូបករណ៍នេះដែរ ប្រសិនបើពួកគាត់អាចបានតាមលក្ខខណ្ឌផ្សេងទៀតនៃអាហារូបករណ៍នេះ និងបន្តការសិក្សារបស់ខ្លួននៅសាលាអន្តរជាតិហ្សាម៉ាន់។

. អាហារូបករណ៍នេះមានចំនួន៣កន្លែង។ សិស្សានុសិស្សអាចមានឱកាសទទួលបានអាហារូបករណ៍នេះ ប្រសិនបើពួកគាត់បានពិន្ទុ ៦.០ នៅក្នុងវិញ្ញាសារនីមួយៗ មានជាអាទិ៍ភាសាអង់គ្លេស គណិត្យវិទ្យា និងវិទ្យាសាស្រ្ត ពីការប្រឡង Cambridge Primary Checkpoint Examinations ក្នុងស៊េរីនៃការប្រឡងនៅខែឧសភា ឆ្នាំ២០១៨។

. អាហារូបករណ៍នេះមានតម្លៃ $២០០០ និងមិនគិតលើថ្លៃសិក្សា។ សុពលភាពនៃអាហារូបករណ៍គឺឆ្នាំសិក្សា ២០១៨-២០១៩។

Scholarship-announcement-for-Secondary-Checkpoint-Students

សាលាអន្តរជាតិហ្សាម៉ាន់ ខិតខំដើម្បីការរីកចម្រើនទៅមុខនៃគុណផលសិក្សារបស់សិស្សានុសិស្ស និងនាំឱ្យពួកគាត់ស្គាល់អំពីសក្តានុពលពេញលេញរបស់ខ្លួនឯង។ ដូច្នេះ ក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិហ្សាម៉ាន់ សម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើមជាងគេពីការប្រឡង Cambridge Secondary Checkpoint Examinations។

លក្ខខណ្ឌក្នុងការទទួលបានអាហារូបករណ៍ ៖

. អាហារូបករណ៍នេះសម្រាប់តែសិស្សថ្នាក់ទី៧ឬទី៨នៃ សាលាអន្តរជាតិហ្សាម៉ាន់ ដែលមានបំណង សិក្សានៅសាលាបន្តទៀត។ សម្រាប់សិស្សពីសាលារដ្ឋឬឯកជនក៏អាចទទួលបានអាហារូបករណ៍នេះដែរ ប្រសិនបើពួកគាត់អាចបានតាមលក្ខខណ្ឌផ្សេងទៀតនៃអាហារូបករណ៍នេះ និងបន្តការសិក្សារបស់ខ្លួននៅសាលាអន្តរជាតិហ្សាម៉ាន់។

. អាហារូបករណ៍នេះមានចំនួន៣កន្លែង។ សិស្សានុសិស្សអាចមានឱកាសទទួលបានអាហារូបករណ៍នេះ ប្រសិនបើពួកគាត់បានពិន្ទុ ៦.០ នៅក្នុងវិញ្ញាសារនីមួយៗ មានជាអាទិ៍ភាសាអង់គ្លេស គណិត្យវិទ្យា និងវិទ្យាសាស្រ្ត ពីការប្រឡង Cambridge Secondary Checkpoint Examinations ក្នុងស៊េរីនៃការប្រឡងនៅខែឧសភា ឆ្នាំ២០១៨។

. អាហារូបករណ៍នេះមានតម្លៃ $២០០០ និងមិនគិតលើថ្លៃសិក្សា។ សុពលភាពនៃអាហារូបករណ៍គឺឆ្នាំសិក្សា ២០១៨-២០១៩។

igcse

សាលាអន្តរជាតិហ្សាម៉ាន់ ខិតខំដើម្បីការរីកចម្រើនទៅមុខនៃគុណផលសិក្សារបស់សិស្សានុសិស្ស និងនាំឱ្យពួកគាត់ស្គាល់អំពីសក្តានុពលពេញលេញរបស់ខ្លួនឯង។ ដូច្នេះ ក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិហ្សាម៉ាន់ សម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើមជាងគេពីការប្រឡង Cambridge IGCSE Examinations។

លក្ខខណ្ឌក្នុងការទទួលបានអាហារូបករណ៍ ៖

. អាហារូបករណ៍នេះសម្រាប់តែសិស្សថ្នាក់ទី៩ឬទី១០នៃ សាលាអន្តរជាតិហ្សាម៉ាន់ ដែលមានបំណង សិក្សានៅសាលាបន្តទៀត។ សម្រាប់សិស្សពីសាលារដ្ឋឬឯកជនក៏អាចទទួលបានអាហារូបករណ៍នេះដែរ ប្រសិនបើពួកគាត់អាចបានតាមលក្ខខណ្ឌផ្សេងទៀតនៃអាហារូបករណ៍នេះ និងបន្តការសិក្សារបស់ខ្លួននៅសាលាអន្តរជាតិហ្សាម៉ាន់។

