ប្រព័ន្ធណេតវើក/ប្រព័ន្ធផ្សព្វផ្សាយ

យើងខ្ញុំសូមស្នើសុំឱ្យសិស្សានុសិស្សប្រើប្រាស់បច្ចេកវិទ្យា និងផលិតផលបច្ចេកវិទ្យា ដោយមានទំនួលខុសត្រូវ និងមិនបំពាន ឬបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកដទៃឬរបស់សាលា។

  1. សិស្សណាដែលបានប្រើប្រាស់គេហទំព័រ ​​ Facebook អំឡុងថ្ងៃសិក្សា ទោះបីតាមទូរស័ព្ទដៃ កុំព្យូទ័រយួរដៃក្ដី នឹងត្រូវព្យួរការសិក្សដោយស័្វយប្រវតិ្ដ។
  2. សារដែលចេញពីគេហទំព័រ Facebook ដែលបានបង្ហោះដោយកូនសិស្សពាក់ព័ន្ធនឹងសាលារៀន បុគ្គលិក ឬសិស្សដ៏ទៃទៀត ដែលរួមមានទាំងការប្រមាថពូជសាសន៏ ជាតិ សាសនា ភេទ  នឹងចាត់ទុកជាការរើសអើង ហើយជាលទ្ធផល សិស្សរូបនោះត្រូវព្យួរការសិក្សា។
  3. រូបថតឬវីដេអូ (Facebook ឬ YouTube។ ល។)  ដែលសិស្សបង្ហោះ ដែលថតក្នុងសាលាឬបរិវេណខាងក្រៅសាលា ដែលថតក្នុងឯកសណ្ឋានសិស្សមានរូបស្លាកសញ្ញាសាលា ឬ លក្ខណៈផេ្សងៗដែលអាចសម្គាល់សាលា ហើយដែលអាចបង្កផលអាក្រក់ដល់កិតិ្ដយសសាលា គឺត្រូវបានហាមឃាត់យ៉ាងម៉ឺងម៉ាត់បំផុត។ ក្នុងករណីនេះ សិស្សនឹងត្រូវព្យួរការសិក្សា។
  4. ក្នុងករណីជម្លោះហិង្សាលើរាងកាយ ឬ ការវាយគ្នារវាងសិស្សរបស់សាលាអន្តរជាតិហ្សាម៉ាន់ ដែលកើតចេញពីការបង្ហោះអ្វីផ្សេងៗលើគេហទំព័រ Facebook ឬ ការធ្វើបាបអ្នកដទៃលើបណ្ដាញអនឡាញ ត្រូវព្យួរការសិក្សាអ្នកបង្កជម្លោះ និងអ្នកញុះញង់អំពីហិង្សា។ រដ្ឋបាលសាលាជាអ្នកកំណត់រយៈពេលនៃការព្យួរការសិក្សា។ ក្នុងករណីសិស្សបន្តប្រព្រឹត្តល្មើស ក្រុមប្រឹក្សាភិបាលសាលានឹងពិចារណាលើការបណ្ដេញសិស្សនោះចេញ។