អំពីយើងខ្ញុំ

About Zaman International School

សាលាអន្តរជាតិហ្សាម៉ាន់ ហៅកាត់ថា ZIS គឺជាសាលាអន្តរជាតិឯករាជ្យឈានមុខគេមួយនៅកម្ពុជា ហើយបច្ចុប្បន្នមានសិស្សប្រមាណ ១១០០នាក់ នៅទាំង៣សាខា ៖ មត្តេយ្យសិក្សា បឋមសិក្សា និងវិទ្យាល័យ។

នៅពេលសិស្សចូលដល់ថ្នាក់វិទ្យាល័យ សាលាមានផ្ដល់កម្មវិធីសិក្សាអន្តរជាតិ ឬកម្មវិធីសិក្សាពីរភាសា ដ៏ពេញលក្ខណៈ ដែលសរបញ្ជាក់ពីលក្ខណៈល្អដាច់គេចំពោះជម្រើសនៃការអប់រំដោយការខិតខំអស់ពីសមត្ថភាពដើម្បីបុត្រធីតាលោកអ្នក។

កម្មវិធីសិក្សានៅសាលាអន្តរជាតិហ្សាម៉ាន់ត្រូវបានរៀបចំនិងជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងត្រឹមត្រូវ គិតចាប់ពីកម្រិតដំបូងនៅមត្តេយ្យសិក្សា ដោយយកតាមកម្មវិធី “ក្របខណ្ឌសិក្សាសម្រាប់កុមារកម្រិតដំបូង” (EYLF: Early Years Learning Framework) របស់ប្រទេសអូស្ត្រាលី រហូតថ្នាក់ថ្នាក់ទី១២ ដោយផ្អែកតាមកម្មវិធីសិក្សាខេមប្រ៊ីជ (Cambridge Curriculum) ដែលជួយត្រៀមលក្ខណៈដល់សិស្សដើម្បីប្រឡងតេស្ត Checkpoint tests (សម្រាប់ថ្នាក់បឋមសិក្សា) និងការប្រឡង IGCSE និង AS & A Level Exam។ រីឯសិស្សពីកម្មវិធីសិក្សាពីរភាសាវិញត្រូវសិក្សាតាមកម្មវិធីខ្មែរដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសិស្សត្រូវប្រឡងថ្នាក់ជាតិផងដែរ។

អ្នកគ្រូ លោកគ្រូនៅគ្រប់សាខាសុទ្ធតែមកពីប្រទេសផ្សេងៗគ្នា ដោយផ្ដល់ឱ្យសាលានូវលក្ខណៈសម្បូរបែបនៃជាតិសាសន៍យ៉ាងពិតប្រាកដ និងស្របតាមទិសដៅសំខាន់នៃបេសកកម្ម និងវត្ថុបំណងរបស់សាលា។ សាលាអន្តរជាតិហ្សាម៉ាន់ មានជំនឿថា កាលបើលក្ខណៈជាសកល និងភាពជាពលរដ្ឋសកលបានដាក់បញ្ជូលគ្នា នោះវិសាលភាពនៃការសម្រេចបាននូវជោគជ័យរបស់សិស្សនឹងគ្មានដែនកំណត់ឡើយ។

ម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ សាលាត្រូវបាន ក្រុមប្រឹក្សាសាលាអន្តរជាតិ ចុះមកពិនិត្យដើម្បីទទួលស្គាល់គុណភាពអប់រំ ហើយកាលបើសាលាសម្រេចបាននូវការទទួលស្គាល់នេះ សាលាអាចក្លាយជាសាលាអន្តរជាតិមួយដែលមានស្ដង់ដារខ្ពស់បំផុត។

ក្រៅពីនេះ សាលាក៏ទទួលបានសិទ្ធិពីមជ្ឈមណ្ឌលអន្តរជាតិ នៃសាកលវិទ្យាល័យខេមប្រ៊ីជ ដើម្បីរៀបចំតេស្តខេមប្រ៊ីជដ៏ល្បីឈ្មោះ និងផ្ដល់វិញ្ញាបនបត្រពីការប្រឡង ដូចបានជម្រាបជូនពីខាងដើម។

សិស្សានុសិស្សដែលបញ្ចប់ការសិក្សានៅសាលាអន្តរជាតិហ្សាម៉ាន់អាចចូលរៀននៅសាកលវិទ្យាល័យល្បីឈ្មោះនានាជុំវិញពិភពលោក ដូចជានៅប្រទេសអូស្រ្តាលី ជប៉ុន នូវែលសេឡង់ សិង្ហបុរី អាមេរិក និងចក្រភពអង់គ្លេស។

Gallery