3 ក្នុង 1

ក្រុមស្ម័គ្រចិត្តរបស់យើងនៃកម្មវិធីសកម្មភាព៣ក្នុង១ បានជួបជុំគ្នានៅហាងកាហ្វេស្តារបាក់ (Starbucks Exchange Square) ដើម្បីជួបគ្នាជាលើកចុងក្រោយ និងដើម្បីទទួលវិញ្ញាបនបត្រ។ ចាប់ពីដើមដល់ចំណាច់ឆ្នាំសិក្សាកន្លងទៅនេះ ក្រុមស្ម័គ្រចិត្តរបស់យើងបានអញ្ជើញនាយកប្រតិបត្តិ តំណាងអង្គការ គ្រូបង្រៀន ឬនិស្សិត ដើម្បីបង្ហាញពីផែនការអាជីព និងការជជែកពិភាក្សាទូទៅទាក់ទងនឹងសាលាអន្តរជាតិហ្សាម៉ាន់ ប្រទេស ឬវប្បធម៌នានា។ បុគ្គលិកនិងសិស្សរបស់យើងរីករាយជាមួយជំនួបពិភាក្សានេះ ដែលធ្វើឡើង៣ដងក្នុង១សប្ដាហ៍ នៅក្នុងសាលប្រជុំ ហើយមានការចូលរួមពិភាក្សាយ៉ាងសកម្មពីសំណាក់វាគ្មិន។ សិស្សានុសិស្សអភិវឌ្ឍទាំងភាពជាអ្នកដឹកនាំ និងជំនាញទំនាក់ទំនង ទន្ទឹមនឹងការពង្រីកបណ្ដាញទំនាក់ទំនង និងទំនុកចិត្តលើខ្លួនឯង។ សូមកោតសរសើរដល់សមាជិកទាំងអស់គ្នានៃកម្មវិធីសកម្មភាព៣ក្នុង១។