បទបញ្ញត្ដិនៅក្នុងរថយន្ដដឹកជញ្ជូនសិស្ស

បើទោះជាឡានដឹកសិស្សមិនមែនជាកម្មសិទ្ធិរបស់សាលាអន្តរជាតិហ្សាម៉ាន់ក្ដី និងបើទោះជាតៃកុងឡានមិនមែនជាបុគ្គលិករបស់យើងក៏ដោយ តែគាត់មានសិទ្ធិទាំងស្រុងនៅពេលគាត់បម្រើសេវាកម្មនេះ។ ដោយហេតុថាគ្រោះថ្នាក់លើដងផ្លូវអាចកើតមានឡើងគ្រប់ពេលវេលា តៃកុងឡានត្រូវតែផ្ចង់អារម្មណ៍របស់គាត់ទាំងស្រុងក្នុងការបើកបរ ហើយសិស្សពុំគួររំខានគាត់ឡើយ។ ដូចនេះ អាហារឬភេសជ្ជៈ ការនិយាយគ្នាឬតន្ត្រីឮៗ និងការដើរចុះឡើង នឹងពុំត្រូវបានអនុញ្ញាឡើយ នៅលើឡាន។

សិស្ស និងមាតាបិតា/អាណាព្យាបាល ដែលទទួលយកសេវាកម្មនេះ ត្រូវអាននិងចុះហត្ថលេខាលើគោលការណ៍ស្ដីពីឡានដឹកសិស្ស នៅឆ្នាំសិក្សានីមួយៗ។ សិស្សដែលពុំបានចុះឈ្មោះទទួលយកសេវាកម្មនេះ នឹងពុំត្រូវបានទទួលយកអត្ថប្រយោជន៍ពីសេវាកម្មនេះឡើយ។ សិស្សដែលរំខានគេឯងនឹងត្រូវបានរាយការណ៍ជូននាយក ហើយសាលានឹងទាក់ទងទៅឪពុកម្ដាយសិស្ស។ ប្រសិនបើសិស្សត្រូវបានគេរាយការណ៍ជូននាយកជាលើកទី២ សិស្សនោះត្រូវផ្អាក់ទទួលសេវាកម្មនេះចំនួន៥ថ្ងៃ។ ចំពោះការប្រព្រឹត្តខុសជាលើកទី៣ សិស្សនោះត្រូវផ្អាក់ទទួលសេវាកម្មនេះទាំងស្រុងរហូតចប់ឆ្នាំសិក្សា ហើយសាលានឹងពុំសងប្រាក់វិញឡើយ។