សំណួរញឹកញាប់

សាលាអន្ដរជាតិហ្សាម៉ាន់ គឺជាសាលាអន្ដរជាតិឯករាជ្យដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដោយមានសិស្សចុះឈ្មោះចូលរៀនជាង ១១០០ នាក់ ។ សាលារបស់យើងគឺជាអង្គភាពមិនស្វែងរកផលចំណេញ ដែល ថវិកាត្រូវបានរៀបចំ ត្រួតពិនិត្យ និងឆែកបញ្ជីជារៀងរាល់ឆ្នាំ ដោយក្រុមប្រឹក្សាភិបាលសាលា។ បុគ្គលិករដ្ឋបាលនិងបុគ្គលិកបង្រៀនមកពីប្រទេសចំនួន ១០ ខុសៗគ្នា។ កម្រិតនៃបទពិសោធន៍បង្រៀនជាមធ្យមរបស់គ្រូបង្រៀន នៅសាលាអន្ដរជាតិហ្សាម៉ាន់ គឺយ៉ាងតិច ១៥ឆ្នាំ។ សាលាយើងខ្ញុំផ្ដោតសំខាន់លើ “អន្ដរជាតិនិយម” ឬ ”ទស្សនជាសកល” ដើម្បីបង្កើតឱ្យមានពលរដ្ឋពិភពលោក ដែលមានគំនិតបើកទូលាយ និងដែលមានទស្សនវិស័យអន្ដរជាតិ មានជំនឿចិត្ដលើខ្លួនឯង និងមានមនសិកាក្នុងខ្លួន ដើម្បីអាចបំពេញមុខងារជាអ្នកដឹកនាំ និងជាសមាជិកក្រុមនៅក្នុងសង្គមនៅទូទាំងពិភពលោក។

សាលាអន្តរជាតិហ្សាម៉ាន់ក្លាយជាសមាជិកនៃសហគមន៍អប់រំខេមប្រ៊ីដចាប់តាំងពីឆ្នាំ២០០៧មក។

មានសិស្សបានចូលរៀនច្រើនជាង​១១០០​ នាក់។

ដើម្បីសម្រួលដល់ការសិក្សាដ៏ល្អបំផុត សាលាអន្តរជាតិហ្សាម៉ាន់ បានកំណត់ចំនួនសិស្សជាអតិបរមា ដោយថ្នាក់ទី១-២មាន២៤នាក់ ថ្នាក់ទី៣-៤មាន២៨នាក់ និងទី៥-ទី៦មាន២៨នាក់។

សិស្សអាចមកសាលាបានចាប់ពីម៉ោង៧:៥០ព្រឹក រហូតដល់ក្រោយម៉ោង៣:៣០រសៀល។

សូមលោកអ្នកចូលទៅកាន់គេហទំព័ររបស់សាលា ត្រង់ចំណុច Tuition & Fees សម្រាប់ព័ត៌មានអំពីថ្លៃសិក្សានាឆ្នាំសិក្សានេះ។

ដេប៉ាតឺម៉ង់វិចិត្រសិល្បៈរបស់សាលាអន្តរជាតិហ្សាម៉ាន់មានផ្ដល់ការអប់រំវិចិត្រដ៏អស្ចារ្យ ទាំងជាសិល្បៈរូបភាព និងជាសិល្បៈនៃការសំដែង ដោយផ្ដោតសំខាន់លើវប្បធម៌ខ្មែរ។ អ្នកគ្រូ លោកគ្រូ និងបុគ្គលិករបស់យើងបានបង្កើតបរិស្ថានសិក្សាបែបជួយជំរុញ ដែលនាំឱ្យសិស្សអាចសិក្សាសិល្បៈរូបភាព សិល្បៈបង្ហាញ និងតន្រ្តី និងរួមបញ្ចូលនូវក្រុមតន្រ្តី និងកម្មវិធីហាត់សំឡេង។ សិស្សរបស់យើងខ្ញុំចូលរួមក្នុងទិវាសហគមន៍សិល្បៈ ក្រុមតន្រ្តី និងការសំដែងមហោស្រពផងដែរ។

សាលាអន្តរជាតិហ្សាម៉ាន់មានបន្ទប់ធនធាន ITC ដ៏ទំនើប ហើយថ្នាក់រៀនសុទ្ធតែបំពាក់ដោយក្ដារខៀនឆ្លាតវៃ ម៉ាស៊ីនបញ្ចាំងស្លាយ និងប្រព័ន្ធសំឡេង។

លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអ៊ីម៉ែល info@zamanprimary.edu.kh ឬ ទូរស័ព្ទលេខ (៨៥៥) ២៣ ៨៨​ ៤០ ៤០។