នាយកសាលា

សារស្វាគមន៍របស់ប្រធានគ្រប់គ្រងសាលា

ខ្ញុំបាទមានកត្តិយសសូមស្វាគមន៍លោកអ្នកក្នុងនាមជាប្រធានគ្រប់គ្រងសាលាអន្តរជាតិហ្សាម៉ាន់ និងជាអ្នកគាំទ្រដល់លក្ខណៈនៃការអប់រំដែលអាចផ្លាស់ប្ដូរអនាគតរបស់កុមារ និងថែមទាំងអាចកែប្រែអនាគតរបស់ប្រទេសជាតិទៀតផង។

សាលាអន្តរជាតិហ្សាម៉ាន់ ដែលបច្ចុប្បន្នមានបីសាខាពោលគឺមត្តេយ្យសិក្សា បឋមសិក្សា​ និងវិទ្យាល័យសិក្សា គឺត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ហើយបានក្លាយជាស្ថាប័នមួយនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានគេទទួលស្គាល់និងគោរពជាខ្លាំង។

ខ្ញុំបាទបានទទួលឯកសិទ្ធិក្នុងការគ្រប់គ្រងការចាត់ចែងសាខាទាំងបី ហើយទទួលបានការជំរុញទឹកចិត្តជារៀងរាល់់ពេលព្រឹក ដោយខ្ញុំបាទដឹងថា ខ្ញុំមានទំនួលខុសត្រូវយ៉ាងធំធេងក្នុងការរ៉ាប់រងឱ្យបានថា សិស្សានុសិស្សរបស់យើងគ្រប់រូបទទួលបានការអប់រំប្រកបដោយការអភិវឌ្ឍប្រសើរបំផុតដែលយើងអាចផ្ដល់ជូនពួកគាត់ទៅតាមលទ្ធភាពរបស់យើង។ ខ្ញុំសូមសំដែងការដឹកគុណដល់កុ្រមការងារដ៏ប្ដេជ្ញារបស់យើង ដែលខ្ញុំបាទធ្វើការជាមួយ និងដែលបានផ្ដល់ការគាំទ្រដល់ខ្ញុំបាទ នៅរាល់ពេលដែលខ្ញុំត្រូវការ ពោលគឺពួកគាត់មិនត្រឹមតែផ្ដល់ជាមគ្គទេសក៍ប៉ុណ្ណោះទេ​ តែថែមទាំងជាទស្សនផ្លាស់ប្ដូរយោបល់ ស្របតាមការអំពាវនាវចង់បានទៀតផង។

ដោយការគិតគូរចំពោះប្អូនៗអាយុចាប់ពី ២ ឆ្នាំ ដែលសិក្សានៅមត្តេយ្យសិក្សា ដល់សិស្សានុសិស្សអាយុ១៨ឆ្នាំនៅសាខាវិទ្យាល័យ យើងបានយកចិត្តទុកដាក់រៀបចំកម្មវិធីសិក្សាដើម្បីប្រាកដបានថា សិស្សគ្រប់រូបដែលឆ្លងកាត់ការបណ្ដុះបណ្ដាលរបស់យើងខ្ញុំ សុទ្ធតែទទួលបានការអប់រំជាលក្ខណៈអន្តរជាតិយ៉ាងពិតប្រាកដ។

ការថែទាំសិស្សានុសិស្សក្នុងបរិស្ថានមានសុវត្ថិភាពនិងការផ្ដល់ជូនពួកគាត់មិនត្រឹមតែចំណេះដឹងដើម្បីលូតលាស់ទៅតាមជម្រើសនៃអាជីពការងារនាពេលអនាគតប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យពួកគាត់ធំធាត់ក្លាយជាពលរដ្ឋសកលយ៉ាងពិតប្រាកដដែលជាបុគ្គលបន្ថែមតម្លៃដល់គ្រប់ចំណុចដែលពួកគាត់ប្រព្រឹត្តនៅក្នុងដំណើរជីវិត ពោលគឺសុទ្ធតែជាគន្លឹះបេសកកម្មនិងវត្ថុបំណងស្នូលរបស់សាលាទាំងអស់។

ក្នុងនាមជាសាលាអន្តរជាតិ ការធានាថា សិស្សមិនត្រឹមតែសប្បាយពេញចិត្តអំឡុងពេលនៃការសិក្សានៅសាលាអន្តរជាតិហ្សាម៉ាន់ប៉ុណ្ណោះទេ តែពួកគាត់ថែមទាំងទទួលបានការយល់ដឹងពីសហគមន៍ដ៏ពោរពេញដោយវប្បធម៌និងភាពសម្បូរបែបដែលមានធាតុផ្សំរវាងសិស្សនិងគ្រូបង្រៀន ដែលនេះជាប្រការមួយដ៏សំខាន់។

