គុណតម្លៃរបស់យើង

n2

ចក្ខុវិស័យ

ដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈបុគ្គលដែលនឹងរីកចម្រើនទៅមុខជានិច្ច និងដើម្បីចូលរួមចំណែក​ ចែករំលែកនូវបុគ្គល ដែលមានការយល់ដឹងកម្រិតខ្ពស់ ពោរពេញដោយភាពវិជ្ជមានហើយជាបុគ្គលដែលចេះគោរពបុគ្គលដទៃ ជាតិសាសន៍ដទៃ ឲ្យដូចជាជនជាតិខ្លួនឯង សមាជិករបស់ក្រុមខ្លួនតែមួយ និង ឲ្យដូចជាសមាជិកនៃសហគមន៍សកលលោកទាំងមូល។

n1

បេសកកម្ម

សាលាអន្តរជាតិហ្សាម៉ាន់ បានខិតខំលើកកម្ពស់គុណភាពនៃការសិក្សា និងបរិស្ថានសិក្សា ឲ្យមានភាពរលូន និងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដើម្បីឲ្យសិស្សានុសិស្សទទួលបានសក្តានុពលភាពនិងភាពរីកចម្រើនក្នុងពេលវេលាកំណត់មួយរបស់ពួកគេ រួមជាមួយនឹងទំនួលខុសត្រូវដែលពោរពេញដោយភាពយល់ដឹងខ្ពស់ដើម្បីក្លាយទៅជាពលរដ្ឋម្នាក់របស់សកលលោក។

values_03

ភាពជាអន្តរជាតិនៅសាលាអន្តរជាតិហ្សាម៉ាន់

ជាបឋម គឺយើងផ្តោតទៅលើការសិក្សាដែលមានការដាក់បញ្ជ្រាបនូវខ្លឹមសារជាសកលក្នុងគោលបំណងបង្កើតនូវពលរដ្ឋដែលមានចិត្តទូលំទូលាយ​ និងមានទស្សនវិស័យជាសកល ធ្វើយ៉ាងណាឲ្យខ្លួនឯងមានជំនឿចិត្ត និងមានមនសិកា ហើយជាអ្នកដែលអាចកាន់តួនាទីជាអ្នកដឹកនាំ និងជាសមាជិកក្រុមនៅក្នុងសង្គមជុំវិញពិភពលោក។

ជំនឿ និងគុណតម្លៃ

+ យើងបានចាត់ទុកសិស្សានុសិស្សជាទ្រព្យដ៏មានតម្លៃរបស់សាលារបស់យើង។

+ យើងយល់ថា កុមារទាំងអស់នេះមានសមត្ថភាពខុសៗគ្នា មានភាពប៉ិនប្រសព្វ និងចំណាប់អារម្មណ៍ខុសគ្នា ដោយសារតែពួកគេទទួលការថែរក្សា និងចិញ្ចឹមបីបាច់ខុសពីគ្នា ហើយយើងនឹងអភិវឌ្ឍពួកគេឲ្យមានគំនិតចាស់ទុំ ដើម្បីឲ្យធនធានទាំងនេះក្លាយទៅជាសមាជិកសហគមន៍ និងសកលលោក នាពេលខាងមុខ។

  • អភិវឌ្ឍការស្រឡាញ់ការសិក្សាពេញមួយជីវិតរបស់សិស្ស សម្រាប់ជួយដល់ការអភិវឌ្ឍធនធាននៅក្នុងសង្គម ព្រមទាំងសក្តានុពលភាពនៃការសិក្សារបស់សិស្សានុសិស្សឱ្យបានពេញលេញ ជុំវិញការអភិវឌ្ឍបុគ្គលិកលក្ខណៈបុគ្គល ដោយជំរុញឲ្យពួកគេចង់ដឹងចង់ឃើញ និងឆ្លុះបញ្ចាំងនូវអ្វីដែលថ្មីចំពោះពួកគេ។
  • គោរពជាតិសាសន៍ផ្សេងៗដែលមានវប្បធម៌ ពូជសាសន៍ សាសនា និងនិន្នាកា​រនយោបាយខុសៗគ្នាដែលជាការបង្ហាញនូវភាពឲ្យតម្លៃដល់មនុស្ស ផ្តល់នូវទំនុកចិត្ត និងទំនួលខុសត្រូវនៅក្នុងសង្គម។
  • ប្តេជ្ញាចិត្តធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ មានភាពចុះសម្រុងរវាងគ្នាទៅវិញទៅមក រវាងបុគ្គលនិងបុគ្គល ព្រមទាំងរវាង ជាតិសាសន៍ទាំងអស់ឲ្យដូចជនជាតិតែមួយ។
  • អភិវឌ្ឍជំនាញភាសា (ក្រៅពីភាសាជាតិរបស់ខ្លួន) ដើម្បីបង្កើនសមត្ថភាពទំនាក់ទំនងឲ្យកាន់តែមានភាពប្រសើរឡើង។
  • ប្តេជ្ញាសម្រេចឲ្យបាននូវលទ្ធផលសិក្សារបស់សិស្សក្នុងកម្រិតស្តង់ដារខ្ពស់បំផុតឱ្យអស់ពីលទ្ធភាព។

+ យើងបានខិតខំដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានូវ​បទពិសោធ​ន៍​ជាក់ស្តែង​ វប្បធម៌ អរិយធម៌ និងទស្សនវិស្ស័យដល់សិស្ស ជាពិសេស គឺវប្បធម៌កម្ពុជាដែលបានដាក់បញ្ចូលទៅក្នុងកេរមរត៌បេតិកភណ្ឌរបស់ពិភពលោក។

+ សិស្សានុសិស្ស បុគ្គលិក និងអាណាព្យាបាលសិស្សទាំងអស់មានការគោរព មានការទទួលយកនូវគំនិតយោបល់ និងរឹតចំណងមិត្តភាពរវាងគ្នាទៅវិញទៅមក។