ធ្វើការនៅហ្សាម៉ាន់

សាលាអន្តរជាតិហ្សាម៉ាន់ ត្រូវការជ្រើសរើសគ្រូបង្រៀនសម្រាប់គ្រប់សាខាដែលមានសមត្ថភាពនិងបទពិសោធន៍ដូចខាងក្រោម (សាខាមត្តេយ្យសិក្សា បឋមសិក្សា និងវិទ្យាល័យ)។

តារាងខាងក្រោមបង្ហាញពីមុខដំណែងបុគ្គលិកដែលយើងខ្ញុំកំពុងជ្រើសរើស។

 

មុខដំណែងសាខាចំនួនត្រូវជ្រើសរើសចំណាំ
គ្រូតន្រ្តីបឋមសិក្សា1
គូ្ររូបវិទ្យាវិទ្យាល័យ1ផ្អែកតាមកម្មវិធីសិក្សា IGCSE
គ្រូភាសាបារាំងវិទ្យាល័យ1គ្រូជនជាតិដើម
គ្រូភាសាចិនបឋមសិក្សា1គ្រូជនជាតិដើម
គ្រូភាសាចិនវិទ្យាល័យ1គ្រូជនជាតិដើម
គ្រូភាសាអង់គ្លេសបឋមសិក្សា3គ្រូជនជាតិដើម
គ្រូភាសាអង់គ្លេសវិទ្យាល័យ2គ្រូជនជាតិដើម
គ្រូភាសាអង់គ្លេសមត្តេយ្យសិក្សា1គ្រូជនជាតិដើម
គ្រូកីឡាហែលទឹកមត្តេយ្យសិក្សា /បឋមសិក្សា1
អ្នកសម្របសម្រួលតម្រូវការអប់រំពិសេស (Special Educational Needs)បឋមសិក្សា1

 

 លក្ខខណ្ឌជ្រើសរើស

  • សញ្ញាបត្រកម្រិតសាកលវិទ្យាល័យ (បរិញ្ញាបត្រភាសាអង់គ្លេសមានអទិភាព) ក្នុងផ្នែកអប់រំ ឬមុខវិជ្ជាត្រូវបង្រៀន
  • បទពិសោធន៍បង្រៀនយ៉ាងហោចណាស់៣ឆ្នាំ
  • មានឆន្ទៈបន្តអភិវឌ្ឍអាជីព តាមរយៈការចូលរួមសិក្ខាសាលាដែលសាលាផ្ដល់ឱ្យ
  • អាចបង្រៀននិងចេះបត់បែនតាមកាលវិភាគ
  • មានគុណវុឌ្ឍិ TESOL, CELTA (CELTYL) និង TEFL កាន់តែប្រសើរ

លក្ខណៈសម្បតិ្ត

  • ច្នៃប្រឌិត រួសរាយ និងមានគំនិតបើកទូលាយ
  • ចេះបត់បែន និងអាចសម្របខ្លួនទៅនឹងបរិយាកាសការងារជាមួយជាតិសាសន៍ដទៃបាន
  • ពេញចិត្តនឹងការសាកល្បងបទពិសោធន៍ថ្មីៗ
  • ជាសមាជិកនៃក្រុមដែលចូលចិត្តចែករំលែកនិងសហការជាមួយមិត្តរួមការងារ
  • ជាអ្នកអប់រំដែលស្វាហាប់ ចេះបត់បែន និងទទួលខុសត្រូវ

សូមផ្ញើឯកសារដូចបានបញ្ជាក់ខាងក្រោមទៅកាន់អាសយដ្ឋានអ៊ីមែល cv@zamanisc.edu.kh

  • លិខិតអម
  • ប្រវត្តិរូបសង្ខេប
  • សេចក្ដីចម្លងសញ្ញាបត្រកម្រិតសាកលវិទ្យាល៏យ ឬគុណវុឌ្ឍិ
  • វិញ្ញាបនបត្របង្រៀន
  • លិខិតថ្កោលទោសចេញដោយប្រទេសកំណើត
  • លិខិតថ្កោលទោសចេញដោយប្រទេសដែលខ្លួនបម្រើការងារចុងក្រោយបង្អស់ ក្នុងករណីបានបំពេញការងារចាប់ពី៦ខែឡើង
  • រូបថតថ្មី
  • ការថតចម្លងលិខិតឆ្លងដែន ត្រង់ទំព័ររូបថត
  • បុគ្គលយោងចំនួន៣រូប (អាចជានិយោជក២រូបចុងក្រោយ)។ បុគ្គលយោងត្រូវមានតួនាទីជាអ្នកគ្រប់គ្រង ឬតំណែងខ្ពស់ជាងនេះ ហើយឈ្មោះបុគ្គលយោងត្រូវផ្ញើអមជាមួយអ៊ីមែល និងលេខទូរស័ព្ទរបស់គាត់។

អត្ថប្រយោជន៍

  • អាចមានកិច្ចសន្យាជាមួយសាលាចំនួន១ ឬ២ឆ្នាំ
  • មានបៀវត្សរ៍អំឡុងពេលបុណ្យឈប់សម្រាក
  • ឈប់សម្រាកពេលឈឺចំនួន៥ថ្ងៃក្នុងមួយឆ្នាំ
  • វិស្សមកាលមានប្រាក់ឈ្នួលចំនួន១ខែ ក្នុង១ឆ្នាំ
  • ឱកាសអភិវឌ្ឍវិជ្ជាជីវៈទៅតាមប្រភេទវគ្គបណ្ដុះបណ្ដាល និងវិញ្ញាបនបត្រ
  • ការធានារ៉ាប់រងសុខភាព
  • ការប្រឹក្សាលើដំណើរការសុំទិដ្ឋាការ និងការចេញថ្លៃទិដ្ឋាការ
  • ការចេញថ្លៃប័ណ្ណការងារ
  • ផ្ដល់ជូនអាហារថ្ងៃត្រង់ក្ដៅៗដោយឥតគិតថ្លៃនៅរាល់ថ្ងៃធ្វើការ
  • ការបញ្ចុះតម្លៃសិក្សាចំពោះបុគ្គលជាបន្ទុករបស់និយោជិត
  • បៀវត្សរ៍ឥតជាប់ពន្ធ (សាលាចេញថ្លៃពន្ធលើបៀវត្សរ៍រួចជាស្រេចដោយស្វ័យប្រវត្តិ នៅមុនពេលគិតលើបៀវត្សរ៍របស់និយោជិត)