យ៉ាងណាមិញ ខ្ញុំសូមបន្តដើរតាមជំនឿរបស់សាលាដែលថា ប្រសិនបើសិស្សានុសិស្សមិនបន្តការសិក្សាអំពីប្រវត្តិសាស្រ្តនិងវប្បធម៌របស់ខ្លួនទេនោះ ពួកគាត់មិនអាចស្គាល់ថា ខ្លួនគាត់ជានរណា ហើយជាពលរដ្ឋរបស់ប្រទេសណាមួយយ៉ាងពិតប្រាកដនោះឡើយ។ ហេតុនេះ សាលាអន្តរជាតិហ្សាម៉ាន់ បន្តទទួលយកមោទនភាពនេះក្នុងនាមជាគ្រឹះស្ថានអប់រំពីរភាសា ហើយសិស្សានុសិស្សរបស់យើងបន្តសម្រេចបាននូវលទ្ធផលពីការប្រឡងថ្នាក់ជាតិ ដោយឈរលើលំដាប់កំពូលនៅក្នុងប្រទេស។

ខ្ញុំមានសេចក្ដីសោមនស្សសូមជម្រាបលោកអ្នកថា នៅក្រោយការចុះវាយតម្លៃគុណភាពកាលពីពេលថ្មីនេះៗរបស់ក្រុមប្រឹក្សាសាលាអន្តរជាតិ ហៅថា CIS ​ បច្ចុប្បន្នយើងកំពុងឈានជិតដល់ការជាប់់ឈ្មោះជាសាលាដែលមានការទទួលស្គាល់គុណភាពអប់រំពីសំណាក់ស្ថាប័ននេះ ដែលសរបញ្ជាក់ពីដំណើរឆ្ពោះទៅកាន់ស្ដង់ដារលម្អិតនិងគ្រប់ជ្រុងជ្រាយក្នុងកម្រិតខ្ពស់បំផុតរបស់សាលា។

សាលាអន្តរជាតិហ្សាម៉ាន់ ត្រូវបានគេស្គាល់ថា ជាសាលាមួយដែលជួយសិស្សនិងការងារសហគមន៍ស្របតាមតម្រូវការចាំបាច់។ ទន្ទឹមនឹងការកាន់មុខតំណែងនៅក្នុងស្ថាប័ននេះ ខ្ញុំបាទនឹងបង្កើនការងារជួយសហគមន៍ឱ្យបានកាន់តែច្រើនបន្ថែមទៀត នៅក្នុងឆ្នាំខាងមុខជាបន្តបន្ទាប់។

គិតចាប់ពីដំណើរទស្សនកិច្ចសិក្សាដែលមានការប្រកួតប្រជែងលើឆាកអន្តរជាតិជុំវិញពិភពលោក ដល់ពិធីសមោសរ និងការប្រកួតប្រជែងដោយប្រើបរិក្ខារកីឡារបស់យើងផ្ទាល់ សុទ្ធតែជាឱកាសដែលបុត្រធីតារបស់លោកអ្នកអាចចូលរួមបាន តាមរយៈការសិក្សានៅសាលាអន្តរជាតិហ្សាម៉ាន់ ដោយគ្មានដែនកំណត់។

សាខារបស់យើងនីមួយៗក៏រៀបចំថ្ងៃបើកទូលាយដល់សាធារណជនដើម្បីមកទស្សនាសាលាផងដែរ យ៉ាងណាមិញអ្នកទទួលភ្ញៀវរបស់យើងតែងតែងត្រៀមខ្លួនជាស្រេចដើម្បីជួយលោកអ្នក ក្នុងករណីលោកអ្នកមានបំណងមកទស្សនានិងពិនិត្យមើលការអប់រំនៅសាលាអន្តរជាតិហ្សាម៉ាន់របស់យើងខ្ញុំ ហើយជួនកាលក៏មានធ្វើឡើងនៅក្រៅម៉ោងកំណត់សម្រាប់សាធារណជនផងដែរ។

ខ្ញុំបាទជឿជាក់ថា សាលាអន្តរជាតិហ្សាម៉ាន់ មានក្រុមបុគ្គលិកជាស្រេចដើម្បីចាំជួយលោកអ្នកជានិច្ច មានគ្រឿងបរិក្ខារ និងជំនឿនិងឥរិយាបថត្រឹមត្រូវ ព្រមទាំងមានតុល្យភាពរវាងការអប់រំនិងទំនួលខុសត្រូវសង្គម ដើម្បីធានាថា ការជ្រើសរើសសាខាណាមួយសម្រាប់ការអប់រំរបស់បុត្រធីតាលោកអ្នក នឹងនាំឱ្យពួកគាត់អាចសម្រេចបានដោយគ្មានដែនកំណត់ នៅក្នុងវិថីជីវិតរបស់ពួកគាត់ នាពេលអនាគត។

ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