. សិស្សានុសិស្សអាចមានឱកាសទទួលបានអាហារូបករណ៍នេះ ប្រសិនបើពួកគាត់បាននិទ្ទេស A ឬ A* នៅក្នុងវិញ្ញាសារនៃមុខវិជ្ជាចំនួន៥ ក្នុងស៊េរីនៃការប្រឡងនៃខែឧសភានិងមិថុនា ឆ្នាំ២០១៨។ សូមបញ្ជាក់ថា និទ្ទេសទាំងនោះត្រូវតែបានមកពីវិជ្ជាចំនួន៥ នៃមុខវិជ្ជាសរុបទាំងអស់១៦ ដែលមានក្នុងកម្មវិធីសិក្សា IGCSE នៅសាលាអន្តរជាតិហ្សាម៉ាន់។

. អាហារូបករណ៍នេះមានតម្លៃ $២០០០ និងមិនគិតលើថ្លៃសិក្សា។ សុពលភាពនៃអាហារូបករណ៍គឺឆ្នាំសិក្សា ២០១៨-២០១៩។

as_level

សាលាអន្តរជាតិហ្សាម៉ាន់ ខិតខំដើម្បីការរីកចម្រើនទៅមុខនៃគុណផលសិក្សារបស់សិស្សានុសិស្ស និងនាំឱ្យពួកគាត់ស្គាល់អំពីសក្តានុពលពេញលេញរបស់ខ្លួនឯង។ ដូច្នេះ ក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិហ្សាម៉ាន់ សម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើមជាងគេពីការប្រឡង Cambridge AS Level Examinations។

លក្ខខណ្ឌក្នុងការទទួលបានអាហារូបករណ៍ ៖

. អាហារូបករណ៍នេះសម្រាប់តែសិស្សថ្នាក់ទី១១នៃ សាលាអន្តរជាតិហ្សាម៉ាន់ ដែលមានបំណង សិក្សានៅសាលាបន្តទៀត។ សម្រាប់សិស្សពីសាលារដ្ឋឬឯកជនក៏អាចទទួលបានអាហារូបករណ៍នេះដែរ ប្រសិនបើពួកគាត់អាចបានតាមលក្ខខណ្ឌផ្សេងទៀតនៃអាហារូបករណ៍នេះ និងបន្តការសិក្សារបស់ខ្លួននៅសាលាអន្តរជាតិហ្សាម៉ាន់។

. សិស្សានុសិស្សអាចមានឱកាសទទួលបានអាហារូបករណ៍នេះ ប្រសិនបើពួកគាត់បាននិទ្ទេស A នៅក្នុងវិញ្ញាសារនៃមុខវិជ្ជាចំនួន៣ ក្នុងស៊េរីនៃការប្រឡងនៃខែឧសភានិងមិថុនា ឆ្នាំ២០១៨។ សូមបញ្ជាក់ថា និទ្ទេសទាំងនោះត្រូវតែបានមកពីវិជ្ជាចំនួន៣ នៃមុខវិជ្ជាសរុបទាំងអស់៨ ដែលមានក្នុងកម្មវិធីសិក្សា AS Level នៅសាលាអន្តរជាតិហ្សាម៉ាន់។

. អាហារូបករណ៍នេះមានតម្លៃ $២០០០ និងមិនគិតលើថ្លៃសិក្សា។ សុពលភាពនៃអាហារូបករណ៍គឺឆ្នាំសិក្សា ២០១៨-២០១៩។

. រីឯសិស្សថ្នាក់ទី១២នៃ សាលាអន្តរជាតិហ្សាម៉ាន់ នឹងទទួលបានប្រាក់រង្វាន់$១០០០ ប្រសិនបើពួកគាត់បាននិទ្ទេស A ឬ A* នៅក្នុងវិញ្ញាសារនៃមុខវិជ្ជាចំនួន៣ ក្នុងស៊េរីនៃការប្រឡងនៃខែឧសភានិងមិថុនា ឆ្នាំ២០១៨។ និទ្ទេសទាំងនោះត្រូវតែបានមកពីវិជ្ជាចំនួន៣ នៃមុខវិជ្ជាសរុបទាំងអស់៨ ដែលមានក្នុងកម្មវិធីសិក្សា AS Level នៅសាលាអន្តរជាតិហ្សាម៉ាន់។

bac_ii

ដើម្បីថ្លែងអំណរគុណដល់ការខិតខំតស៊ូនិងគំរូល្អដល់សិស្សដទៃ សាលាអន្តរជាតិហ្សាម៉ាន់ សូមប្រកាសថា សាលានឹងផ្ដល់ប្រាក់រង្វាន់ចំនួន $៥០០ ដល់សិស្សរបស់យើង ដែលបាននិទ្ទេស A ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅក្នុងឆ្នាំសិក្សា ២០១៧-២០១៨។

សូមជូនពរឱ្យប្អូនៗសិស្សានុសិស្សមានសំណាងល្អគ្រប់ៗគ្នា!